ភូមិ Vu Dai មោទនភាពជាស្រុកកំណើតរបស់អ្នកអក្សរសាស្ដ្រ Nam Cao

NGOC ANH
Chia sẻ

(VOVWORLD) - ភូមិ Vu Dai (ឬហៅថាភូមិ Dai Hoang) នៅឃុំ Hoa Hau ស្រុក Ly Nhan ខេត្ត Ha Nam ស្ថិតនៅចម្ងាយឆ្ងាយ ១០០ គីឡូម៉ែត្រប៉ែកខាងត្បូងរដ្ឋធានីហាណូយ។ ទីកន្លែងនេះមិនត្រឹមតែល្បីឈ្មោះដោយម្ហូបពិសេសដូចជា ត្រីខ ចេក ngu មុខរបរប្រពៃណីត្បាញសូត្រ ប៉ុណ្ណោះទេ ថែមទាំង ត្រូវបានស្គាល់ដល់ជា ស្រុកកំណើតអ្នកអក្សរសាស្ដ្រយុទ្ធជនពលី Nam Cao ទៀតផង។ 

ភូមិ Vu Dai មោទនភាពជាស្រុកកំណើតរបស់អ្នកអក្សរសាស្ដ្រ Nam Cao - ảnh 1ភូមិ Vu Dai មោទនភាពជាស្រុកកំណើតរបស់អ្នកអក្សរសាស្ដ្រ Nam Cao 

ភូមិ Vu Dai ជាទីកន្លែងល្បីល្បាញដែលតភ្ជាប់នឹងរឿងខ្លី “Chi Pheo” របស់អ្នកអក្សសាស្ត្រ Nam Cao។ ភូមិនេះត្រូវបានថតបញ្ចាំងក្នុងខ្សែភាពយន្តល្បី ឈ្មោះរបស់វៀតណាមគឺ “ភូមិ Vu Dai ថ្ងៃនេះ” និង “បងស្រី Dau” របស់អ្នកដឹកនាំខ្សែភាពយន្តសិល្បករប្រជាជន លោក Pham Van Khoa ផងដែរ។

        អ្នកអក្សសាស្ត្រ Nam Cao មានឈ្មោះ Tran Huu Tri  កើតនាថ្ងៃទី ២៩ តុលា ឆ្នាំ ១៩១៧។ លោកបានពលីជីវិតនាថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ១៩៥១។ លោកជាអ្នកអក្សសាស្ត្រធំមួយក្នុងចំណោមបណ្ដាអ្នកអក្សសាស្ត្រធំបំផុតនៃខឿន អក្សសាស្ត្រតិទៀនប្រាកដនិយម និយាយដោយឡែកនិងខឿនអក្សសាស្ត្រវៀត ណាម និយាយរួម ក្នុងសតវត្សទី ២០។ បក្សនិងរដ្ឋបានប្រគល់ជូន គ្រឿងឥស្សរិយយសដើម្បីការតស៊ូប្រឆាំងអាណានិយគមនិយមបារាំងថ្នាក់ទី ១ពាន់រង្វាន់លោកប្រធានហូជីមិញខាងអក្សសាស្ត្រសិល្បៈវគ្គទី ១ ឆ្នាំ ១៩៩៦។ លោកស្រី Tran Thi Ngan អ្នកភូមិ Vu Dai មួយរូប បានចែករំលែកថា៖

        «ខ្ញុំមោទនភាពណាស់ពេលដែលរស់នៅនៅស្រុកកំណើតរបស់អ្នកអក្សរ សាស្ត្រនិងជាយុទ្ធជនពលី Nam Cao។ ឃុំ Hoa Hau ក៏ជាឃុំវីរភាពផងដែរ។ យើងខ្ញុំជានិច្ចកាលលើកទឹកចិត្តគ្នារក្សាប្រពៃណីស្រុកកំណើត Hoa Hau វីរភាព ដែលប្រសូត្រឡើងអ្នកអក្សសាស្ត្រយុទ្ធជនពលី Nam Cao ដែរ។ ដូច្នេះ ជំនាន់ កូនចៅត្រូវរក្សានិងពង្រីកឲ្យបានប្រពៃណីល្អប្រសើរជានិច្ចនោះ។»

        មជ្ឈមណ្ដលរំលឹកវិញ្ញាណក្ខ័ន្ធអ្នកអក្សសាស្ត្រ Nam Cao ត្រូវបានបើក សម្ពោធនាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០០៤ នៅស្រុកកំណើតរបស់លោក។ ក្នុងផ្ទះ រំលឹកវិញ្ញាណក្ខ័ន្ធបានតាំងបង្ហាញវត្ថុធាតុសៀវភៅ ឯកសារ រូបភាពអំពីជីវិតរបស់ អ្នកអក្សសាស្ត្រនិងជាយុទ្ធជនពលី Nam Cao។ លោក Tran Chien Binh នៅឃុំ Nhan Tien ស្រុក Ly Nhan ខេត្ត Ha Nam បានចែករំលែកថា៖

        «ឪពុកកូនយើងខ្ញុំទៅទស្សនានិងដាក់កម្រងផ្កានៅធ្នូររបស់អ្នកអក្សសាស្ត្រយុទ្ធជនពលី Nam Cao។ ខ្ញុំរំជួលចិត្តណាស់ ដោយសារ លោកជាអ្នកអក្សសាស្ត្រល្បីឈ្មោះដែលមានវណ្ណកម្មជាច្រើនបន្សល់ទុកមកសំរាប់ជំនាន់កូនចៅជាពិសេសគវណ្ណកម្មអមតៈ Chi Pheo។ យើងខ្ញុំជានិច្ចកាលរៀនសូត្រនិងធ្វើតាមសេចក្តីស្នេហាជាតិរបស់អ្នកអក្សសាស្ត្រ Nam Cao។»

ភូមិ Vu Dai មោទនភាពជាស្រុកកំណើតរបស់អ្នកអក្សរសាស្ដ្រ Nam Cao - ảnh 2កេរ្តិ៍តំណែល «ផ្ទះរបស់ Ba Kien»  

ស្ថិតនៅមិនឆ្ងាយពីផ្ទះរំលឹកវិញ្ញាណក្ខ័ន្ធ អ្នកអក្សសាស្ត្រ Nam Cao ជា កេរ្តិ៍តំណែល «ផ្ទះរបស់ Ba Kien» បច្ចុប្បន្នការិយាល័យវប្បធម៌ព័ត៌មានស្រុក Ly Nhan កំពុងគ្រប់គ្រង។ ផ្ទះនេះត្រូវបានអ្នកអក្សសាស្ត្រ Nam Cao ប្រើប្រាស់ជា សេណារីយ៊ូរដើម្បីនិពន្ធឡើងតួអង្គ Ba Kien ក្នុងវណ្ណកម្ម  Chi Pheo  ដោយឈរ លើតួរអង្គមានជាពិតៗគឺម្ចាស់ដីមួយរូបក្នុងសម័យកាលសក្ដិភូមិដែលមានឈ្មោះ Nghi Binh  ។ លោក Tran Ba Luan ជនចាស់ជរាមួយរូបនៅភូមិ Vu Dai បានរៀបរាប់ថា៖

        «មកទស្សនានៅភូមិ Vu Dai ត្រូវទស្សនាមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធអ្នកអក្ស សាស្ត្រ យុទ្ធជនពលី Nam Cao  និងផ្ទះរបស់ Ba Kien។ ជារៀងរាល់ឆ្នាំ មានក្រុម ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសមកអុជធូបនៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធអ្នកអក្សសាស្ត្រ យុទ្ធជនពលី Nam Cao  យ៉ាងច្រើនកុះករ។ អ្នកអក្សសាស្ត្រ Nam Cao  ត្រូវបានដាក់ឈ្មោះសំរាប់វិថីមួយនៅទីក្រុងហាណូយដែរ។ ជាប្រចាំឆ្នាំ បណ្ដាជំនាន់វ័យក្មេងក្នុងភូមិបំផុសចលនារៀនសូត្រនិងធ្វើតាមគំរូរបស់អ្នកអក្សសាស្ត្រនិងធ្វើសកម្មភាពដើម្បីតបស្នងសងគុណគ្រួសារអ្នកអក្សសាស្ត្រ Nam Cao ផងដែរ។»

        នាបច្ចុប្បន្ន ភ្ញៀវទេសចរមកទស្សនាភូមិ Vu Dai មិនត្រឹមតែរំលឹកឡើងវិញនូវអនុស្សាវរីយ៍ល្អប្រសើរអំពីបណ្ដាវណ្ណកម្មរបស់អ្នកអក្សសាស្ត្រ Nam Cao ប៉ុណ្ណោះទេ ថែមទាំង ទទួលទានមុខម្ហូបឈ្ងុយឆ្ងាញ់ពិសេសនៅទីនេះទៀតផង។ ជាប្រចាំ ឆ្នាំ អ្នកភូមិ Vu Dai ទាំងឡាយរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធទិវាពលីជីវិតរបស់អ្នកអក្សសាស្ត្រ  Nam Cao នាថ្ងៃទី ៣០ ខែទី ១០ តាមច័ន្ទគតិ៕

ប្រតិកម្មទៅវិញ