វៀតណាមជំរុញការទាក់ទាញ​ទុន​​វិនិយោគពី​បរទេសក្នុងស្ថានភាព​ថ្មី​

Chia sẻ
(VOVWORLD) - យោងតាមការវាយតម្លៃរបស់អង្គការអន្តរជាតិនិងសហគ្រាសវិនិយោគបរទេសជាច្រើន ការប្រកួតប្រជែងរវាងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទាក់ទាញទុនវិនិយោគពីបរទេស (FDI) នឹងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា ជាពិសេសក្នុងបរិបទនៃលំហូរ FDI ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះនៅឆ្នាំ២០២៣នេះ ខណៈដែលតម្រូវការទាក់ទាញទុនវិនិយោគសម្រាប់ការស្តារឡើងវិញនិងអភិវឌ្ឍន៍ក្រោយជំងឺកូវីដ-១៩កាន់តែកើនឡើង។ 
វៀតណាមជំរុញការទាក់ទាញ​ទុន​​វិនិយោគពី​បរទេសក្នុងស្ថានភាព​ថ្មី​ - ảnh 1ខ្សែសង្វាក់ផលិតកម្មឧបករណ៍អេឡិចត្រូនិក របស់ក្រុមហ៊ុន Telstar Vietnam នៅខេត្ត Bac Giang។ រូបភាព៖ Dong Thuy/VNA

ក្នុងបរិបទនេះបានបង្កបញ្ហាប្រឈមជាច្រើនសម្រាប់វៀតណាម ប៉ុន្តែក៏ជាឱកាសមួយដើម្បីជំរុញការផ្លាស់ប្តូរការត្រិះរិះ នវានុវត្តន៍ បង្កើតចក្ខុវិស័យថ្មី ដើម្បីបើកចេញឱកាសនិងសក្ដានុពលថ្មីក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងទាក់ទាញលំហូរវិនិយោគថ្មី។

ស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើន ដូចជាអតិផរណាខ្ពស់ និងអត្រាកំណើនទាប។ លើសពីនេះ ប្រទេសមហាអមណាចសេដ្ឋកិច្ចធំៗបន្តប្រឈមមុខនឹងហានិភ័យនៃឱនភាពសេដ្ឋកិច្ច ជម្លោះភូមិសាស្ត្រនយោបាយនិងពូជសាស្រ្ត អស្ថិរភាពទីផ្សារហិរញ្ញវត្ថុ បំណុលសាធារណៈ គ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់យ៉ាងខ្លាំងដល់លំហូរវិនិយោគសកល និងប្រសិទ្ធភាពនៃគោលនយោបាយពន្ធអប្បបរមាជាសកលផងដែរ។ ក្នុងបរិបទនោះ វិនិយោគិនបរទេសដូចជា អាមេរិក អឺរ៉ុប ជប៉ុននិងកូរ៉េខាងត្បូង នៅតែបង្ហាញការជឿជាក់លើសក្ដានុពលនៃកំណើនសេដ្ឋកិច្ច ក៏ដូចជាការខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មរបស់វៀតណាម។ លោក Furusawa Yasuyuki សមាជិកក្រុមនាយកប្រតិបត្តិនៃ AEON Group (ជប៉ុន) ទទួលបន្ទុកទីផ្សារវៀតណាម និងជាអគ្គនាយក AEON Vietnam បានមានប្រសាសន៍ថា៖  “បច្ចុប្បន្ន ធុរកិច្ចទទួលបានការគាំទ្រជាច្រើនណាស់ ធុរកិច្ចភាគច្រើនត្រូវបានបង្កើតឡើងនៅភាគខាងត្បូងវៀតណាម ហើយមិនត្រឹមតែនៅទីក្រុងហូជីមិញប៉ុណ្ណោះទេ យើងក៏បានសហការជាមួយខេត្តក្រុងជាច្រើនទៀតដូចជា៖ Dong Nai Binh Duong  Ba Ria-Vung Tau ផងដែរ។ យើងខ្ញុំមានបំណងចង់ពង្រីកធនធាននៃមូលដ្ឋានទាំងនេះជាពិសេសតំបន់ដីសណ្ដទន្លេCuuLong”។

ស្ថានភាពទាក់ទាញ FDI នៅវៀតណាមកំពុងមានភាពប្រសើរឡើងដ៏គួរឲ្យកត់សម្គាល់។ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៣នេះ ទុនវិនិយោគពីបរទេសដែលបានចុះបញ្ជីនៅវៀតណាមសម្រេចបានជិត ៩ពាន់លានដុល្លាអាមេរិគ ដែលក្នុងនោះទុនវិនិយោគតាមរយៈការរួមចំណែកដើមទុននិងការទិញភាគហ៊ុនសម្រេចបាន ៣,១ពាន់លានដុល្លារ កើនឡើង ៧០% ជាមួយចំនួនគម្រោងដែលបានចុះបញ្ជីថ្មីកើនឡើង ៦៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្ន ធុរកិច្ចបរទេសបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគោលនយោបាយវិនិយោគរបស់វៀតណាម ជាពិសេសនាពេលខាងមុខ វៀតណាមនឹងអនុវត្តកម្រិតពន្ធអប្បបរមាជាសកល។ លោក Choi Joo Ho អគ្គនាយក  Samsung Vietnam បានឲ្យដឹងថា៖  “វៀតណាមគឺជាពាក្យគន្លឹះសម្រាប់អនាគតរបស់កូរ៉េខាងត្បូង។ សកម្មភាពវិនិយោគរបស់ធុរកិច្ចជាច្រើន ត្រូវបានអនុវត្តន៍នៅពេលទទួលបានគោលនយោបាយទាក់ទាញការវិនិយោគក៏ដូចជាការគាំទ្រយ៉ាងសកម្មពីរដ្ឋាភិបាលវៀតណាម។ ក្រសួងផែនការ និងវិនិយោគតែងតែមានគោលនយោបាយបន្ធូរបន្ថយបទប្បញ្ញត្តិ ក៏ដូចជាខិតខំកសាងប្រព័ន្ធគ្រប់គ្រង និងអនុគ្រោះពន្ធស្របតាមតម្រូវការអន្តរជាតិនាពេលបច្ចុប្បន្ន”។

ដើម្បីពង្រឹងនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិនិយោគ វៀតណាមបានលើកទឹកចិត្តឲ្យវិនិយោគិនបរទេសផ្តល់អាទិភាពវិនិយោគលើគម្រោងដែលប្រើប្រាស់កម្លាំងពលកម្ម ថាមពល ដីធ្លីនិងធនធានធម្មជាតិតិចដែលនាំមកនូវតម្លៃបន្ថែមខ្ពស់ ជំរុញកំណើនបៃតង និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយស្ថេរភាពនិងបរិយាប័ន្ន។

វៀតណាមជំរុញការទាក់ទាញ​ទុន​​វិនិយោគពី​បរទេសក្នុងស្ថានភាព​ថ្មី​ - ảnh 2អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Do Thanh Trung។ (រូបថត៖ vtc.vn)

អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Do Thanh Trung បានចាត់ទុកថា៖ “វិស័យថ្មី ទិសដៅថ្មី ចក្ខុវិស័យថ្មី ការត្រិះរិះថ្មី លើវិស័យបច្ចេកវិទ្យាខ្ពស់ ការអភិវឌ្ឍន៍បៃតង កំណើនប្រកបដោយនិរន្តរភាព ជួយវៀតណាមសម្រេចបាននូវសេចក្តីប្រាថ្នាវិបុលភាព ក៏ដូចជាលើកកំពស់សមត្ថភាពផ្ទៃក្នុង និងភាពខ្លួនទីពឹងខ្លួនរបស់សេដ្ឋកិច្ច។ នេះក៏ជាឱកាសសម្រាប់វិនិយោគិនបរទេសក្នុងការស្វែងរកនិងពង្រីកទីផ្សារអាជីវកម្ម។ ខ្ញុំសង្ឃឹមថា វៀតណាមនិងវិនិយោគិននឹងមានកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយអាចស្វែងរកចំណុចដូចគ្នា និងចែករំលែកការលំបាក និងបញ្ហាប្រឈមជាច្រើន”។

ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃលំហូរវិនិយោគពីបរទេស រដ្ឋាភិបាលបានដឹកនាំបន្តកំណែទម្រង់របៀបរបប កែលម្អបរិយាកាសវិនិយោគ និងធ្វើអាជីវកម្ម ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ធុរកិច្ច រួមទាំងវិនិយោគិនបរទេស តាមបាវចនា “អត្ថប្រយោជន៍សុខដុមរុមនា ចែរំលែកហានិភ័យរួម”។ ទន្ទឹមនឹងនោះ ការកសាងនិងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ជាមួយយន្តការគ្រប់គ្រងមានភាពបត់បែន សមស្របនឹងបរិយាកាសអាជីវកម្មឌីជីថល; អភិវឌ្ឍន័ធុរកិច្ចក្នុងស្រុកឱ្យរឹងមាំ មានសមត្ថភាពធ្វើសមាហរណកម្មអន្តរជាតិ ដើម្បីចងសម្ព័ន្ធភាពនិងតភ្ជាប់ជាមួយការវិនិយោគពីបរទេស ដោយផ្តោតលើបច្ចេកវិទ្យាខ្ពស់ សេវាកម្មទំនើប និងឧស្សាហកម្មកែច្នៃ ផលិតកម្ម បច្ចេកវិទ្យាព័ត៌មាន និងសេវាកម្មហិរញ្ញវត្ថុ។ ជាពិសេសពង្រីកសមត្ថភាពផ្ទៃក្នុង និងទាញយកឧត្តមភាពប្រកួតប្រជែង ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិនិយោគបរទេស នាំការវិនិយោគពីបរទេសតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការវិនិយោគក្នុងស្រុក នាំមកនូវកម្លាំងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់សេដ្ឋកិច្ចជាតិ៕

ប្រតិកម្មទៅវិញ