តំណាងប្រតិភូបានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចរបស់ AIPA តាមប្រព័ន្ធវីដេអូ (រូបថត៖ Ngoc Thanh) |
ក្នុងក្របខ័ណ្ឌ AIPA លើកទី៤១ នាថ្ងៃទី៩ កញ្ញា កិច្ចប្រជុំរបស់គណៈ កម្មាធិការនយោបាយបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ការទូតសភា ដើម្បីសន្តិភាពនិងសន្តិសុខប្រកបដោយចីរភាពក្នុងអាស៊ាន” តាមប្រព័ន្ធ វិដេអូ ក្រោមការដឹកនាំរបស់អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀត ណាមលោក Bui Thanh Sonនិងជាប្រធានគណៈកម្មាធិការនយោបាយរបស់ AIPA។ ថ្លែងនៅកិច្ចប្រជុំនេះ លោក Bui Thanh Son បានអះអាងថា៖
“បណ្ដាសភាសមាជិក AIPA នឹងរួមគ្នាខិតខំប្រឹងប្រែងជំរុញការទូត សភានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា រវាងស្ថាប័ននីតិបញ្ញត្តិនិង ស្ថាប័ននីតិប្រតិបត្តិ ដើម្បីជំរុញសន្តិភាព សន្តិសុខនិងសណ្ដាប់ ធ្នាប់តំបន់ ធានាតម្លាភាពដោយផ្អែកលើច្បាប់ ហើយប្រកាន់យកអាស៊ានជាស្នូល។ ចំពោះបញ្ហាសមុទ្រខាងកើត សភាសមាជិកទាំងអស់បានគាំទ្រចំពោះការ បន្តធានាសន្តិភាព សន្តិសុខ ស្ថិរភាពនៅសមុទ្រខាងកើត ព្រមទាំងសង្កត់ ធ្ងន់ថា ត្រូវការគោរពស្មារតីយកច្បាប់ជាគោល ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការកសាងទំនុកចិត្ត ប្រើប្រាស់សន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ អនុវត្តយ៉ាងពេញលេញនូវសេចក្ដីថ្លែងការណ៍ DOC ឆ្ពោះទៅកសាង COC ឲ្យមានសុពលភាព ប្រសិទ្ធភាព សមស្របនឹងច្បាប់អន្តរជាតិ ក៏ដូចជាអនុ សញ្ញា UNCLOS ឆ្នាំ១៩៨២ផងដែរ”។
សភាសមាជិកទាំងអស់បានអះអាងថា នឹងបន្តគាំទ្រហើយបង្កើន សមត្ថភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមខាងសន្តិសុខ ទាំងប្រពៃណីនិងក្រៅប្រពៃណី ប្រកាន់យកប្រជាជនជាស្នូល ជាពិសេសគឺ ក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19ផងដែរ៕