ខេត្ត Ha Tinh - ចំណុចភ្លឺក្នុងការងារកសាងជនបទថ្មី

Chia sẻ
(VOVWORLD) - អនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការងារកសាងជនបទថ្មី ធ្លាប់ជាខេត្តមួយ ដែលជួបប្រទះនឹងការលំបាកលំបិនជាច្រើន ប៉ុន្តែដោយមានរបៀបធ្វើប្រកប ដោយភាពច្នៃប្រឌិតនោះទើបបានជាខេត្ត Ha Tinh សម្រេចបានលទ្ធផលគួរឲ្យ ចាប់អារម្មណ៍ ដោយផ្លាស់ប្ដូរមុខមាត់ទាំងស្រុងនៃតំបន់ជនបទ។
ខេត្ត Ha Tinh - ចំណុចភ្លឺក្នុងការងារកសាងជនបទថ្មី - ảnh 1ដោយមានការអនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី មុខមាត់តំបន់ជនបទនៅខេត្ត Ha Tinh មានការផ្លាស់ប្ដូរជាច្រើន។ (រូបថត៖ baohatinh) 

Kim Son ជាឃុំព្រំដែនមួយដែលជួបប្រទះការលំបាកខ្លាំងបំផុតនៅ ស្រុក Huong Son ខេត្ត Ha Tinh ប៉ុន្តែអាស្រ័យដោយការអនុវត្តកម្មវិធី គោលដៅជាតិស្ដីពីការងារកសាងជនបទថ្មី មុខមាត់ជនបទនៅទីនេះបាន ផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា។ តំបន់ព្រៃជាច្រើនដែលកាលពីមុនមានតែដើមឈើដែលគ្មានប្រយោជន៍ប៉ុណ្ណោះ ប៉ុន្តែនាសព្វថ្ងៃ ត្រូវបានផ្ទេរប្ដូរឲ្យ ក្លាយទៅជាព្រៃដើមអាកាស្យា (acacia) ដ៏ធំល្វឹងល្វើយឬកសិដ្ឋានចិញ្ចឹម សត្វទៅវិញដោយផ្សាភ្ជាប់នឹងការដាំដើមឈើហូបផ្លែដែលផ្ដល់នូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ លោក Ho Van Hai នៅឃុំ Son Kim ១ បានឲ្យដឹងថា អាស្រ័យ ដោយមានការផ្ដល់ប្រឹក្សា និងការជួយឧបត្ថម្ភរបស់អាជ្ញាធរតំបន់និងអ្នក ជំនាញកសិកម្មគ្រួសារលោកបានផ្ទេរប្ដូរចម្ការឲ្យក្លាយទៅជាកសិដ្ឋានដាំដើមឈើហូបផ្លែជាច្រើនប្រភេទដោយមានផ្ទៃដី៧ហិកតា ហេតុដូច្នេះនាំមកនូវ ប្រាក់ចំណូលប្រកបដោយស្ថិរភាព។ លោកបានសំណេះសំណាលថា៖

“ជីវភាពរស់នៅរបស់ប្រជាជនមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ កាលពីមុននេះ ចម្ការរបស់គ្រួសារជាច្រើនត្រឹមតែទុកចោលទំនេរប៉ុណ្ណោះ ប៉ុន្តែនាសព្វថ្ងៃ បានកែលម្អឡើងវិញហើយដាំដើម ឈើហូបផ្លែជាច្រើនប្រភេទ។ អាស្រ័យ ហេតុនេះ សេដ្ឋកិច្ចរបស់គ្រួសារជាច្រើនកាន់តែប្រសើរឡើងៗ”។

ចំណែកឯនៅស្រុក Duc Tho វិញ ដែលជាស្រុកកសិកម្មមួយ ក៏បាន កំណត់ការកសាងវាលស្រែធំដើម្បីដាំប្រភេទស្រូវដោយផ្ដល់ទិន្នផលនិង គុណភាពខ្ពស់ គឺជាទិសដៅអភិវឌ្ឍស្នូល។ រហូតមកដល់ពេលនេះ ស្រុក Duc Tho មានវាលស្រែស្រូវធំចំនួន៣៥កន្លែង ដោយមានផ្ទៃដីសរុបចំនួន១២០០ ហិកតា។ លោក Vo Cong Ham ប្រធានគណៈកម្មាធិការប្រជាជនស្រុក Duc Tho ខេត្ត Ha Tinh បានឲ្យដឹងថា ដើម្បីជំរុញខ្លាំងនូវការអភិវឌ្ឍសេដ្ឋ កិច្ច ស្រុក Duc Tho បានបង្កើតគំរូកសិកម្មប្រមាណ៥០០ដែលមានប្រាក់ ចំណូលពី៣០០លានដុងក្នុងមួយឆ្នាំឡើងទៅ ក្នុងនោះមានគំរូធំចំនួន៧៤ ដែលមានប្រាក់ចំណូលជាង៤ម៉ឺនដុល្លាអាមេរិកក្នុងមួយឆ្នាំ។ ឃុំទាំង ១៥/១៥នៅស្រុក Duc Tho បានសម្រេចបទដ្ឋានជនបទថ្មី ហើយប្រាក់ ចំណូលជាមធ្យមក្នុងមនុស្សម្នាក់នៅស្រុកទាំងមូល សម្រេចបានជិត២ពាន់ ដុល្លាអាមេរិកក្នុងមួយឆ្នាំ។ លោក Vo Cong Ham បានឲ្យដឹងថែមទៀតថា៖

“ការងារកសាងជនបទថ្មីបាននាំមកនូវអត្ថន័យជាច្រើន។ ហេដ្ឋារចនា សម្ព័ន្ធត្រូវបានកែលម្អ ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ ប្រជាជនត្រូវបានលើកស្ទួយ ទាំងផ្លូវថ្នល់ បរិស្ថានជនបទក៏ប្រសើរឡើង ផងដែរ។ ប្រជាជនទាំងអស់សុទ្ធតែសប្បាយយ៉ាងក្រៃលែង”។

រហូតមកដល់បច្ចុប្បន្ននេះ ខេត្ត Ha Tinh មានស្រុកចំនួន២ដែល សម្រេចបាននូវបទដ្ឋានជនបទថ្មី មានឃុំចំនួន១៥៥ដែលសម្រេចបាននូវ បទដ្ឋានជនបទថ្មី ក្នុងនោះមានឃុំចំនួន៨ដែលសម្រេចបាននូវបទដ្ឋាន ជនបទថ្មីកម្រិតខ្ពស់ និងទីប្រជុំជនជាគំរូរាប់រយកន្លែងទៀតផង។ ប្រាក់ ចំណូលជាមធ្យមក្នុងមនុស្សម្នាក់នៅតំបន់ជនបទសម្រេចបានប្រមាណ ១៤០០ដុល្លាអាមេរិកក្នុងមួយឆ្នាំ។ មុខមាត់ជនបទមានការផ្លាស់ប្ដូរយ៉ាង ពេញលេញ។ លោក Le Dinh Son លេខាគណៈកម្មាធិការបក្សខេត្ត Ha Tinh បានឲ្យដឹងថា៖

“យើងខ្ញុំយកចិត្តទុកដាក់ជាពិសេសដល់កសិកម្ម កសិករនិងជនបទ ដោយផ្សាភ្ជាប់នឹងបញ្ហាសេវាកម្ម។ ដោយការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋ កិច្ចពិតមែន ក៏ប៉ុន្តែយើងខ្ញុំក៏មិនភ្លេចការថែទាំជីវភាពរស់នៅសម្រាប់ប្រជាជន និងការងារសន្តិសុខសង្គមនោះទេ។ នាបច្ចុប្បន្ននេះ អត្រាគ្រួសារក្រីក្រនៅ Ha Tinh ស្មើនឹងកម្រិតជាមធ្យមលើទូទាំងប្រទេស ហើយនាពេលខាងមុខ ខេត្ត Ha Tinh នឹងយកចិត្តទុកដាក់បន្ថែមទៀតដល់ជីវភាពរស់នៅរបស់ គ្រួសារក្រីក្រក្នុងខេត្ត”។

ខេត្ត Ha Tinh បានដាក់ចេញគោលដៅដល់ឆ្នាំ២០២៣ នឹងមានឃុំទាំង ១០០%សម្រេចបាននូវបទដ្ឋានជនបទថ្មី ហើយដល់ឆ្នាំ២០២៤ ស្រុកនិង ទីរួមខេត្តទាំងអស់នឹងសម្រេចបាននូវបទដ្ឋាននេះដែរ។ ទន្ទឹមនេះ ខេត្ត Ha Tinh បន្តប្រកាន់យ៉ាងខ្ជាប់នូវទស្សនៈថា ការងារកសាងជនបទថ្មី គឺជា ភារកិច្ចស្នូល ជាប្រចាំ និងជាការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយ និងសង្គមទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ