រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញដើម្បីកសាងជនបទថ្មីនៅខេត្ត Dong Thap

THANH TUNG – TO TUAN Theo VOVWORLD -
Chia sẻ
 (VOV)_ជាខេត្ត១ដើរតួនាទី​មុខព្រុញអំពីកសិកម្ម 
ហើយដោយធម្មជាតិអំណោយ​ផល Dong Thap  
មានសក្ដានុភាពជាច្រើនអំពីជលផល ស្រូវ​ អង្ករ​​
 ផ្លែឈើរ…លៗ​ ដើម្បីពង្រីកសក្ដានុភាពទាំងនេះ
រដ្ឋាភិបាលគួបផ្សុំក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀត​ណាម បានជ្រើសរើសខេត្ត Dong Thap ជាតំបន់ដើមដំបូងអនុវត្តធ្វើ​ពិសោធ​ការ​រៀប​ចំ​រចនាសម្ព័ន្ធផ្នែកកសិកម្មក្នុងទូទាំងប្រទេស​។

 

          (VOV)_ជាខេត្ត១ដើរតួនាទី​មុខព្រុញអំពីកសិកម្ម ហើយដោយធម្មជាតិអំ
ណោយ​ផល Dong Thap មានសក្ដានុភាពជាច្រើនអំពីជលផល ស្រូវ​ អង្ករ​​ ផ្លែឈើរ
…លៗ​ ដើម្បីពង្រីកសក្ដានុភាពទាំងនេះ រដ្ឋាភិបាលគួបផ្សុំក្រសួងកសិកម្ម និងអភិ
វឌ្ឍន៍ជនបទ​វៀត​ណាម បានជ្រើសរើសខេត្ត Dong Thap ជាតំបន់ដើមដំបូងអនុវត្ត
ធ្វើ​ពិសោធ​ការ​រៀប​ចំ​រចនាសម្ព័ន្ធផ្នែកកសិកម្មក្នុងទូទាំងប្រទេស​។ គំរោងផែនការ
រៀបចំរចនា​សម្ព័ន្ធផ្នែក​កសិកម្មនៅ Dong Thap ក៏រួមចំណែកជំរុញខ្លាំងដំណើការ​ក
សាង​ជនបទ​ថ្មី​ទៀតផង។

រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញដើម្បីកសាងជនបទថ្មីនៅខេត្ត Dong Thap - ảnh 1
រដូវប្រមូលផលនៅខេត្ត Dong Thap

       

             គោលដៅរួមរបស់គំរោងផែនការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញនៅ
 Dong Thap គឺសំដៅលើកកំពស់តំលៃបន្ថែម និងអភិវឌ្ឍន៍កសិកម្មចីរភាពដោយផ្អែក​ទៅលើការផ្លាស់ប្តូរថ្មីទំនាក់ទំនងផលិតកម្ម ជំរុញខ្លាំងការតភ្ជាប់រវាងផលិតកម្ម និង
ទីផ្សារ អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា …លៗ។ ការលាតត្រដាងអនុវត្តគំរោងផែន
ការនេះ​បាន​រួមចំណែកបង្កើតបន្ថែមការងារធ្វើចីរភាព ផ្ទេរប្តូររចនា សម្ព័ន្ធពលកម្ម នៅក្នុងតំបន់ជនបទ ​ពីនោះជំរុញខ្លាំងការកសាងជនបទថ្មី។ ដោយផ្អែកទៅលើឧត្តម ភាពរបស់តំបន់ Dong Thap បានកំណត់ការរៀបចំរចនាសម្ព័ន្ធផ្នែក កសិកម្មឡើង វិញដោយប្រមូលផ្តុំទៅ​លើផលិតផលមុខព្រួញ ដូចជា៖ ស្រូវ ត្រីត្រា អភិវឌ្ឍន៍ដើម ឈើហូបផ្លែ …លៗលោក Le Minh Hoan លេខា​គណៈកម្មាធិការបក្សខេត្ត Dong
Thap បានអោយដឹងថា៖

          “ ចំពោះតំបន់ យើងខ្ញុំបានកំណត់ត្រូវរួមដំណើរជាមួយអង្គភាពអាជីវកម្ម ជួយ​ឧបត្ថម្ភអង្គភាពអាជីវកម្មនៅ​តាមសមត្ថភាព​។ ​យើងខ្ញុំបានស្នើជាមួយរដ្ឋាភិ​បាល  អនុញ្ញាត្តិអោយធ្វើពិសោធន៍ជួយឧបត្ថម្ភអង្គភាពអាជីវកម្ម និងសហករណ៍នានា ពី​ថវិការបស់តំបន់។ យើងខ្ញុំនឹងឈរនៅខាងក្រៅ បង្កើតតំបន់វត្ថុធាតុដើម បង្កើតទំ
នុកទុកចិត្តរបស់អ្នកផលិតចំពោះអង្គភាពអាជីវកម្ម ហើយពីនោះស្ថិរភាពផលិត
កម្ម អាជីវកម្ម និងធានាជីវភាពរស់នៅសំរាប់ប្រជាកសិករ។”

          Dong Thap បានកំណត់ច្បាស់ថាឧត្តមភាពខាងផលិតកសិកម្ម ជាកម្លាំងច
លករ​សំរាប់ដំណើការអភិវឌ្ឍន៍ ដោយការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មដើរតួនា ទីស្នូល ក្នុងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចទាំងមូលរបស់ខេត្ត។ ដំណើការ
រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញនឹងត្រូវរួមផ្សុំជាមួយតម្រូវការអភិវឌ្ឍន៍របស់
ទីផ្សារ ការបញ្ជាណែនាំរបស់រដ្ឋ ​ដើម្បីលើកកំពស់គុណភាព ប្រសិទ្ធិភាពផលិត
កម្ម  អាជីវកម្មកសិកម្ម និងផ្សាភ្ជាប់ជាមួយ​រូបសណ្ឋានជនបទថ្មី។ លោកស្រី Tran
Thi Thai អនុប្រធានគណៈកម្មាធិការ​ប្រជាជនខេត្ត Dong Thap បានអោយដឹងថា៖

          “ បណ្ដាផលិតផលកសិកម្មភាគច្រើនផ្អែកទៅលើដំណាំស្រូវ និងត្រីក្តី ប៉ុន្តែ
មិនទាន់​បាន​កែច្នៃល្អ។ បានជាផលប្រយោជន៍មិនទាន់បានច្រើន។ ដូច្នេះ ការអភិ
វឌ្ឍន៍សេដ្ឋកិច្ច ​សង្គម ក្នុងដំណាក់កាលខាងមុខនេះត្រូវគិតគូរអំពីផ្នែកឧស្សាហកម្ម ឧបត្ថម្ភកសិកម្ម និង​អភិវឌ្ឍន៍កសិកម្មចូលស៊ីជំរៅ។”

          ឆ្ពោះទៅគោលដៅកសាងជនបទថ្មី Dong Thap មានគោលការណ៍ផ្សាភ្ជាប់​ដំណើការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្ម ជាមួយការជួយឧបត្ថម្ភសហករណ៍ សុ
ក្រិតបទដ្ឋាននានាអំពីជនបទថ្មី ដូចជា៖ កសាងរូបសណ្ឋានកសិកម្មអេកូឡូស៊ី 
កសិកម្មបច្ចេកវិទ្យាខ្ពស់ វាយតំលៃអំពីទីផ្សារ…លៗ តាមទិសនោះ Dong Thap ប្រមូលផ្តុំបានប្រភពទុន​វិនិយោគជិត១ពាន់លានដុង ដើម្បីអនុវត្តគំរោងការណ៍៖ វាលស្រែធំ តាមសង្វាក់ផ្សាភ្ជាប់តំលៃស្រូវ អង្ករ។គំរោងការណ៍នេះត្រូវបានអនុវត្ត លើផ្ទៃដីជិត២១ពាន់ហិកតា នៅបណ្ដាស្រុក : Tan Hong, Tam Nong, Thanh Binh,
Thap Muoi, Cao Lanh, Lai Vung និង Lap Vo។

          លាតត្រដាងអនុវត្តគំរោងការណ៍រៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ
 Dong Thap កំពុងខំប្រឹងប្រេងទទួលបានល្បឿនកំណើនកសិកម្មពី៤,៥% ដល់៥%​ 
ក្នុងដំណាក់​កាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០។ ក្នុងនោះ ឃុំចំនួន៥០%​ ទទួល
បានបទដ្ឋាន​អំពីការកសាងជនបទថ្មី​និងកាត់បន្ថយអត្រាគ្រួសារក្រីក្របាន២%
ក្នុងមួយឆ្នាំ៕

ប្រតិកម្មទៅវិញ