មេម័រ របស់អតីតយុទ្ឋជនTran Van Xuat អំពីTruong Sa

TRAN HIEU Theo VOV -
Chia sẻ

យុទ្ឋជនTran Van Xuatបាន​ចាកចេញពី Truong Sa
Dongជាកោះ១នៅប្រជុំកោះTruong Saរបស់វៀតណាម
បានជិត៣០ឆ្នាំនិងវិលត្រឡប់មកស្រុកកំណើតDa Nang
(ភាគកណ្តាលវៀតណាម)វិញ។ប៉ុន្តែ គ្មានពេលណា
គាត់មានចំណាប់អារម្មណ៍ថាបានចាកចេញពីទីកន្លែងនេះឡើយ។គាត់បានឆ្លងកាត់
យុវវ័យជាមួយ​យុទ្ឋមិត្តនៅTruong Sa Dong។ក្នុងបំណងជួយអ្នកស្រុក​សិស្សានុសិស្ស
និងភ្ញៀវទសចរនៅទីក្រុង Da Nangយល់បានអធិបតេយ្យភាពអំពីកោះសមុទ្រដ៍ពិសិដ្ឋ
របស់វៀតណាមអតីតយុទ្ឋជននេះមានគំនិតបង្កើតបង្គោលអធិបតេយ្យភាពអំពី
សមុទ្រTruong Sa Dongនៅក្នុងបរិវេណនៃផ្ទះខ្លួន។

Vovworld-ថ្ងៃទី១០ឧសភាឆ្នាំ១៩៨៤យុវជនTran Van Xuatបានឈានជើងលើកោះ
Truong Sa Dongជាលើ​កដំបូង។នាពេលថ្មីៗនេះលោកបានវិលត្រឡប់មកទស្សនា
ទីនេះលើនាវាHQ ៥៧១។ពេលនិ​យាយដល់ Truong Saមនុស្សនេះដោយទម្លាប់
ស្រគត់ស្រគុំនោះក្លាយទៅជារហ័សរហួននិងខ្នះខ្នែង។លោកចែករំលែកថា៖“ នេះ
មិនមែនជាការងឿងឆ្ងល់ចំពោះខ្ញុំទេពេលទទួលភារកិច្ចទៅបំពេញការងារ នៅកោះ
Truong Sa Dong។ក្រោយរយះពេល២យប់២ថ្ងៃជិះនាវាលើសមុទ្រនាវារបស់យើងខ្ញុំ
បានមកដល់  Truong Sa Lon។ក្រោយរយះពេល២ម៉ោងសំរាកនាវារត់ត្រង់ទៅកាន់
កោះTruong Sa Dongនិងចូលចត់ទីកន្លែងនេះ៤ម៉ោងក្រោយនោះ។នេះជារង្វង់វេលា
ម៉ោង១ពេលល្ងាចថ្ងៃទី១០ឧសភាឆ្នាំ១៩៨៤។សព្វថ្ងៃកោះនេះបានមានការផ្លាស់ប្តូរ
យ៉ាងច្រើ​នណាស់។

                       

មេម័រ របស់អតីតយុទ្ឋជនTran Van Xuat អំពីTruong Sa - ảnh 1
របស់អតីតយុទ្ឋជនTran Van Xuat (រូបថតVOV)

ក្នុងជីវិតរបស់កងទ័ពលើកោះនេះយើងខ្ញុំបានជួប​ប្រទះនឹងការលំបាកជាច្រើន។ប៉ុន្តែ
យើងខ្ញុំទទួលបាន​មនោសញ្ចេតនាពីយុទ្ឋមិត្តជានិច្ច។ក្រោយពីបំពេញភារកិច្ច​លើ
កោះយើងខ្ញុំក្លាយទៅជាបងប្អូនក្នុងគ្រួសារ។ “អតីតយុទ្ឋជននេះចាត់ទុកការលំ​បាក
ដែលលោកជួបប្រទះក្នុងរយះពេលស្នាក់នៅលើកោះTruong Sa Dongដូចជាការសាក
ល្បងសំរាប់យុទ្ឋជន១នាក់។បណ្តាយុទ្ឋជនដែលបំពេញភារកិច្ចនៅទីនេះខ្វះ​ទឹកសាប
បន្លែខៀវទាំងពេលអាហារម្តងៗនិង​រាប់ទាំងខ្វះការថែទាំសុខាបាលពេលកើតជំងឺ
ទៀតផង។ប៉ុន្តែពេលវេលាស្នាក់នៅទីនេះ បានបន្សល់ទុកមកបណ្តាអនុស្សាវរីយ៍
ដ៍ជ្រាលជ្រៅសំរាប់ អតីតយុទ្ឋជនTran Van Xuat​។ក្រោយពីចាកចេញពីជួរទ័ពលោក
នឹកដល់យុទ្ឋមិត្តជានិច្ច។ដោយហេតុនេះនាឆ្នាំ២០០៥លោកបានសម្រេចអនុវត្តទួរ
ទសេចរណ៍១ពីភាគខាងជើងទៅភាគខាងត្បូងវៀតណាមក្នុងបំណងជួបជាមួយយុទ្ឋ
មិត្តឡើងវិញ។ហើយលោករកជួបបានមនុស្សចំនួន២៥នាក់ដែលក្នុងនោះមានលោក
Nguyen Dac Hieuផង។ក្រោយពីចាកចេញពីជួរទ័ពលោករូបនេះបានទៅកសាងអាជីព
នៅខែត្រDac Lac នៅក្នុងតំបន់ខ្ពងរាបភាគកណ្តាលវៀតណាម​។លោក Hieuគ្មានពេល
ណារំពឹងគិតថា៖នឹងជួបបាន អតីតយុទ្ឋជនTran Van Xuat​ឡើងវិញទេ។លោកនិយាយ
ដោយក្តីរំជួលចិត្តថា៖“លោក Xuat​ជាជន១រូប​ដែលមានមនោសញ្ចេតនាដ៍ស្និទស្នាល
ជាមួយយុទ្ឋមិត្តទាំងឡាយ។លោកបានទៅស្វែងរកជួបប្រាស្រ័យជាមួយបណ្តាអតីត
យុទ្ឋជនដែលធ្លា​ប់ប្រកបការងារលើកោះTruong Sa Dong។ខ្ញុំជាជនចុងក្រោយដែល
លោករកជួបបាន។យើងខ្ញុំាបានយំក្នុងក្តីសប្បាយរីករាយដោយបានជួបជុំគ្នាក្រោយ
រយះពេល២៧ឆ្នាំត្រូវព្រាត់ប្រាស់គ្នា ។ “
ដោ​យទឹកចិត្តស្នេហាជាតិរបស់ខ្លួនអតីតយុទ្ឋជនTran Van Xuatបានបង្កើតបង្គោល
អធិបតេយ្យភាពអំពីសមុទ្រTruong Sa Dongនៅក្នុងបរិវេណនៃផ្ទះខ្លួនក្នុងបំណង ជួប
ប្រាស្រ័យជាមួយមិត្តភក្តិឡើងវិញដែលបានបាត់ការទាក់ទង។សំណង់នេះសព្វថ្ងៃ
បានទាក់ទាញភ្ញៀវទេសចរជាច្រើននាក់មកទស្សនា។អតីតយុទ្ឋជនរូប​នេះបាន
អធិប្បាយជាមួយមិត្តវ័យក្មេងក៍ដូចជាភ្ញៀវទេសចរបរទេសអំពីប្រពៃណីស្នេហាជាតិ
របស់ប្រ​ជាជនវៀតណាម។លោកមានចំណាប់អារម្មណ៍សប្បាយពេលដែលសង្កេត
ឃើញការផ្លាស់ប្តូរដែល​កំពុងប្រព្រឹត្តទៅលើកោះTruong Sa Dong។លោកយល់ថា៖រូបភាពកោះនេះដក់ជាប់ក្នុងបេះដូងរបស់បណ្តាអតីតយុទ្ឋជននិងជនវៀតណាមគ្រប់
រូបជារៀងរហូត៕

ប្រតិកម្មទៅវិញ