នាយករដ្ឋមន្រ្តី វៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជួបពិភាក្សាការងារជាមួយ នាយក រដ្ឋមន្រ្តីចិនលោក លី ឈាំង។ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា ការ អភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាគោលនយោបាយដ៏ខ្ជាប់ខ្ជួន ជាតម្រូវការសត្យា នុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយកិច្ចការ បរទេសរបស់វៀតណាម ហើយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងតួនាទីរបស់ ចិនក្នុងជោគជ័យនៃកិច្ចប្រជុំមហាអនុតំបន់ទន្លេមេគង្គលើកទី៨។
អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យ ភាគីទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹង គ្នារវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ រក្សាជំនួបប្រាស្រ័យ ជាន់ខ្ពស់នៅគ្រប់ជាន់ថ្នាក់ដើម្បីផ្លាស់ប្តូរអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាជាក្តីកង្វល់ រួម។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានស្នើឱ្យភាគីទាំងពីរខិតខំប្រឹងប្រែង ពង្រឹងមូលដ្ឋានសង្គមនៃទំនាក់ទំនងទ្វេភាគី អនុវត្តន៍ឱ្យបានល្អនូវឆ្នាំផ្លាស់ប្តូរមនុស្ស សាស្ត្រវៀតណាម - ចិននៅឆ្នាំ ២០២៥ ដោយចាត់ទុកថានេះជាឱកាសដើម្បីជំរុញការ ផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ និងឃោសនាមិត្តភាពផងដែរ។
(រូបថត៖ VOV) |
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន លោក លី ឈាំង បានអះអាងថា ចិននឹងបើកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញប្រកបដោយគុណភាពខ្ពស់របស់វៀតណាម រួមទាំងកសិផល; ឯកភាពបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជំរុញកិច្ច សហប្រតិបត្តិការក្នុងការកសាង និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែសង្វាក់ផលិតកម្ម ប្រកបដោយស្ថិរភាពក្នុងតំបន់ ព្រមទាំងគាំទ្រវៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០២៧ (APEC ២០២៧) ផងដែរ។
ក្នុងឱកាសនេះ ក្រោមសក្ខីភាពរបស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក្រសួង ការបរទេសវៀតណាមនិងចិនបានផ្លាស់ប្ដូរកំណត់ទូតស្តីពីការបង្កើតស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Chongqing៕