អង្គភាពអាជីវកម្មរួមកម្លាំងកាយចិត្តកសាងជនបទថ្មី

VAN HAI – TO TUAN Theo VOV -
Chia sẻ
(VOV)_ក្នុងកម្មវិធីអនុវត្តគោលដៅជាតិ អំពីការកសាង 
ជនបទថ្មី នៅវៀតណាម ការតភ្ជាប់រវាង រដ្ឋ អ្នកវិទ្យា 
សាស្ត្រ អង្គភាពអាជីវកម្មនិងកសិករ ជាកត្តា​សំខាន់ 
 ដើម្បីកសិកម្មអភិវឌ្ឍន៍​ដោយចីរភាព រួមចំណែកលើក 
ស្ទួយជីវភាពរស់​នៅរបស់ប្រជាកសិករ។ 

(VOV)_ក្នុងកម្មវិធីអនុវត្តគោលដៅជាតិ អំពីការកសាងជនបទថ្មី នៅវៀតណាម
 ការតភ្ជាប់រវាង រដ្ឋ អ្នកវិទ្យាសាស្ត្រ អង្គភាពអាជីវកម្មនិងកសិករ ជាកត្តា​សំខាន់ 
ដើម្បីកសិកម្មអភិវឌ្ឍន៍​ដោយចីរភាព រួមចំណែកលើកស្ទួយជីវភាពរស់​នៅរបស់
ប្រជាកសិករ។ តាមការផ្តួចផ្តើមគំនិតនេះខេត្ត Ca Mau នៅវាលទំនាប​ទន្លេ Cuu
Long បានអនុវត្តរូបសណ្ឋាន៖​ អង្គភាពអាជីវកម្ម រួមសហការជា​មួយ​កសិករ ។

អង្គភាពអាជីវកម្មរួមកម្លាំងកាយចិត្តកសាងជនបទថ្មី - ảnh 1
អង្គភាពអាជីវកម្មរួមកម្លាំងកាយចិត្តកសាងជនបទថ្មី

          ​ លោក Vo Minh Khai ជាអគ្គនាយក ក្រុមហ៊ុន​​ពាណិជ្ជកម្ម និងផលិតកម្ម 
Vien Phu នៅខេត្ត Ca Mau ដែល​បង្កើតអង្ករសរីរាង្គ ដោយមានពាណិជ្ជ​សញ្ញា ១
នៅលើទីផ្សារពិភពលោក។ ផលិតផលអង្ករសរីរាង្គនេះត្រូវបានផលិតដោយវិធី
សាស្ត្រ​” ស្អាត” ​ ​មិនប្រើ​ជីរគីមី​ឬថ្នាំកំចាត់ស្មៅ …លៗ។ លោក Vo Minh Khai
 បានអោយដឹងថា៖

          “ មុននេះ បណ្ដាកសិផលរបស់វៀតណាម​ដែលបានដាក់លក់​ គ្មានពាណិជ្ជ​
សញ្ញា។ ​រីឯក្រុមហ៊ុនរបស់ខ្ញុំ​វិញ អនុវត្ត​បទដ្ឋានសរីរាង្គក្នុងផលិតកម្ម។​ប្រការនេះ​
មានន័យថា៖ ក្រុមហ៊ុនផលិតអង្ករស្អាត តាម​បទដ្ឋានរបស់អាមេរិក និងទ្វីបអឺរ៉ុប 
កសាងពាណិជ្ជសញ្ញាអង្ករទទួលស្គាល់ដោយបណ្ដា​អង្គការអន្តរជាតិ​។ ពីនោះ
 បង្កើតឡើងទំនុកទុកចិត្ត ​ពាណិជ្ជសញ្ញារបស់អង្ករវៀតណាម នៅលើទីផ្សារអន្តរ
ជាតិ។”

អង្គភាពអាជីវកម្មរួមកម្លាំងកាយចិត្តកសាងជនបទថ្មី - ảnh 2
​ លោក Vo Minh Khai ជាអគ្គនាយក ក្រុមហ៊ុន​​ពាណិជ្ជកម្ម និងផលិតកម្ម Vien Phu


          តាមលោក Vo Minh Khai ថា៖ផលិតផលអង្ករសរីរាង្គនេះ មិនគ្រាន់តែ​ជាម្ហូប
អាហារប៉ុណ្ណោះទេ ថែមទាំង​មានវីតាមិនល្អសំរាប់សុខភាព​ បង្ការ និងព្យាបាលជំងឺ
ទៀតផង។ ​លោកបានជ្រើសរើ់ស ​ឃុំ Khanh An ស្រុក U Minh ខេត្ត Ca Mau (ភាគ
ខាង​ត្បូង​វៀតណាម) ដើម្បីដាំប្រភេទស្រូវនេះ។ 

          ដំណើការផលិតអង្ករសរីរាង្គ ពីការសាបព្រោះ ថែទាំ ដល់ពេលប្រមូលផល 
សុទ្ធតែអនុវត្តតាមបទដ្ឋានកសិកម្មបៃតងដែលបានអាមេរិក និងប្រទេសអឺរ៉ុបនានា​។
 លោក Vo Minh Khai បានអោយដឹ​ងថា៖ ​លើផ្ទៃដី ៣២០​ហិកតា ​ក្រុមហ៊ុនរបស់
លោកផលិតអង្ករចំនួន៣ប្រភេទ តាម​បទដ្ឋាន​ដែលបានហូឡង់ទទួលស្គាល់៖

          “ ដំបូងបង្អស់គឺ​បណ្ដាប្រភេទអង្ករ​សំរាប់អ្នកជំងឺទឹកនោមផ្អែម ធាត់ មហារីក 
និងបេះដូង។ ទីពីរគឺជលផល ត្រូវបាននាំចេញទៅអឺរ៉ុប។ ទីបីគឺបន្លែ និងផ្លែឈើ 
បំរើតម្រូវការនៅក្នុងប្រទេស។ ផលិត​ផលទាំងនេះសុទ្ធតែបំពេញបទដ្ឋានរបស់
ហូឡង់​ អាមេ​រិក ​និងអឺរ៉ុប។ ​”

          ដល់ឆ្នាំ ២០១៣ ផលិតផលអង្ករសរីរាង្គ របស់ក្រុមហ៊ុនលោក Vo Minh Khai 
បាននាំចេញទៅទីផ្សារនៅក្នុងនិងក្រៅប្រទេស​ ដូចជា៖ ​អាមេរិក អឺរ៉ុប សិង្ហបុរី កូរ៉េ
ខាងត្បូង ដោយពាណិជ្ជសញ្ញា អង្ករ Hoa Sua ។ គិត​តែ​ឆ្នាំ២០១៤ ក្រុមហ៊ុនរបស់
លោក​បានផ្គត់ផ្គង់អង្ករចំនួនជាងមួយ​ពានតោនសំរាប់​ទីផ្សារ។ លោក Ngo Thanh
 Phong អនុប្រធានគណៈកម្មាធិកា​រ​ប្រជាជនឃុំ Khanh An បានអោយដឹងថា៖

“ នេះគឺជារូបសណ្ឋានល្អ​ក្នុងផលិតអង្ករស្អាត ដោយគ្មានជាតិគីមី។​ ក្នុង​ដំណើ​
ការផលិតក្រុមហ៊ុនរបស់លោកបាន​រួមចំណែកដោះស្រាយបញ្ហាការ​ងារធ្វើ នៅ
ក្នុងតំបន់។ ”​

តាមលោក Ngo Thanh Phong ថា៖ការផ្តួចផ្តើមគំនិតតភ្ជាប់រវាង រដ្ឋ ​អ្នកវិទ្យា
សាស្ត្រ អង្គភាពអាជីវកម្មនិងកសិករ ជាជំហានសំខាន់ ក្នុងការកសាង​ជនបទថ្មី។
 តាមផែនការ ដល់ឆ្នាំ ២០១៥ Ca Mau ខំប្រឹងប្រែងមានឃុំចំនួន១៤​ទទួល​បានបទ
ដ្ឋានអំពីការកសាងជនបទថ្មី។ ​​រូបសណ្ឋានផលិតអង្ករសរីរាង្គ របស់លោក Vo
Minh Khai ជាការផ្តើមគំនិតថ្មី១ នាំមកនូវផលប្រយោជន៍​ធំធេងសំរាប់ប្រជាជន 
និងនាំមកនូវចំណូលខ្ពស់។ រូបសណ្ឋាននេះបាននិងកំពុងពង្រីក រួមចំណែកជាក់
ស្ដែងចូលក្នុងកម្មវិធីកសាងជនបទថ្មី មិន​គ្រាន់តែនៅខេត្ត Ca Mau ប៉ុណ្ណោះទេ 
ថែមទាំងនៅតំបន់ផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ