នាយករដ្ឋមន្ត្រីវៀតណាម លោក ជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ។ រូបថត៖ VOV |
នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងរាល់ការប៉ុនប៉ង់របស់កម្លាំងអមិត្ត សំដៅបំផ្លិចបំផ្លាញនិងបំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរ; លើកទឹកចិត្តនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពវិនិយោគនិងអាជីវកម្មរបស់សហគ្រាសនៃប្រទេសទាំងពីរ ខិតខំសម្រេចឲ្យបាននូវគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ២០ ពាន់លានដុល្លារអាមេរិកនាពេលឆាប់ៗ។ ភាគីទាំងពីរក៏បានសន្យា ជំរុញការតភ្ជាប់ចរាចរណ៍ ជាពិសេសនៅតាមតំបន់ព្រំដែន ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មឆ្លងដែន ក៏ដូចជាការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននៅបណ្តាខេត្តជាប់ព្រំដែន។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ និងតម្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ; ហើយបានអះអាងថានឹងបន្តរក្សាយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងបីលើគ្រប់បណ្តាញ៕