ADB៖ វៀតណាមមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១៩

Chia sẻ
(VOVWORLD) - ក្នុងស្នាដៃបោះពុម្ភបំពេញបន្ថែមសម្រាប់របាយការណ៍ស្ដីពីយថាទស្សន៍ អភិវឌ្ឍនៅទ្វីបអាស៊ី ដែលទើបនឹងបានប្រកាសនោះ ADB បានព្យាករណ៍ថា វៀត ណាមជាប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងបំផុតនៅតំបន់ អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១៩។ 

ក្រោយរយៈពេលមួយទសវត្ស វៀតណាមបានក្លាយទៅជាប្រទេសដែល មានកំណើនសេដ្ឋកិច្ចលឿនបំផុតលើពិភពលោក ហើយគិតរហូតមកដល់ បច្ចុប្បន្ននេះ វៀតណាមនៅតែបង្កឡើងការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសម្រេច បានកំណើនសេដ្ឋកិច្ចគួរអោយចាប់អារម្មណ៍។ នេះជាការវាយតម្លៃដែលត្រូវបាន ធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រកាសនាព្រឹកថ្ងៃទី១៨ ខែកក្កដា។

        ក្នុងស្នាដៃបោះពុម្ភបំពេញបន្ថែមសម្រាប់របាយការណ៍ស្ដីពីយថាទស្សន៍ អភិវឌ្ឍនៅទ្វីបអាស៊ី ដែលទើបនឹងបានប្រកាសនោះ ADB បានព្យាករណ៍ថា វៀត ណាមជាប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងបំផុតនៅតំបន់ អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១៩។ តាមនោះ កំណើនរបស់វៀតណាមក្នុងឆមាសទី មួយឆ្នាំ២០១៩គឺសម្រេចបានប្រមាណ៦,៨% ទោះបីជាវិស័យកសិកម្មរងផលប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះរាំងស្ងួតនិងជំងឺប៉េស្តជ្រូកអាហ្វ្រិកក្ដី។ តាមការវាយ តម្លៃរបស់ ADB បានអោយដឹងថា កត្តាសំខាន់ដែលជួយអោយវៀតណាមរក្សា បាននូវសន្ទុះកំណើននោះគឺប្រភពទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដែលបានកើនឡើង២៧%ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៩។

        ADB បានព្យាករណ៍ថា ក្នុងឆ្នាំ២០១៩ វៀតណាមនឹងសម្រេចបានកំណើន សេដ្ឋកិច្ចចំនួន៦,៨% ហើយនាឆ្នាំ២០២០គឺ៦,៧%៕

ប្រតិកម្មទៅវិញ