មេដឹកនាំ G7 ចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងព្រុចសែល ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN) |
ក្រុមប្រទេស G7 បានអះអាងថា "នឹងអនុវត្តន៍កិច្ចការទាំងនេះឱ្យបានទាន់ពេលវេលា ប្រកបដោយសណ្តាប់ធ្នាប់ និងតាមរបៀបដែលអាចផ្តល់ពេលវេលាសម្រាប់ពិភពលោក ដើម្បីធានាការផ្គត់ផ្គង់ជំនួសវិញ"។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំបានឲ្យដឹងថា ប្រទេសសមាជិក G7 (ចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ អ៊ីតាលី សហរដ្ឋអាមេរិក ជប៉ុន និងបារាំង) នឹងចាត់វិធានការហាមឃាត់ ឬទប់ស្កាត់ការផ្គត់ផ្គង់សេវាសំខាន់ៗដែលទីក្រុងម៉ូស្គូពឹងផ្អែកនោះ។ លើសពីនេះទៀត ក្រុមប្រទេស G7 នឹងរក្សាដោយពង្រឹងយុទ្ធនាការរបស់ខ្លួន ប្រឆាំងនឹងឥស្សរជនរុស្ស៊ី ដោយដាក់ទណ្ឌកម្មលើឥស្សរជនទាំងនេះ៕