អណ្ដូងឧស្ម័ន Bovanenkovo របស់រុស្ស៊ីនៅឧបទ្វីប Yamal តំបន់អាក់ទិក។ (រូបថត៖ AFP/VNA) |
ទោះបីជាបានធ្វើការចរចាអស់រយៈពេលច្រើនខែ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបន្ទាន់ ចំនួនពីរ ស្ដីពីកម្រិតពិដានដែលបានស្នើឡើងដោយសហភាពអឺរ៉ុបក៏ដោយ ក៏ប្រទេស នានានៃប្លុកនេះមិនទាន់សម្រេចបានកិច្ចព្រមព្រៀងនៅឡើយ ហើយថែមទាំងមាន ជម្លោះគ្នាថា តើវិធានការនេះអាចកាត់បន្ថយ ឬនឹងធ្វើឱ្យវិបត្តិថាមពលនៅអឺរ៉ុបកាន់តែ ធ្ងន់ធ្ងរឡើង។
បញ្ហាដាក់កម្រិតពិដានលើតម្លៃឧស្ម័នកំពុងក្លាយជារឿងបន្ទាន់ ក្នុងបរិបទដែល អឺរ៉ុបបានឈានចូលរដូវរងាដ៏ត្រជាក់ខ្លាំង ជាមួយនឹងជម្រើសថាមពលតិចជាងមុន ដោយសារតែការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីបានថយចុះ ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន។ តម្លៃប្រេងឥន្ធនៈនៅអឺរ៉ុបនៅតែខ្ពស់ ដែលធ្វើឲ្យលេចឡើងការព្រួយបារម្ភថាគ្រួសារ និងអាជីវកម្មអានានាចប្រឈមនឹងស្ថានការណ៍ដាច់អគ្គិសនី ឬមិនអាចទូទាំត់ថ្លៃ ថាមពលបានឡើយ៕