ឯកសារសំខាន់ៗស្តីពីសមុទ្រនិងកោះសមុទ្រវៀតណាម ត្រូវបានដាក់តាំងបង្ហាញនៅពិព័រណ៍សមុទ្រ និងកោះសមុទ្រវៀតណាម ឆ្នាំ ២០២២ (រូបថត៖ VOV) |
ការតាំងពិព័រណ៌នេះ បានបង្ហាញឯកសារមានតម្លៃជាច្រើន ដូចជាគន្ថនិទ្ទេសនិងផែនទីបុរាណចិនដែលមិនមានប្រជុំកោះ Hoang Sa និង Truong Sa ឡើយ; ផែនទីលោកខាងលេច មានប្រជុំកោះ Hoang Sa និង Truong Sa; ផែនទីនៃសម័យអាណានិគមបារាំង មានប្រជុំកោះ Hoang Sa និង Truong Sa; ផែនទីដែលមានរូបភាពសមុទ្រនិងកោះសមុទ្រវៀតណាមចាប់ពីឆ្នាំ ១៩៧៥ រហូតដល់បច្ចុប្បន្ន។
គំរូនៃនាវាឆ្មាំសមុទ្រវៀតណាម ត្រូវបានដាក់តាំងបង្ហាញនៅពិពណ៌សមុទ្រ និងកោះសមុទ្រវៀតណាម ឆ្នាំ ២០២២។(រូបថត៖ VOV) |
អញ្ជើញចូលរួមការតាំងពិព័រណ៌នេះ មានសាស្ត្រាចារ្យ សិស្សានុសិស្ស និងអ្នកទស្សនា ក៏បានទៅទស្សនាគំរូនៃនាវាចំនួន ៧ របស់កងទ័ពជើងទឹកវៀតណាម តាមសម័យកាលប្រវត្តិសាស្ត្រនីមួយៗ ដូចជាគំរូទូកល្អី Tay Son ១គ្រឿង និងគំរូទូកកញ្ជើ១គ្រឿង។ លើសពីនេះទៅទៀត មានឯកសារ សៀវភៅ រូបថត និងវីដេអូឯកសារមួយចំនួនទៀត ទាក់ទងនឹងខ្លឹមសារសមុទ្រ និងកោះសមុទ្រវៀតណាមផងដែរ។ ការតាំងពិព័រណ៍នេះ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២០ ខែមីនា៕