ECB បន្តកាត់បន្ថយអត្រាការប្រាក់មក​ត្រឹម​ ៣,២៥%

Chia sẻ
(VOVWORLD) - ធនាគារកណ្តាលអឺរ៉ុប (ECB) កាលពីថ្ងៃទី ១៧ ខែតុលា បានកាត់បន្ថយអត្រាការប្រាក់សំខាន់ៗពីកម្រិត ៣,៥% មកត្រឹម ៣,២៥%។ សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីតួលេខថ្មីបំផុតបានបង្ហាញថា អតិផរណានៅទូទាំងប្លុកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ៣ ឆ្នាំកន្លងទៅ ដោយអតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះដល់ ១,៧% ក្នុងខែកញ្ញា ឆ្នាំ ២០២៤ ទាបជាងគោលដៅ ២% ដែល ECB បានកំណត់។

នេះជាលើកទី ៣ ហើយក្នុងឆ្នាំ២០២៤នេះ ប៉ុន្តែក៏ជាលើកទី ៣ ក្នុងរយៈពេល ៥ ឆ្នាំចាប់តាំងពីឆ្នាំ ២០១៩មក ដែល ECB បានសម្រេចកាត់បន្ថយអត្រាការប្រាក់បន្ទាប់ពីអនុវត្តយុទ្ធនាការបង្កើនអត្រាការប្រាក់យ៉ាងគំហុក ដើម្បីទប់ស្កាត់តម្លៃហក់ឡើងយ៉ាងខ្លាំងបំផុតក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងមក។

ECB បន្តកាត់បន្ថយអត្រាការប្រាក់មក​ត្រឹម​ ៣,២៥% - ảnh 1ទីស្នាក់ការកណ្តាលរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) ។ រូបថត៖ AFP/TTXVN

ថ្លែងនៅមុនកិច្ចប្រជុំរបស់ECB ទេសាភិបាលធនាគារកណ្តាលបារាំង លោក Francois Villeroy de Galhau បានឲ្យដឹងថា មានលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់មួយផ្សេងទៀត ហើយបានកត់សម្គាល់ថា នេះមិនមែនជាការកាត់បន្ថយចុងក្រោយនោះទេ។ បច្ចុប្បន្ននេះ ការផ្តោតអារម្មណ៍របស់ ECB គឺផ្លាស់ប្តូរទៅរកការដោះស្រាយកំណើនសេដ្ឋកិច្ចទន់ខ្សោយនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូដែលមានប្រទេសសមាជិកចំនួន ២០។ យោងតាមការព្យាករណ៍របស់អង្គការនេះកាលពីខែកញ្ញា អត្រាកំណើនត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកត្រឹម ០,២% នៅក្នុងត្រីមាសទីបីនៃឆ្នាំនេះ និង 0,៨% សម្រាប់ឆ្នាំ ២០២៤ទាំមូល៕

ប្រតិកម្មទៅវិញ