IMF បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលឆ្នាំ ២០២៣

Chia sẻ
(VOVWORLD) - IMF បានឲ្យដឹងថា ១/៣ នៃខឿនសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចុះក្នុងឆ្នាំនេះ និងឆ្នាំខាងមុខ។ ប្រធានសេដ្ឋវិទូរបស់ IMF លោក Pierre-Olivier Gourinchas បាននិយាយថា ខឿនសេដ្ឋកិច្ចធំបំផុតទាំង ៣ គឺសហរដ្ឋអាមេរិក ចិន និងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) នឹងបន្តឈរទ្រឹង។
IMF បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលឆ្នាំ ២០២៣ - ảnh 1លោក Pierre-Olivier Gourinchas (ស្តាំ) ប្រធានសេដ្ឋវិទូនៃ IMF ។ រូបថត៖ EPA

ក្នុងរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចពិភពលោក ដែលបានប្រកាសកាលពីថ្ងៃទី ១១ ខែតុលា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ ក្នុងបរិបទ ដែលបណ្តាប្រទេសកំពុងរងផលប៉ះពាល់ដោយជម្លោះនៅអ៊ុយក្រែន តម្លៃថាមពល និងស្បៀងអាហារហក់ឡើង អតិផរណាឡើងជណ្ដើរ និងអត្រាការប្រាក់កើនឡើងខ្ពស់។

IMF បានឲ្យដឹងថា ១/៣ នៃខឿនសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចុះក្នុងឆ្នាំនេះ និងឆ្នាំខាងមុខ។ ប្រធានសេដ្ឋវិទូរបស់ IMF លោក Pierre-Olivier Gourinchas បាននិយាយថា ខឿនសេដ្ឋកិច្ចធំបំផុតទាំង ៣ គឺសហរដ្ឋអាមេរិក ចិន និងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) នឹងបន្តឈរទ្រឹង។

យោងតាម IMF កំណើនផលិតផលក្នុងស្រុកសរុប (GDP) សកលក្នុងឆ្នាំ ២០២៣ នឹងថយចុះមកត្រឹម ២,៧% បើធៀបនឹងការព្យាករណ៍ ២,៩% របស់ IMF កាលពីខែកក្កដាកន្លងទៅ ហើយ រក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២២ នៅកម្រិត ៣,២% ផងដែរ៕

ប្រតិកម្មទៅវិញ