EU និង Kosovo នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតភ្ជាប់នាសប្តាហ៍ខាងមុខ

Chia sẻ
(VOVworld)-សហភាពអឺរ៉ុប(EU) នាថ្ងៃទី២២តុលា បានជូនដំណឹងថា នឹងចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងតភ្ជាប់ជាមួយ Kosovo

(VOVworld)-សហភាពអឺរ៉ុប(EU) នាថ្ងៃទី២២តុលា បានជូនដំណឹងថា នឹងចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងតភ្ជាប់ជាមួយ Kosovo (ជាតំបន់ដីបំបែកចេញពី
Serbiaដោយឯតោភាគីនាឆ្នាំ២០០៨) នាថ្ងៃទី២៧តុលាខាងមុខ សំដៅរឹតបន្តឹង
ទំនាក់ ទំនងសហប្រតិបត្តិការ ជួយឲ្យតំបន់ដែនដីនេះឆ្ពោះទៅការចូលរួម EU។
អ្នកនាំ ពាក្យទទួលបន្ទុកកិច្ចការបរទេស EU លោកស្រី Maja Kocijancic បានឲ្យ
ដឹងថា មន្ត្រីជាន់ខ្ពស់នៃភាគីទាំងពីរ នឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងតភ្ជាប់
និង ស្ថិរភាពនៅទីស្នាក់ការ សភាអឺរ៉ុប (EP)នៅក្រុង Strasbourg របស់បារាំងនា
ថ្ងៃទី ២៧តុលា។ លោកស្រី Kocijancic បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹង
នាំមក ភាពសម្បូរុងរឿងជាងអំពីសេដ្ឋកិច្ច ការរឹងមាំអំពីច្បាប់ តម្លាភាពក្នុងការ
គ្រប់គ្រង និងស្ថិរភាពនយោបាយសម្រាប់ប្រជាជន Kosovo ផងដែរ៕

ប្រតិកម្មទៅវិញ