អនុប្រធាន EC លោក Maros Sefcovic បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន (ប្រភព៖ VNA) |
ថ្លែងនៅក្នុងពិធីប្រកាសរបាយការណ៍ អនុប្រធាន EC លោក Maros Sefcovic បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតកូវីដ ១៩ បានជួយឲ្យ EU យល់ដឹងអំពីចំណុចខ្សោយរបស់ខ្លួន ព្រមទាំងនាំមកនូវឱកាសដែលមិនអាចរំលងបានឡើយ។ វិបត្តិជំងឺនេះក៏បានអះអាងសារជាថ្មីនូវភាពចាំបាច់ក្នុងការតាក់តែង គោលនយោបាយដែលមានមូល ដ្ឋានច្បាស់លាស់ ហើយមានការផ្ទៀងផ្ទាត់នាពេលអនាគត ក៏ដូចជាផ្ដោតសំខាន់លើសមត្ថភាពបន្សាំ និងស្ដារឡើងវិញផងដែរ៕