នាយករដ្ឋមន្ត្រីវៀតណាមស្នើរខ្លឹមសារចំនួន ៦ សម្រាប់កិច្ចសហប្រតិបត្តិការ ACMECS ដើម្បីអភិវឌ្ឍន៍ក្នុងរយៈពេលខាងមុខ

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ៧ វិច្ឆិកា នៅទីក្រុងគុនមីង ខេត្តយូណាន (ប្រទេសចិន) នាយក រដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ រួមជាមួយប្រមុខរដ្ឋាភិបាល/ប្រធានគណៈ ប្រតិភូមកពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រ សហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី - ចៅប្រាយ៉ា - មេគង្គ (ACMECS) លើកទី ១០។ កិច្ចប្រជុំមានប្រធានបទ "ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហ រណកម្មអនុតំបន់មេគង្គ"។

នាយករដ្ឋមន្ត្រីវៀតណាមស្នើរខ្លឹមសារចំនួន ៦ សម្រាប់កិច្ចសហប្រតិបត្តិការ ACMECS ដើម្បីអភិវឌ្ឍន៍ក្នុងរយៈពេលខាងមុខ - ảnh 1យក រដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រ សហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី - ចៅប្រាយ៉ា - មេគង្គ (ACMECS) លើកទី ១០។
(រូបថត៖ VOV)
អញ្ជើញថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមបន្តចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងប្រកបដោយភាពច្នៃប្រឌិតក្នុងដំណើរ ការអភិវឌ្ឍន៍ ACMECS ខិតខំកសាង “ACMECS រឹងមាំដើម្បីសាមគ្គីភាព និងឯកភាព អាស៊ានក្នុងភាពចម្រុះ និងការអភិវឌ្ឍន៍សមធម៌”។
លោកនាយករដ្ឋមន្ត្រីបានស្នើខ្លឹមសារមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការ ACMECS ដើម្បីឆ្ពោះទៅរករបកគំហើញក្នុងរយៈពេលខាងមុខ។ ទីមួយគឺការត្រិះរិះ ដែលផ្សារភ្ជាប់ទៅនឹងសកម្មភាព ធានាភាពរលូនពីការកសាងយុទ្ធសាស្ត្ររហូតដល់ ការអនុវត្តជាក់ស្តែង។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានប្រកាសថា វៀតណាមនឹងរួមវិភាគទានថវិកាចំនួន ១០ លានដុល្លារអាមេរិកដល់មូលនិធិអភិវឌ្ឍន៍ ACMECS។
ទីពីរ គឺប្រពៃណីដែលផ្សារភ្ជាប់នឹងភាពទំនើប ធានាឱ្យមានការអភិវឌ្ឍ ប្រកបដោយសមាកាលកម្ម និងភាពសុខដុមរមនារវាងវិស័យសេដ្ឋកិច្ចប្រពៃណី និង វិស័យបច្ចេកវិទ្យាទំនើបថ្មី។
ទីបីគឺការអភិវឌ្ឍយ៉ាងលឿនដោយផ្សារភ្ជាប់ទៅនឹងនិរន្តរភាព ដោយផ្តោតលើ ការជំរុញការផ្លាស់ប្តូរបៃតង ការកសាងសេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចចែករំលែក។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យសមាជិក ACMECS លើកកម្ពស់ ស្មារតីសាមគ្គីភាព ទំនុកចិត្តនយោបាយ បង្កើនការចែករំលែកព័ត៌មាន និងពិគ្រោះយោ បល់គ្នាទៅវិញទៅមកលើផែនការ និងគម្រោងនានាទាក់ទងនឹងធនធានទឹកទន្លេ មេគង្គ។
ទី៤គឺ ប្រទេសផ្សារភ្ជាប់នឹងតំបន់ និងអន្តរជាតិ ដែលត្រូវសម្រួលដល់ចរាចរ ទំនិញ សេវាកម្ម និងការធ្វើដំណើររបស់ប្រជាជនរវាងប្រទេសទាំងប្រាំ; ផ្តោតលើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីតភ្ជាប់ក្នុងតំបន់ និងអន្តរតំបន់ ជា ពិសេសប្រព័ន្ធផ្លូវដែក និងផ្លូវល្បឿនលឿន។
ទី៥ គឺការផ្សារភ្ជាប់រដ្ឋាភិបាលជាមួយប្រជាជននិងអង្គភាពអាជីវកម្ម។ ទី៦ គឺការផ្សារភ្ជាប់ការអភិវឌ្ឍជាមួយការរក្សាស្ថិរភាព និងធានាសន្តិសុខ។
នាយករដ្ឋមន្ត្រីវៀតណាមស្នើរខ្លឹមសារចំនួន ៦ សម្រាប់កិច្ចសហប្រតិបត្តិការ ACMECS ដើម្បីអភិវឌ្ឍន៍ក្នុងរយៈពេលខាងមុខ - ảnh 2ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
បញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំនានាបានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុង វៀងចន្ទន៍ និងធ្វើជាសាក្សីក្នុងពិធីផ្ទេរតំណែងប្រធាន ACMECS រវាងឡាវ និងមីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ