IMF ព្រមានថាសេដ្ឋកិច្ចពិភពលោកមានគ្រោះអាសន្នដើរខុសទិសដៅ

Chia sẻ
(VOVworld) - ក្នុងរបាយការណ៍នាពេលថ្មីៗនេះស្ដីអំពី
ការសាកល្បងសេដ្ឋកិច្ចពិភពលោក មូលនិធិរូបីយ
ប័ណ្ណអន្តរជាតិ​ (IMF) បានវាយតំលៃថា កំណើន
សកាលបានយឺតយ៉ាវទៅ ហើយអាចដើរខុសទិសដៅ
ដោយសារអស្ថិរភាពនៃទីផ្សារ ការធ្លាក់យ៉ាងខ្លាំងនៃតំលៃទំនិញឬជំលោះនយោបាយនានា។
IMF ព្រមានថាសេដ្ឋកិច្ចពិភពលោកមានគ្រោះអាសន្នដើរខុសទិសដៅ - ảnh 1
ការបន្ថយល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសចិនជាការគំរាមកំហែងមួយគ្នុងចំណោមការគំរាមកំហែងដែលអាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោកដើរខុសទិសដៅ  (រូបថត៖AFP)

(VOVworld) - ក្នុងរបាយការណ៍នាពេលថ្មីៗនេះស្ដីអំពីការសាកល្បងសេដ្ឋកិច្ច
ពិភពលោក មូលនិធិរូបីយប័ណ្ណអន្តរជាតិ​ (IMF) បានវាយតំលៃថា កំណើនសកាល
បានយឺតយ៉ាវទៅ ហើយអាចដើរខុសទិសដៅដោយសារអស្ថិរភាពនៃទីផ្សារ ការ
ធ្លាក់យ៉ាងខ្លាំងនៃតំលៃទំនិញឬជំលោះនយោបាយនានា។តាម IMF ថា អស្ថិរភាព
នៃទីផ្សារហិរញ្ញវត្ថុ មិនត្រឹមតែរឹតបន្តឹងលក្ខខ័ណ្ឌហិរញ្ញវត្ថុនៅខឿន សេដ្ឋកិច្ចអភិ
វឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងបង្កការលក់ភាគហ៊ុននៅខឿនសេដ្ឋកិច្ច ទើបនឹងលេច
ឡើងនានា បណ្ដាលឲ្យរូបីយប័ណ្ណធ្លាក់តំលៃទៀតផង។តំលៃនៃ ទំនិញជាសារវ័ន្ត
 ជាពិសេសគឺប្រេងរ៉ែ ធ្លាក់យ៉ាងខ្លាំងនឹងបង្កការខូចខាតទៅលើ ប្រទេសនាំចេញ។
ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍មួយចំនួនដែលជះឥទ្ធិពលយ៉ាង ខ្លាំងទៅលើខឿន
សេដ្ឋកិច្ចពិភពលោកដូចជាការបន្ថយល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ច នៃប្រទេសចិន
វិបត្តិជនចំណាកស្រុកនៅស៊ីរី និងការផ្ទុះវីរុស Zika នៅអាមេរិកឡាទីន ក៏ជាការ
គំរាមកំហែងមួយដែលអាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោកដើរខុស ទិសដៅផងដែរ៕

ប្រតិកម្មទៅវិញ