រូបថតពីពផ្កាយរណបរោងចក្រនុយក្លេអ៊ែរ Yongbyon (រូបថត៖ AFP / TTXVN) |
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ទើបតែបានចេញផ្សាយរបាយការណ៍ស្តីពីលទ្ធផលនៃការសង្កេតនិន្នាការនៃសកម្មភាពរបស់រោងចក្រនុយក្លេអ៊ែរ Yongbyon នៅខេត្ត Pyongan នៃកូរ៉េខាងជើង តាំងពីក្រោយខែសីហា ឆ្នាំ២០១៨។
របាយការណ៍របស់ IAEA បានបញ្ជាក់ថាគិតត្រឹមពាក់កណ្តាលខែសីហាឆ្នាំ ២០១៨ រ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលមានកម្លាំង ៥ មេហ្គាវ៉ាត់នៅ Yongbyonបានបង្ហាញសញ្ញាប្រតិបត្តិការយ៉ាងច្បាស់លាស់ ប៉ុន្តែចាប់ពីចុងខែសីហាឆ្នាំ ២០១៨ ដល់ចុងខែវិច្ឆិកាឆ្នាំ ២០១៨ IAEA បានសង្កេតឃើញត្រឹមតែសញ្ញាប្រតិបត្តិការយ៉ាងតិចតូចតែប៉ុណ្ណោះ ពោលគឺគ្មានប្រតិបត្តិការកាលពីដើមខែធ្នូ។
របាយការណ៍នេះក៏បានបញ្ជាក់ថា IAEA មិនបានសង្កេតឃើញនូវសញ្ហាប្រតិបត្តិការនៅឯរោងចក្រផលិតសារធាតុវិទ្យុសកម្ម និងរ៉េអាក់ទ័រលើទឹក ដែលកំពុងសាងសង់នៅរោងចក្រ Yongbyon ឡើយ។ ទោះយ៉ាងណាក៏ដោយ IAEA បានសង្កេតឃើញនូវប្រតិបត្តិការដឹកជញ្ជូនផ្នែកខ្លះនៃរ៉េអាក់ទ័រនុយក្លេអ៊ែរផងដែរ៕