IMF មានការព្រួយបារម្ភអំពីការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដោយសារ ជំងឺរាតត្បាត COVID-19

Chia sẻ
(VOVWORLD) - មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានវាយតម្លៃថា នាពេលបច្ចុប្បន្ន ជម្ងឺរាតត្បាត  Covid- 19 អាចគំរាមកំហែងដល់សន្ទុះស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដែលងាយរងប៉ះពាល់ជាស្រាប់នោះឡើយ។
IMF មានការព្រួយបារម្ភអំពីការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដោយសារ ជំងឺរាតត្បាត COVID-19 - ảnh 1 គិតត្រឹមថ្ងៃទី ២៣ ខែកុម្ភៈប្រទេសកូរ៉េខាងត្បូងមានមនុស្ស ៥ នាក់បានស្លាប់ដោយសារជំងឺរាតត្បាត Covid-19 (រូបថត៖ YONHAP)

នាថ្ងៃទី ២៣ ខែកុម្ភៈ ក្នុងសេចក្តីប្រកាសមួយនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងអគ្គទេសាភិបាលធនាគារនៃក្រុម G-20 ដែលប្រព្រឹត្តទៅនៅទីក្រុង Riyadl របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតនោះ អគ្គនាយិកា IMF លោកស្រី Kristalina Georgieva បានអះអាងថា ទោះបីជាកំណើនសេដ្ឋកិច្ចត្រូវបានគេព្យាករណ៍ថានឹងមានកម្រិត ៣,៣% ក្នុងឆ្នាំនេះ ប៉ុន្តែការស្តារឡើងវិញនេះគឺមិនងាយស្រួលនោះឡើយ។ ហេតុដូច្នោះហើយ ជំងឺរាតត្បាត Covid- 19  បានរំខានដល់សកម្មភាពសេដ្ឋកិច្ចនៅប្រទេសចិននិងអាចគំរាមកំហែងដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចសកលលោកផងដែរ។

លោកស្រី Kristalina Georgieva បានជូនដំណឹងដល់ក្រុម G20 ថាសូម្បីតែនៅក្នុងករណីជំងឺរាតត្បាតនេះត្រូវបានស្ថិតក្រោមការគ្រប់គ្រងក៏ដោយ ប៉ុន្តែកំណើនសេដ្ឋកិច្ចនៅចិននិងពិភពលោក ប្រាកដជានឹងរងផលប៉ះពាល់ពុំជាខានឡើយ។ ក្នុងបរិបទដូច្នេះ អគ្គនាយិកា IMF បានដាស់តឿនឱ្យបណ្តាប្រទេសក្នុង G20 ត្រូវសហការគ្នាដើម្បីគ្រប់គ្រងឲ្យបានល្អចំពោះការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះផងដែរ៕

ប្រតិកម្មទៅវិញ