|
EU អាចដាក់ពង្រាយកំលាំងការពារព្រំដែនទៅខាងក្រៅបណ្ដាប្រទេសជាសមាជិក (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៥ ធ្នូ រដ្ឋមន្ត្រីការបរទេស Luxembourg លោក Jean
Asselborn បានឲ្យដឹងថា៖ កំលាំងការពារព្រំដែនលើសមុទ្រនិងលើដីគោករួម
របស់សហភាពអឺរ៉ុប (EU) អាចត្រូវបានដាក់ពង្រាយនៅប្រទេសនានាដែល
មិន មែនជាសមាជិករបស់ EU ដូចជា Serbia និង Macedonia សំដៅទប់ទល់
នឹងវិបត្តិ ជនអន្តោប្រវេសន៍ដ៏ធ្ងន់ធ្ងរនាបច្ចុប្បន្ន។ គណៈកម្មាធិការអឺរ៉ុប (EC)
បានឲ្យដឹង ថា៖ ផែនការពោលខាងលើចាំបាច់ត្រូវបានអនុម័តក្នុងពេលដែល
ប្រទេស EU ទាំងឡាយយល់ព្រមសិន។ កំលាំងនេះនឹងជួយឧបត្ថម្ភស្ថាប័ន
ឃ្លាំមើលព្រំដែន EU (Frontex) នៅប្រទេសមិនមែនជាសមាជិករបស់ EU
ផងដែរ។ តាមលោក Asselborn ថា៖ តំបន់ធ្វើដំណើរដោយសេរី Shengen
អាចគង់វង្សក្នុងពេលខ្សែព្រំដែនក្រៅប្លុកនេះត្រូវបានការពារល្អ។ ផែនការ
បង្កើតកងកំលាំងការពារខ្សែព្រំដែនលើសមុទ្រនិងលើដីគោករួមរបស់ EU
ដែល EC ផ្តើមឡើងនឹងមានបុគ្គលិកចំនួន ១ ពាន់នាក់៕