សហគមន៍ជនវៀតណាមនៅឯបរទេសរួមដំណើរជាមួយប្រជាជនវៀតណាមទាំងមូលការពារសមុទ្រខាងកើត

Chia sẻ
(VOVworld)-នាថ្ងៃទី៨មិថុនា សហគមន៍ជនវៀត
ណាមកកំពុងរស់នៅអង់គ្លេស បានប្រមូលផ្តុំគ្នា
ម្តងទៀត នៅមុខស្ថានទូតចិនប្រចាំនៅអង់គ្លេស

(VOVworld)-នាថ្ងៃទី៨មិថុនា សហគមន៍ជនវៀតណាមកកំពុងរស់នៅអង់គ្លេសបាន
ប្រមូលផ្តុំគ្នាម្តងទៀត នៅមុខស្ថានទូតចិនប្រចាំនៅអង់គ្លេសដើម្បីសម្តែងការ ប្រ
ឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយ៍ Haiyang Shiyou-៩៨១ក្នុងតំបន់សេដ្ឋកិច្ច
ផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម​ ព្រមទាំងថ្កោលទោសចិន
បានរំលោភដ៏ធ្ងន់ធ្ងរទៅលើសិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការ របស់វៀត
ណាម។ ជនវៀតណាមនៅអង់គ្លេសជាច្រើនកុះករបានលើកខ្ពស់ទង់ជាតិ និងបដា ដែលសរសេរជាភាសាវៀតណាម អង់គ្លេស និងភាសាចិន ដោយអះអាងពីអធិប
តេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះHoang Sa និង Truong Sa  ព្រមទាំង
សំណូមពរចិនដកស្ថានីយ៍ខួង Haiyang Shiyou​៩៨១ ចេញពី ដំបន់សមុទ្ររបស់
វៀតណាមភ្លាមមួយរំពេច។

សហគមន៍ជនវៀតណាមនៅឯបរទេសរួមដំណើរជាមួយប្រជាជនវៀតណាមទាំងមូលការពារសមុទ្រខាងកើត - ảnh 1
សហគមន៍ជនវៀតណាមនៅឯបរទេសរួមដំណើរជាមួយប្រជាជន
វៀតណាមទាំង មូលការពារសមុទ្រខាងកើត (រូបថតៈ dantri.vn)

        ក្នុងពេលនោះ ចំនួនប្រាក់ជា១០សែនដុល្លារអាមេរិក ជាប្រាក់ដែល ជនវៀត
ណាមនៅរុស្ស៊ីរៃអង្គាស ដើម្បីជួយឧបត្ថម្ភកងកម្លាំងត្រួតពិនិត្យសមុទ្ររបស់វៀត
ណាម។ ថ្លែងមតិក្នុងពិធីរៃអង្គាស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក
Pham Xuan Son បានលើកច្បាស់ថា៖

        “ខ្ញុំបានស្នើរជាថ្មីម្តងទៀតថា ជនវៀតណាមម្នាក់ៗ ដែលកំពុងសិក្សារកស៊ី និង
រស់នៅរុស្ស៊ី​ គម្បីបន្តនូវទឹកចិត្តស្នេហារជាតិ​ និងការទទួលខុសត្រូវរបស់ខ្លួនជា ពល
រដ្ឋវៀតណាម ដោយសកម្មភាពជាក់ស្តែង​ ប្រមូលផ្តុំអនុវត្តន៍រាល់ភារកិច្ច នយោបាយ​ ពង្រឹងនិងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងមិត្តភាព សហប្រ តិបត្តិការតាម
ស្មារតី ដៃគូរយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង រុស្ស៊ីផងដែរ”។

        ចំនួនប្រាក់ដែលបានរៃអង្គាសនេះ នឹងត្រូវបានដំណាងសហគមន៍ជនវៀតណាម
នៅរុស្ស៊ីបញ្ចូនទៅដល់កងកម្លាំងត្រួតពិនិត្យសមុទ្ររបស់វៀតណាម៕

ប្រតិកម្មទៅវិញ