“ឱកាសមាស” សម្រាប់ប្រទេសវៀតណាមទទួល «រលក» វិនិយោគផ្ទាល់ពីបរទេស (FDI) ដែលកំពុងបំលាស់ទី

Chia sẻ
(VOVWORLD) - ដោយមានការគ្រប់គ្រងជំងឺរាតត្បាត Covid-19 យ៉ាងលឿននិងមានឧត្តមភាពគឺជាគោលដៅនៃការវិនិយោគប្រកបដោយសុវត្ថិភាព វៀតណាមកំពុងក្លាយជាប្រទេសមួយដែលទាក់ទាញ «រលក» វិនិយោគផ្ទាល់ពីបរទេស (FDI) ដែលកំពុងតែបំលាស់ទីផងដែរ។
“ឱកាសមាស” សម្រាប់ប្រទេសវៀតណាមទទួល «រលក» វិនិយោគផ្ទាល់ពីបរទេស (FDI) ដែលកំពុងបំលាស់ទី - ảnh 1 ប្រទេសវៀតណាមគឺជាទិសដៅវិនិយោគប្រកបដោយសុវត្ថិភាពហើយត្រៀមខ្លួនស្វាគមន៍លំហូរវិនិយោគពីបរទេស (រូបថត៖ ទស្សនាវដ្តីហិរញ្ញវត្ថុវៀតណាម)

និន្នាការនៃការបំលាស់ទីវិនិយោគពីប្រទេសជាច្រើនចូលមកប្រទេសវៀតណាមបានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងតាំងពីឆ្នាំមុន បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែមានការវិវត្តន៍ដ៏ស្មុគស្មាញ ហើយជំងឺរាតត្បាតសកលជំងឺ Covid-19 ក៏បានពន្លឿននិន្នាការនេះផងដែរ។ មិនត្រឹមតែរដ្ឋអំណាចអាមេរិកតែប៉ុណ្ណោះទេ ថែមទាំងប្រទេសសមាជិកអឺរ៉ុបជាច្រើន រួមទាំងជប៉ុន និងកូរ៉េខាងត្បូងក៏បានអំពាវនាវនិងប្រកាសត្រៀមខ្លួនជាស្រេចគាំទ្រដល់ក្រុមហ៊ុនរបស់ខ្លួនឲ្យផ្លាស់ទីផលិតកម្មចេញពីប្រទេសចិនដើម្បីកាត់បន្ថយការពឹងផ្អែកលើខឿនសេដ្ឋកិច្ចនេះតែម្តង។ ពិតណាស់ថា សម្ព័ន្ធក្រុមហ៊ុន Apple (សហរដ្ឋអាមេរិក) បានបង្កើនការផលិតកាសឥតខ្សែ AirPods នៅប្រទេសវៀតណាមដោយមានបរិមាណអាចកើនឡើងរហូតដល់រាប់លានគ្រឿងក៏មានដែរ។

មិនត្រឹមតែកាសតែប៉ុណ្ណោះទេមានគ្រឿងបន្លាស់សំខាន់ៗជាច្រើនបន្ថែមទៀតក៏ត្រូវបានរំពឹងថានឹងផលិតនៅវៀត ណាមផងដែរ។ នាពេលថ្មីៗនេះ សម្ព័ន្ធក្រុមហ៊ុន Apple វៀតណាមបានប្រកាសជ្រើសរើសបុគ្គលិកោផ្នែកបច្ចេកទេសសំខាន់ៗជាច្រើន ហើយទង្វើរនេះត្រូវបានគេចាត់ទុកថាដើម្បីធ្វើឲ្យបានល្អនូវការពិនិត្យមើលផលិតកម្មសម្រាប់គ្រឿងបន្លាស់ទាំងនេះនៅប្រទេសវៀតណាម។ លើសពីនេះទៀត សម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសធំៗជាច្រើនផ្សេងៗទៀតដូចជាសម្ព័ន្ធក្រុមហ៊ុន Microsoft, Samsung, LG ជាដើម ក៏កំពុងវិនិយោគនៅទីផ្សារវៀតណាមផងដែរ។ ថ្លែងមតិក្នុងសន្និសីទ «នាយករដ្ឋមន្រ្តីវៀតណាមជាមួយអង្គភាពអាជីវកម្ម» នាថ្ងៃទី ៩ ខែឧសភាកន្លងមក លោក  Nguyen Chi Dung រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមបានអះអាងថា៖

«នាបច្ចុប្បន្ននេះកិត្យានុភាពនិងឋានៈរបស់វៀតណាមត្រូវបានសហគមន៍ អន្តរជាតិវាយតម្លៃខ្ពស់តាមរយៈជោគជ័យដែលសម្រេចបានក្នុងការបង្ការនិង ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។ នេះជា «ឱកាសមាស» សម្រាប់ ពិភពលោកដើម្បីស្គាល់អំពីវៀតណាម ដែលជាប្រទេសមួយមានឧត្តមភាពពិសេសអាចជឿទុកចិត្តជាយុទ្ធសាស្ត្របាន និងជាគោលដៅវិនិយោគប្រកប ដោយសុវត្ថិភាព ព្រមទាំងត្រៀមខ្លួនជាស្រេចទទួលបាននូវលំហូរទុនវិនិយោគផ្លាស់ទីមកកាន់វៀតណាមផងដែរ។ ឧត្តមភាពទាំងនេះអាចជួយឲ្យវៀតណាមបោះជំហានឈានទៅមុខ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាបង្កើតលំដាប់ថ្នាក់ថ្មីមួយនៅលើឆាកអន្តរជាតិ»។

ប្រធានសមាគមសហគ្រិនអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) លោក Nicolas Audier បានមានប្រសាសន៍ថា វៀតណាមកំពុងដើរតួរនាំមុខពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។ រាល់វិធានការទប់ស្កាត់នឹងជំងឺ Covid-19 យ៉ាងម៉ឹងម៉ាត់ រួមមានវិធានការផ្តល់សេវាសុខាភិបាលសហគមន៍ទាន់ពេលវេលាគួបផ្សំជាមួយនឹងកញ្ចប់ជួយគាំទ្រសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពបានធ្វើឱ្យវៀតណាមក្លាយទៅជាគំរូមួយក្នុងការទប់ស្កាត់ជំងឺ Covid-19 នៅលើពិភពលោក។ លោក Nicolas Audier បានចែករំលែកថា៖

«វិធានការដ៏ខ្លាំងក្លាទាំងនេះបានជួយឲ្យវៀតណាមរក្សាបាននូវសមិទ្ធិផល សេដ្ឋកិច្ចរបស់ខ្លួន (ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០) និងបង្កើនការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) ។ សកម្មភាពទាំងនេះក៏ជួយរក្សាទំនុកទុកចិត្តរបស់សហគមន៍ធុរកិច្ចអឺរ៉ុប ដោយចាត់ទុកថាវៀតណាមតែងតែជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាព និងគួរឲ្យទាក់ទាញ ព្រមទាំងមានការប្រកួតប្រជែងក្នុងការធ្វើអាជីវកម្មផងដែរ។ នាបច្ចុប្បន្ននេះ វៀតណាមមានឋានៈល្អ ដើម្បីទទួល យកឱកាសវិនិយោគនិងអាជីវកម្មថ្មី ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយស្ថិរភាពដោយមានភាពម្ចាស់ការក្នុងការប្រើប្រាស់វិធីសាស្រ្តអភិក្រមយ៉ាង ព្រមៗគ្នា ពោលគឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ផង និងទាំងរំញោចសេដ្ឋកិច្ចផង»។

ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ ការប្តេជ្ញាសម្រាប់ដើមទុនវិនិយោគចុះបញ្ជី FDI នៅប្រទេសវៀតណាមបានកើនឡើងដល់ ១២,៣ ពាន់លានដុល្លារអាមេរិក ទោះបីជាមានការថយចុះ ១៥,៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅមិញក៏ដោយ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺជាតម្លៃដើមទុននៃការប្តេជ្ញាចុះបញ្ជី បានកើនឡើងវិញក្នុងខែមេសា ដែលមានប្រមាណ ៨១% បើប្រៀបធៀបនឹងខែ មីនាមុននោះ និងកើនឡើងដល់ ៦២% បើប្រៀបធៀបនឹងខែមេសានៃឆ្នាំមុននេះផងដែរ។ យោងតាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានឲ្យដឹងថាវៀតណាមឈរនៅលំដាប់ថ្នាក់ទី ១២/៦៦ ស្តីពីទីផ្សារទើបតែលេចចេញខាងហិរញ្ញវត្ថុ ហើយប្រការនេះបានសរឲ្យឃើញថាសក្តានុពលកំណើនក្នុងរយៈពេលវែងរបស់វៀតណាមពិតជាធំធេងនិងមាននិរន្តរភាពជានិច្ចផងដែរ។ លោក Nguyen Xuan Phuc បានអះអាងថា៖

«កាសែត Economics បានវាយតម្លៃថាវៀតណាមស្ថិតក្នុងក្រុមខឿនសេដ្ឋកិច្ច ដែលមានសុវត្ថិភាពក្រោយពីជម្ងឺរាតត្បាត Covid-19។ រីឯធនាគារពិភពលោក (WB) បានវាយតម្លៃថា វៀតណាមមានសេដ្ឋកិច្ចម៉ាក្រូស្ថិរភាព បំណុលរដ្ឋាភិបាលមានកម្រិតទាប និងមានភាពធន់ទ្រាំល្អ  រួមទាំងមានប្រាក់ទុកបំរុងជារូបិយ   ប័ណ្ណបរទេសដ៏ធំ និងមានការកាត់បន្ថយអត្រាការប្រាក់ទាន់ពេលវេលាជាដើមទៀតផង។ ទាំងនោះគឺជាលទ្ធផលនៃការ អភិវឌ្ឍសេដ្ឋកិច្ចនាពេលថ្មីៗនេះ ហើយ សមតុល្យសេដ្ឋកិច្ចសំខាន់ៗ ក៏ត្រូវបានពង្រឹងនិងពង្រីកនៅវៀតណាមផងដែរ។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរាប់សិបហើយដោយបើកទូលាយនូវបរិយាកាសដែលមិនធ្លាប់មានពីមុនមកក្នុងការអភិក្រមជាមួយទីផ្សារអន្តរជាតិយ៉ាងងាយស្រួល។ អាចនិយាយបានថារលកនៃការផ្លាស់ទីខ្សែសង្វាក់តម្លៃនាពេលបច្ចុប្បន្ននេះ កំពុងចាត់ទុកវៀតណាមជា « ក្រឡារ៉េអុកមួយ» ដ៏សំខាន់ដែលអ្នកលេងណាមួយក៏ចង់កាន់កាប់ក្នុងពេលឆាប់ៗនេះផង    ដែរ។ ហេតុដូច្នេះហើយសហគ្រិនទាំងអស់គួរតែចាប់យកអត្ថប្រយោជន៍ពី  ឱកាសនោះតែម្តង»។

វៀតណាមកំពុងប្រមូលផ្តុំការស្រាវជ្រាវអំពី «រលកវិនិយោគ» ពីបណ្តាប្រទេសនានានៅលើពិភពលោក ដើម្បីទទួលយកអំណោយផលទាំងនេះ។ វៀតណាមក៏កំពុងធ្វើវិសោធនកម្មនូវច្បាប់វិនិយោគ ច្បាប់សហគ្រាស និងរៀបចំកម្មវិធីសកម្មភាពនានា ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តក្នុងគោលបំណងទាក់ទាញ  ការវិនិយោគបរទេសក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនេះ តំបន់សេដ្ឋកិច្ចនិងតំបន់ឧស្សាហកម្មនានានៅតាមបណ្តាខេត្តនានា ក៏បានរៀបចំផែនការនិងរៀបចំដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សរួចជាស្រេច សម្រាប់វិនិយោគិននានាដើម្បី បំលាស់ទីរោងចក្រទៅកាន់វៀតណាផងដែរ៕

ប្រតិកម្មទៅវិញ