នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្ម​យន្តហោះពាណិជ្ជកម្មចិន

Chia sẻ
(VOVWORLD) - ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ(GMS) លើកទី៨ និងដំណើរទស្សនកិច្ចការងារនៅប្រទេសចិន កាលពីថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុងគុនមីង ប្រទេសចិន  នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបជាមួយអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC) លោក Wei Yingbiao។

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យ COMAC បន្តអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីមានកិច្ចសហប្រតិបត្តិការក្នុងពេលឆាប់ៗ ជួយធ្វើពិពិធកម្មក្រុមហោះហើយរបស់វៀតណាម។

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្ម​យន្តហោះពាណិជ្ជកម្មចិន - ảnh 1នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន។ រូបថត៖ VOV

នាយកអចិន្ត្រៃយ៍ COMAC លោក Wei Yingbiao បានឲ្យដឹងថា វៀតណាមគឺជាទីផ្សារដ៏ធំមួយដែលពោរពេញដោយសក្តានុពល។ COMAC បាននិងកំពុងសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅអំពីបច្ចេកទេសក្នុងការនាំយកយន្តហោះរបស់ COMAC មកប្រតិបត្តិការនៅវៀតណាម។ លោកមានបំណងចង់ប្រែក្លាយកិច្ចសហប្រតិបត្តិការ COMAC - Vietjet ទៅជាគំរូថ្មី ដែលជាចំណុចភ្លឺថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យដឹកជញ្ជូន

ប្រតិកម្មទៅវិញ