ស្រុក Ha Quang - ចំណុចភ្លឺក្នុងការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមក្នុងខេត្ត Cao Bang

Chia sẻ

(VOVWORLD) - កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះធ្លុះធ្លាយទ្រុឌទ្រោម គឺជាគោលនយោបាយទាន់ពេលវេលារបស់ខេត្ត Cao Bang ដោយជួយជនក្រីក្រ “តាំងលំនៅ ប្រកបអាជីព” ឈានឡើងរក្សាលំនឹងជីវភាពរស់នៅ។ ដោយមានវីធីសាស្ត្រដោយម្ចាស់ការ និងភាពបត់បែនជាច្រើន ស្រុក Ha Quang បានអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម ហើយក្លាយជាចំណុចភ្លឺរបស់ខេត្ត Cao Bang។

“ផ្ទះចាស់ទ្រុឌទ្រោម គឺខូចខាតទាំងស្រុងហើយ។ ខ្ញុំបានទទួលការឧបត្ថម្ភថវិកាជិត ២០០០ ដុល្លារពីរដ្ឋដើម្បីសាងសង់ផ្ទះថ្មី។ ឥឡូវខ្ញុំអាចនឹងនរចិត្តប្រកបរបររកស៊ីហើយ សូមអរគុណថ្នាក់ដឹកនាំឃុំ”។

“គ្រួសារខ្ញុំបានទទួលប្រាក់ឧបត្ថម្ភជាង ១៦០០ ដុល្លារ ពីរដ្ឋសម្រាប់សាងសង់ផ្ទះ។ ផ្ទះចាស់ទ្រុឌទ្រោម ឥឡូវរដ្ឋបានជួយសាងសង់ផ្ទះថ្មី ដូច្នេះខ្ញុំពិតជាសប្បាយចិត្តណាស់។ ផ្ទះចាស់ បើមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ខ្លាំង ខ្លាចវាដួលរលំណាស់ ឥឡូវទោះជាភ្លៀងនិងខ្យល់ក៏មិនអីទេ”។

នេះជាការចែករំលែករបស់លោក Sung Van Dinh និងលោក Ly Van No នៅឃុំ Thuong Thon ស្រុក Ha Quang បន្ទាប់ពីទទួលបានការជួយឧបត្ថម្ភធនសម្រាប់សាងសង់ផ្ទះ។ ស្រុក Ha Quang បានកំណត់ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ទ្រុឌទ្រោម គឺជាភារកិច្ចនយោបាយ ព្រមទាំងជាអាទិភាពមួយក្នុងការងារកាត់បន្ថយភាពក្រីក្រ។ ផ្ទះថ្មីនីមួយៗដែលសាងសង់រួចមានន័យថា គ្រួសារក្រីក្រមួយនឹងមានកន្លែងរស់នៅប្រកបដោយស្ថិរភាព ពីនោះនឹងនរចិត្តបង្កបង្កើនផល ឈានឡើងរួចពីភាពក្រីក្រ។

ស្រុក Ha Quang - ចំណុចភ្លឺក្នុងការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមក្នុងខេត្ត Cao Bang - ảnh 1ផ្ទះថ្មីរបស់លោក Ly Van No មើលពីលើ។ (រូបថត៖ Ngoc Anh)

ពីថវិកាចំនួន ៣៥ ពាន់លានដុង (ជាង ១,៥ លានដុល្លារអាមេរិក) ពីក្រសួងនគរបាល និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ចាប់ពីឆ្នាំ ២០១១ មក ខេត្ត Cao Bang បានជួយឧបត្ថម្ភដល់គ្រួសារក្រីក្រចំនួន ៨២៦ គ្រួសារ ដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅស្រុក Ha Quang។ លើសពីនេះ ស្រុកក៏ទទួលបានធនធានពីថវិកាមជ្ឈិម ខេត្ត ស្រុក ការរួមវិភាគទានពីអង្គការ សហគ្រាស សប្បរុសជន និងសហគមន៍ភូមិផងដែរ។ លោក Pham Xuan Tung លេខារងគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុក Ha Quang បានឲ្យដឹងថា៖

“កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម គឺជាកម្មវិធីមនុស្សធម៌ និងជាក់ស្តែងសម្រាប់សហគមន៍ជនជាតិភាគតិច។ ស្រុក Ha Quang គឺជាស្រុកនាំមុខគេក្នុងខេត្ត Cao Bang អនុវត្តន៍កម្មវិធី។ ចាប់ពីឆ្នាំ ២០២១ មក ស្រុក Ha Quang បានលុបបំបាត់ផ្ទះបណ្តោះអាសន្ន ទ្រុឌទ្រោមចំនួនជាង ១៥០០ ខ្នង។ ដល់ដំណាច់ឆ្នាំ ២០២៥ គ្រួសារដែលមានផ្ទះបណ្តោះអាសន្ន ឬគ្មានសុវត្ថិភាព នឹងទទួលបានការឧបត្ថម្ភធនពីស្រុក ដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ទ្រុឌទ្រោម”។

ស្រុក Ha Quang - ចំណុចភ្លឺក្នុងការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមក្នុងខេត្ត Cao Bang - ảnh 2កម្មាភិបាលស្រុកទៅទស្សនាផ្ទះថ្មីរបស់ប្រជាពលរដ្ឋ។

ដោយមានវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងបាវចនាថា “បើកចំហ  និងតម្លាភាព” ស្រុក Ha Quang បានពិនិត្យស្ថានភាពលំនៅឋានរបស់គ្រួសារក្រីក្រ ស្តាប់យោបល់និងបំណងប្រាថ្នាដើម្បីស្វែងរកដំណោះស្រាយជួយឧបត្ថម្ភ និងដោះស្រាយការលំបាកសម្រាប់ប្រជាជន។ លោកស្រី Nguyen Thi Phuong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Ha Quang បានឲ្យដឹងថា៖

“នៅឆ្នាំ ២០២៤ ស្រុក Ha Quang ទទួលភារកិច្ចលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមចំនួន ១.១៣៤ ខ្នង។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ យើងខ្ញុំលុបបំបាត់ផ្ទះទ្រុឌទ្រោមបានជិត ៤៥០ ខ្នង ទាន់តាមកាលវិភាគ។ ការអនុវត្តគម្រោងលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម ក៏ជួបប្រទះការលំបាកទាក់ទងនឹងទំនៀមទម្លាប់ផងដែរ។ ឧទាហរណ៍ ពេលសាងសង់ផ្ទះ ប្រជាពលរដ្ឋត្រូវពិនិត្យអាយុ ពិនិត្យថ្ងៃ ហើយលក្ខណៈសណ្ឋានដីមានភ្នំថ្មកំបោរជាច្រើន បណ្ដាលឱ្យការសាងសង់លំបាក ដូច្នេះយើងខ្ញុំបានឃោសនាដើម្បីជួយប្រជាពលរដ្ឋឱ្យយល់ថា តើទំនៀមទម្លាប់ណាដែលអាចបោះបង់ចោលបានដើម្បីដោះស្រាយ”។

ស្រុក Ha Quang ខេត្ត Cao Bang កំពុងឆ្ពោះទៅរកគោលដៅសម្រេចការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមត្រឹមឆ្នាំ ២០២៥។ ការអនុវត្តយ៉ាងទូលំទូលាយនៃកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅស្រុក Ha Quang កំពុងរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកំពស់គុណភាពជីវភាពរស់នៅប្រជាជន៕

ប្រតិកម្មទៅវិញ