GDP នៅត្រីមាសទី១ ឆ្នាំ២០២១ របស់វៀតណាម កើនឡើង ៤,៤៨ %

Chia sẻ
(VOVWORLD) - ផលិតផលក្នុងស្រុកសរុប (GDP) ត្រីមាសទី ១ របស់វៀតណាម ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ៤,៤៨ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីប្រសិទ្ ធភាពនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលដៅពីរទន្ទឹមគ្នា ពៅលគឺ “ទាំងបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងនិងអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចផងដែរ។
GDP នៅត្រីមាសទី១ ឆ្នាំ២០២១ របស់វៀតណាម កើនឡើង ៤,៤៨ % - ảnh 1ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានស្តីពីការប្រកាសទិន្នន័យស្ថិតិសេដ្ឋកិច្ច-សង្គមក្នុងត្រីមាសទី១ ឆ្នាំ ២០២១ (រូបថត៖ qdnd)

នេះគឺជាព័ត៌មានដែលតំណាងអគ្គនាយយកដ្ឋានស្ថិតិនៃក្រសួងផែនការនិងវិនិយោគវៀតណាម ទើបតែបានផ្តល់ ក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកាសទិន្នន័យស្ថិតិសេដ្ឋកិច្ច-សង្គមក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នាព្រឹកថ្ងៃទី ២៩ ខែមីនានៅទីក្រុងហាណូយ។ លោកស្រី Nguyen Thi Huong អគ្គនាយិការនៃអគ្គនាយកដ្ឋានស្ថិតិនៃក្រសួងផែនការនិងវិនិយោគវៀតណាមបានសង្កត់ធ្ងន់ថា៖

«យើងខ្ញុំបានជួយឧបត្ថម្ភដល់សហគមន៍អង្គភាពអាជីវកម្មដោះស្រាយការលំបាកក្នុងការលក់ចេញផលិតផលដូចជា ការស្វែងរក ពង្រីកទីផ្សារនាំចេញ ការជួយក្នុងការបង់ពន្ធ ថ្លៃនាំចេញ និងជំរុញតម្រូវការទិញទំនិញក្នុងស្រុក ព្រមទាំងបន្តលើកលែងនិងកាត់បន្ថយពន្ធ អាករ និងថ្លៃជួលដីធ្លីនៅឆ្នាំ ២០២១។ ទន្ទឹមនឹងនេះយើងខ្ញុំក៏បានទាញយកឱកាសពីកិច្ចព្រមព្រៀងថ្មី ដើម្បីស្វែងរកដំណោះស្រាយ ក្នុងការអភិវឌ្ឍទីផ្សារ និងដករបងនានា ដើម្បីឈានចូលទីផ្សារថ្មីផងដែរ។ លើសពីនេះទៀត យើងខ្ញុំបានផ្តល់អាទិភាពក្នុងការអនុវត្តសកម្មភាព   ជម្រុញការនាំចេញ ព្រមទាំងគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ អត្រាការប្រាក់និងកែតម្រូវអត្រាប្តូរប្រាក់ប្រកបដោយភាពបត់បែននិងប្រុងប្រយ័ត្ន ឲ្យស្របតាមការវិវត្តន៍ទីផ្សារក្នុងស្រុកនិងអន្តរជាតិផងដែរ»៕

ប្រតិកម្មទៅវិញ