ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

Chia sẻ
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ បណ្តាកម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិង email មួយចំនួនរបស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីដូចជា កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងជប៉ុនជាដើម។ ក្នុងនោះ មិត្តកម្ពុជាជាច្រើននាក់ក៏បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយបានចែករំលែកនូវមនោសញ្ចេតនានិងផ្តល់មតិយោបល់ចំពោះនាទីនានានៃកម្មវិធី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមដកស្រង់និងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់ដោយរីករាយ។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1 កម្មវិធីប្រកាសសុខភាពនៅតាមស្មាតហ្វូន

មិត្តហេងដារ៉េតនិស្សិតកម្ពុជានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ Thai Binh បានសម្ដែងនូវចំណាប់អារម្មណ៍ជាមួយនឹងអត្ថបទសរសេរអំពីការប្រកាសសុខភាពចំពោះប្រជាជននៅទូទាំងប្រទេស៖ “ ខ្ញុំបានសង្កេតឃើញថា នេះគឺជាប្រតិកម្មយ៉ាង ឆាប់រហ័សរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល សម្រាប់ប្រជាជននិងភ្ញៀវទេសចរ ដែលឆ្លងដែន ធ្វើការប្រកាសសុខភាព សំដៅអនុវត្តន៍វិធានការបង្ការ ទប់ស្កាត់ ការពារ។ ប្រការនេះ មានផលប្រយោជន៍ចំពោះសហគមន៍ ព្រោះថា យើងអាចដឹងយ៉ាងច្បាស់លាស់អំពីតំបន់ផ្ទុះជំងឺ ដើម្បីចៀសវាងផងដែរ”។

មិត្តហេងដារ៉េតជាទីមេត្រី។ នៅចំពោះបម្រែបម្រួកដ៏ស្មុគស្មាញនៃជំងឺរាតត្បាត ផ្លូវដង្ហើមស្រួចស្រាវ COVID-19 នេះ ចាប់ពីថ្ងៃទី ១០ ខែមិនា វៀតណាមបានអនុវត្តន៍ការប្រកាសសុខភាពចំពោះប្រជាជនទាំងមូល។ ការប្រកាសសុខភាពគឺសំដៅបម្រើការបង្ការ ទប់ស្កាត់ជំងឺ ដែលទាមទារការចូលរួមរបស់បុគ្គលគ្រប់រូប ដើម្បីសុខភាពខ្លួននិងសហគមន៍។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2 រូបសណ្ឋានកសិករធ្វើទេសចរណ៍ក្សេត្រកម្មនៅតំបន់នានានៅវៀតណាម

ពីខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា មិត្ត អ៊ុក សុភី មានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីរូបសណ្ឋានកសិករធ្វើទេសចរណ៍ក្សេត្រកម្មនៅតំបន់នានានៅវៀតណាម។ លោកអ្នកនាងជាទីមេត្រី។ នាបច្ចុប្ននេះ រូបសណ្ឋានទេសចរណ៍ក្សេត្រកម្ម កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ម្ចាស់ចំការមួយចំនួន មិនត្រឹមតែមានអាជីពជាកសិករប៉ុណ្ណោះទេ ថែមទាំងចេះ ធ្វើអាជីវកម្មនៅកសិដ្ឋានរបស់ខ្លួនទៀតផង។ ភ្ញៀវទេសចរបានមកទស្សនាចម្ការនេះកាន់តែច្រើន ដើម្បីទទួលបរិយាកាសធម្មជាតិបរិសុទ្ធ។ ដោយមានឧត្តមភាពជាខេត្តដំបន្លែគ្មានជាតិគីមីដ៏ធំនៅទូទាំងប្រទេសនោះ នាពេលថ្មីនេះ ខេត្ត Lam Dong បានដាក់ចេញគោលការណ៍ផ្សារភ្ជាប់កសិកម្មជាមួយទេសចរណ៍។ រូបសណ្ឋានទាំងនេះមិនត្រឹមតែទទួលបានប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងបើកចេញទិសដៅថ្មីក្នុងការទាក់ទាញភ្ញៀវទេសចរមកកាន់ទីក្រុងផ្ការាប់ពាន់ប្រភេទនេះ។ នៅពេលមកកាន់ភូមិផ្កា Van Thanh ដែលជាមជ្ឈមណ្ឌលធំមួយក្នុងចំណោមមជ្ឈមណ្ឌលទេសចរក្សេត្រកម្មធំបំផុតនៅខេត្ត Lam Dong នោះ ភ្ញៀវទេសចរមិនត្រឹមតែបានគយគន់ទេសភាព និងថតរូបជាមួយផ្កាស្រស់ស្អាតគ្រប់ប្រភេទប៉ុណ្ណោះទេ ថែមទាំងមានចំណាប់អារម្មណ៍ចំពោះ វារីកសិកម្ម ឬ ជលវប្បកម្ម (Hydroponics System) ទៀតផង។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 3 សកម្មភាពនៅភូមិតម្បាញចរបាប់

សំណួរចុងក្រោយក្នុងនាទីប្រអប់សំបុត្រថ្ងៃនេះគឺមកពីមិត្ត សុខសំណាង នៅខេត្តកោះកុង ប្រទេសកម្ពុជា។ មិត្តមានបំណងចង់ស្វែងយល់អំពី ភូមិតម្បាញចរបាប់នៅខេត្ត Thua Thien Hue។ លោកអ្នកនាងជាទីមេត្រី។ តម្បាញ "Zèng" គឺជារបរសប្បកម្មប្រពៃណីរបស់ប្រជាជន A Luoi នៅខេត្ត Thua Thien Hue ពីយូរលង់ណាស់មកហើយ។ "Zèng"គឺជាឈ្នោះរបស់ផលិតផលចរបាប់របស់ ជនជាតិ Ta Oi។ ដើម្បីធ្វើសំលៀកបំពាក់ Zèng សម្រាប់ជនជាតិ Ta Oi គឺត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ក្នុងនោះដំណាក់កាលជ្រលក់ព័ណគឺមានសារៈសំខាន់បំផុត។ នាបច្ចុប្បន្ននេះ Zèng មិនត្រឹមតែជាសំលៀកបំពាក់ប៉ុណ្ណោះទេ ថែមទាំងជាផលិតផលម៉ូត ដែលផ្សាភ្ជាប់ជាមួយជីវភាពរស់នៅរបស់ប្រជាជនទៀតផង។ នាពេលបច្ចុប្បន្ន មុខរបរនេះបានបង្កើតការងារធ្វើសម្រាប់ស្ត្រីជាច្រើន នៅមូលដ្ឋាន នានា ដោយរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ប្រាក់ចំណូលសម្រាប់ គ្រួសារ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ