EU ប្រកាសផែនការស្ដីពីជំនួយសម្រាប់ដំណើរការដាក់ពង្រាយកងទ័ពនៅក្នុងតំបន់ឲ្យបានឆាប់ៗ |
យោងតាមតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស EU លោកស្ដី Federica Mogherini បានឲ្យដឹងថា៖ ដោយមានការធ្វើដំណើរខាងយោធាយ៉ាងងាយស្រួលក្នុងប្លុកតាម “ផែនការធ្វើសកម្មភាព ដាក់ពង្រាយខាងយោធា” ពោលខាងលើនេះ EU អាចជួយទប់ស្កាត់រាល់វិបត្តិ ក៏ដូចជាអនុវត្តន៍បេសកកម្មរបស់ប្លុកប្រកបដោយប្រសិទ្ធភាពថែមទៀត និងទប់ទល់នឹងការសាកល្បងដែលកើតឡើងយ៉ាងឆាប់រហ័ស។ ផែនការពោលខាងលើនឹងត្រូវបានដាក់ជូនរដ្ឋាភិបាលជាសមាជិក EU និងសភា EU ដើម្បីពិភាក្សាផងដែរ។
តាមផែនការ គណកម្មាធិការអឺរ៉ុប (EC) ជាស្ថាប័នឃ្លាំមើលថវិការទូទៅរបស់ EU បានឲ្យដឹងថា៖ នាឆ្នាំ ២០១៩ EC នឹងបង្ហាញនូវខ្សែផ្លូវអន្តរអឺរ៉ុបល្អបំផុត ដើម្បីបម្រើការដឹកជញ្ជូនខាងយោធាផងដែរ៕