វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការនឹងទង្វើរំលោភលើអធិបតេយ្យភាពនៅប្រជុំកោះ Hoang Sa និង Truong Sa

Chia sẻ

(VOVWORLD) - កាលពីថ្ងៃទី ១៥ ខែកក្កដា នាយកដ្ឋានសុវត្ថិភាពនាវាចរណ៍ Hainan ប្រទេស ចិនបានប្រកាសពីការហាមឃាត់នាវាមិនឲ្យចេញចូលក្នុងតំបន់មួយដែលមានផ្ទៃទឹកជាង ៦ម៉ឺនគីឡូម៉ែត្រការ៉េ ដើម្បីបម្រើការធ្វើសមយុទ្ធចាប់ពីថ្ងៃទី ១៦ដល់ទី ២០ ខែកក្កដា ។

វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការនឹងទង្វើរំលោភលើអធិបតេយ្យភាពនៅប្រជុំកោះ Hoang Sa និង Truong Sa - ảnh 1ទូកល្បាតនៅកោះ Da Thi ប្រជុំកោះ Truong Sa។ (រូបថត៖ Sy Tuyen/VNA)
តំបន់នេះត្រួតលើតំបន់ភាគខាងជើងនៃប្រជុំកោះ Hoang Sa របស់វៀតណាម។ នៅ ចំពោះមុខព័ត៌មាននេះ នៅរសៀលថ្ងៃទី២១ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់ថា៖
“ជំហររបស់វៀតណាមចំពោះការធ្វើសមយុទ្ធយោធារបស់ចិននៅប្រជុំកោះរបស់វៀតណាមត្រូវបានបញ្ជាក់ជាច្រើនលើកច្រើនសារហើយ ដែលថ្មីៗបំផុត គឺនៅក្នុង សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ២៣ ខែមិថុនា។ យើងខ្ញុំប្រឆាំងជំទាស់យ៉ាង ដាច់អហង្ការនឹងទង្វើរំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa”។
ក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា ទង្វើរបស់ចិនដើរផ្ទុយនឹងស្មារតី នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បណ្ដាលឲ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងមិនអំណោយផលដល់ដំណើរការ ចរចាររវាងចិននិងសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីក្រមប្រតិបត្តិរបស់ ភាគីនានានៅសមុទ្រខាងកើត (COC) ក៏ដូចជាការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ