មហាពិធីបុណ្យបួងសួងសន្តិភាពឲ្យសមុទ្រខាងកើត

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី៩កក្កដា ក្រុមប្រឹក្សាអភិបាល
ប្រតិបត្តិមជ្ឈឹមសមាគម ពុទ្ធសាសនាវៀតណាម បាន
រៀបចំមហាពិធីបុណ្យឧទិសបួងសួងសន្តិភាពឲ្យសមុទ្រ
ខាងកើត នៅទីរួមស្រុក Duong Dong (ខេត្ត Kien Giang)

មហាពិធីបុណ្យបួងសួងសន្តិភាពឲ្យសមុទ្រខាងកើត - ảnh 1
ទិដ្ឋភាពនៃមហាពិធីបុណ្យបួងសួងសន្តិភាពឲ្យសមុទ្រខាងកើត
(រូបថតៈ TN&MT)


(VOVworld)-នាព្រឹកថ្ងៃទី៩កក្កដា ក្រុមប្រឹក្សាអភិបាលប្រតិបត្តិមជ្ឈឹមសមាគម
ពុទ្ធសាសនាវៀតណាម បានរៀបចំមហាពិធីបុណ្យឧទិសបួងសួងសន្តិភាពឲ្យ
សមុទ្រ ខាងកើត នៅទីរួមស្រុក Duong Dong (ខេត្ត Kien Giang) ដោយមានការ
ចូលរួម របស់បុព្វជិត ពុទ្ធបរិស័ទរាប់រយនាក់។ នៅក្នុងមហាពិធីនេះ មជ្ឈឹម
សមាគម ពុទ្ធសាសនាវៀតណាម បានថ្លែងសារ១ស្តីអំពីសភាពការនៅសមុទ្រ
ខាងកើត របស់សម្តេចមហាសង្ឃរាជសមាគមពុទ្ធសាសនាវៀតណាមជូន
បុព្វជិត ពុទ្ធសាននិកលើទូទាំងពិភពលោក និងព្រះតេជ្ជ ប្រធានសម្ព័ន្ធសមាគម
ពុទ្ធសាសនាចិន។ សារនេះបានសំណូមពរឲ្យចិន មានការទទួលខុសត្រូវនិងរក្សា
សន្តិភាព  គោរពអធិបតេយ្យភាព​ បូរណភាពដែនដីរបស់ប្រទេសទាំង អស់ក្នុង
នោះមានវៀតណាម ព្រមទាំងបរិហាទោសចំពោះអំពើខុសឆ្គងរបស់ចិន លើតំបន់
សេដ្ឋកិច្ចផ្តាច់មុខ​និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ សារ១ នេះ ក៏
បានអំពាវនាវ ពុទ្ធបរិស័ទ សម្តែងសេចក្តីស្នេហាជាតិ ដោយឈរលើ ស្មារតីមេត្តា
និងបញ្ញា កុំធ្លាក់ចូលក្នុងការញុះញុងរបស់មុខសញ្ញាអាក្រក់ហើយជឿជាក់ ទៅ លើបក្សនិងរដ្ឋវៀតណាម។

        បន្ទាប់ពីមហាពិធីបុណ្យ សមាគមន៍ពុទ្ធសាសនាវៀតណាមបានប្រគល់
ជូនប្រាក់ចនួន២រយលានដុងជួយបត្ថម្ភកម្មវិធីការពារអធិបតេយ្យភាពមាតុ
ប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ