សេដ្ឋកិច្ចទីក្រុងហូជីមិញស្ដារឡើងវិញយ៉ាងខ្លាំងក្លា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១ ខែតុលា កាលពី ១ ឆ្នាំមុន ទីក្រុងហូជីមិញបានបើកដំណើរការឡើងវិញ ក្រោយរយៈពេលរក្សាគម្លាតសង្គមដោយសារជំងឺរាតត្បាតកូវីដ ១៩។ ប្រឈមនឹងការលំបាកដោយជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែជាមួយនឹងការសម្រេចចិត្តដ៏ត្រឹមត្រូវ សំដៅស្ដារឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ ១៩ ពង្រីកប្រពៃណីយ៉ាងស្វាហាប់ ច្នៃប្រឌិត ខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក ការរួមដៃគ្នារបស់ប្រជាជន និងសហគ្រាសនោះ ទីក្រុងហូជីមិញកំពុងស្ដារឡើងវិញយ៉ាងខ្លាំងក្លា។
សេដ្ឋកិច្ចទីក្រុងហូជីមិញស្ដារឡើងវិញយ៉ាងខ្លាំងក្លា - ảnh 1ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai។ រូបថត៖ vnexpress

 

ការបើកដំណើរការឡើងវិញក្នុងបរិបទដែលជំងឺរាតត្បាតនៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ ទីក្រុងហូជីមិញប្រឈមនឹងការលំបាក សេដ្ឋកិច្ច សង្គមរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ ក្នុងរយៈពេល ២ ឆ្នាំរងផលប៉ះពាល់ដោយជំងឺរាតត្បាត ទីក្រុងហូជីមិញបានខាតបង់ទឹកប្រាក់ជាង ២៧៣ទ្រីលានដុង។ ហើយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចាប់តាំងពីពេលអនុវត្តន៍ការផ្លាស់ប្ដូរថ្មីមក អត្រាកំណើននៃមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតនៅទូទាំងប្រទេសស្ថិតនៅកម្រិតអវិជ្ជមាន៦,៧៨%។ ដោយភាពស្វាហាប់ និងការច្នៃប្រឌិត ក្នុងបរិបទ ដែលជំងឺរាតត្បាតនៅតែវិវឌ្ឍស្មុគស្មាញនោះ ទីក្រុងបានកសាងយុទ្ធសាស្ត្រស្តារឡើងវិញ និងផែនការស្ដារសេដ្ឋកិច្ចឡើងវិញជាមួយនឹងយុទ្ធសាស្ត្រចំនួន ១១។ នៅពេលដែលទីក្រុង និងបណ្ដាខេត្តភាគខាងត្បូងបានបើកដំណើរការឡើងវិញ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តលេខ ១២៨ ដោយផ្លាស់ប្តូរយុទ្ធសាស្ត្រពី "សូន្យកូវីដ" ទៅជា "ការសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជំងឺរាតត្បាតជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព" ជួយសម្រួលដល់យុទ្ធសាស្ត្រស្ដារឡើងវិញរបស់ទីក្រុងយ៉ាងរលូន។

មិនត្រឹមតែគ្រប់គ្រងជំងឺរាតត្បាតយ៉ាងល្អប្រសើរប៉ុណ្ណោះទេ ទីក្រុងក៏បានខិតខំប្រឹងប្រែងស្ដារខឿនសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតទៀតផង តាមរយៈគោលនយោបាយផ្សព្វផ្សាយពន្លឿនពាណិជ្ជកម្ម ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការ ម្ចាស់ការដោះស្រាយការលំបាកជូនសហគ្រាស។ ដូច្នេះចាប់ពីផលិតផលក្នុងតំបន់សរុប (GRDP) ក្នុងឆ្នាំ ២០២១ គឺអវិជ្ជមាន ៥,០៦% នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ តួរលេខនេះបានកើន ១,៨៨% ដែលជាតួរលេខលើសពីការព្យាករណ៍អំពីអត្រាកំណើនរបស់ទីក្រុងក្រោយជំងឺរាតត្បាត។ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីព័ត៌មានសេដ្ឋកិច្ចសង្គមក្នុងរយៈពេល៧ខែដើមឆ្នាំ ២០២២ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានអះអាងថា៖ “នាបច្ចុប្បន្ននេះ សេដ្ឋកិច្ចសង្គមរបស់ទីក្រុងហូជីមិញ បានស្ដារឡើងវិញយ៉ាងឆាប់រហ័ស ដោយព្រមៗគ្នា និងលើគ្រប់ជ្រុងជ្រោយ។ ល្បឿនកំណើន GRDP ក្នុងឆមាសទី ១ ឆ្នាំ ២០២២ សម្រេចបាន ៣,៨២% បើប្រៀបធៀបទៅនឹងមធ្យមភាគរបស់ប្រទេសជាតិគឺទាប ប៉ុន្តែចំពោះទីក្រុងវិញ នេះគឺជាការខិតខំប្រឹងប្រែងស្ដារឡើងវិញផងដែរ”។

អស់រយៈពេលជិត ១ ឆ្នាំ ក្រោយពីជំងឺរាតត្បាតកូវីដ ១៩ សេដ្ឋកិច្ចទីក្រុងបានស្ដារឡើងវិញដោយព្រមៗគ្នា ហើយក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ គ្រោងនឹងសម្រេចបាន ៩,៧១%។ ទំហំ និងល្បឿនកំណើននៃវិស័យនានាសម្រេចបានតួរលេខដូចកាលពីមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩។ ស្ថានការណ៍នាំចេញ នាំចូលទំនិញរបស់សហគ្រាសសម្រេចបានកំណើនល្អបង្គួរ ផ្នែកពាណិជ្ជកម្ម-សេវាកម្ម-ទេសចរណ៍ស្ដារឡើងវិញយ៉ាងខ្លាំងក្លា ការទាក់ទាញទុន FDI សម្រេចបាន ២,៩១ ពាន់លានដុល្លារអាមេរិក ។ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen បានចាត់ទុកថា រាល់តួរលេខគួរឲ្យចាប់អារម្មណ៍នាពេលកន្លងទៅ គឺជាមូលដ្ឋានសម្រាប់ទីក្រុងអភិវឌ្ឍន៍សេដ្ឋកិច្ច រក្សាស្ថិរភាពសង្គម លើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ហើយជាបុព្វបទល្អ ដើម្បីខិតខំប្រឹងប្រែងសម្រេចឲ្យបានរាល់គោលដៅ ភារកិច្ចក្នុងឆ្នាំ ២០២២ និងដំណាក់កាល ២០២០-២០២៥៖ “យើងខ្ញុំបានខិតខំប្រឹងប្រែងថែមទៀត ពង្រីកប្រពៃណីអង់អាចក្លាហាន ឬទ្ធានុភាព សកម្ម ច្នៃប្រឌិត មនោសច្ចេតនា ប្ដេជ្ញាចិត្តធ្វើអស់ពីកម្លាំងកាយចិត្ត កសាង និងអភិវឌ្ឍន៍ទីក្រុងហូជីមិញឲ្យកាន់តែអភិវឌ្ឍន៍ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ គុណភាពរស់នៅរបស់ប្រជាជនកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំតែងតែប្រាថ្នាថា ទីក្រុងហូជីមិញដើម្បីប្រទេសជាតិទាំងមូល ហើយរួមជាមួយប្រទេសជាតិទាំងមូលផងដែរ”។

សេដ្ឋកិច្ចទីក្រុងហូជីមិញស្ដារឡើងវិញយ៉ាងខ្លាំងក្លា - ảnh 2លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen។រូបថត៖ កាសែត Tuoi Tre

នាពេលថ្មីៗនេះ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង លទ្ធផល និងសមិទ្ធិផលដែលបក្សភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងហូជីមិញសម្រេចបាន។ ក្នុងបរិបទដែលស្ថានការណ៍ក្នុងប្រទេស និងពិភពលោកមានការលំបាកជាច្រើន ទីក្រុងបានខិតខំប្រឹងប្រែងរក្សា ការស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យសម្រេចបានលទ្ធផលខ្ពស់បំផុត៖ “ក្នុងបរិបទដ៏លំបាក ក្រោមការដឹកនាំយ៉ាងប្ដូរផ្ដាច់ និងទាន់ពេលវេលារបស់មជ្ឈិមបក្ស និងរដ្ឋ រួមជាមួយប្រទេសជាតិទាំងមូល បក្សភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងហូជីមិញបានខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ក្នុងគ្រាដ៏លំបាក គុណសម្បត្តិនៃប្រព័ន្ធនយោបាយរបស់ប្រទេសយើង ឆន្ទៈ និងកម្លាំងពលំវៀតណាម ប្រពៃណីស្នេហាជាតិ សាមគ្គីភាព ជួយគ្នាទៅវិញទៅមក និងកម្លាំងរស់ដ៏ខ្លាំងក្លារបស់ប្រជាជាតិ របស់ប្រជាជន ទីក្រុង និងបណ្ដាខេត្តណាមបូត្រូវបានអះអាង និងពង្រីកនៅលើកម្ពស់ថ្មី ឲ្យទាន់ពេលវេលាផងដែរ”។

ជាមួយនឹងប្រពៃណី "ទីក្រុងហូជីមិញឈានមុខគេ" "ទីក្រុងហូជីមិញដើម្បីប្រទេសជាតិទាំងមូល រួមជាមួយប្រទេសទាំងមូល" ទីក្រុងនឹងអភិវឌ្ឍន៍ទៅមុខថែមទៀតនារយៈពេលខាងមុខយ៉ាងពិតប្រាកដ ដើម្បីបន្តរក្សាយ៉ាងរឹងមាំតួនាទីជាក្បាលមាស៊ីនរបស់ប្រទេសជាតិទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ