រៀបចំរចនាសម្ព័ន្ធនូវវិស័យកសិកម្មដើម្បីបន្សាំជាមួយនឹងបម្រែបម្រួល អាកាសធាតុ

Chia sẻ
(VOVWORLD) - ជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយ បម្រែបម្រួលអាកាសធាតុ វៀតណាមចាត់ទុកថា ការទប់ទល់ជាមួយនឹងបម្រែ បម្រួលអាកាសធាតុជាបញ្ហាមានអត្ថន័យស្លាប់រស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច ជាពិសេសក្នុងវិស័យកសិកម្ម។ 

រដ្ឋាភិបាលវៀតណាមបានប្រតិបត្តិការយ៉ាង ខ្លាំងក្លាក្នុងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ក្នុងនោះផ្ដោតសំខាន់ ទៅលើវិស័យកសិកម្ម។ ផលិតផលកសិកម្មរបស់វៀតណាមនាបច្ចុប្បន្នត្រូវបាននាំចេញទៅកាន់ ប្រទេសនិងតំបន់ដែនដីចំនួន១៨០។ តំលៃនាំចេញក្នុងឆ្នាំ២០១៧គ្រោងទទួល បាន៣៥ពាន់លានដុល្លាអាមេរិក។ ប៉ុន្តែ នាពេលកន្លងទៅ រាល់គ្រោះធម្មជាតិបង្ក ឡើងដោយបម្រែបម្រួលអាកាសធាតុដូចជា៖ ខ្យល់ព្យុះ គ្រោះរាំងស្ងួត គ្រោះទឹក ជំនន់ ភាពជ្រៀតចូលនៃទឹកប្រៃ និងការរអិលបាក់ដីជាដើម បានជះឥទ្ធិពលបង្ខូច ផ្ទៃដីដាំស្រូវនិងដំណាំរាប់សែនហិកតា។ ដោយហេតុនេះ ការរៀបចំរចនាសម្ព័ន្ធ ផ្នែកកសិកម្មឡើងវិញសំដៅបន្សាំជាមួយនឹងបម្រែបម្រួលអាកាសធាតុកំពុងជា ភារកិច្ចបន្ទាន់នាបច្ចុច្បន្នរបស់វៀតណាម។

រៀបចំរចនាសម្ព័ន្ធនូវវិស័យកសិកម្មដើម្បីបន្សាំជាមួយនឹងបម្រែបម្រួល អាកាសធាតុ - ảnh 1 រៀបចំរចនាសម្ព័ន្ធនូវវិស័យកសិកម្មដើម្បីបន្សាំជាមួយនឹងបម្រែបម្រួល អាកាសធាតុ

  ខេត្ត An Giang ជាតំបន់ភាគខាងត្បូងដែលមានឧត្តមភាពក្នុងការធ្វើផលិត កម្មកសិកម្ម ជាពិសេសគឺស្រូវអង្ក។ ផ្នែកកសិកម្មនៅទីនេះ បានអនុវត្តជាជំហាន ដំបូងនូវវិធានការជាច្រើនសំដៅបន្សាំជាមួយបម្រែបម្រួលអាកាសធាតុ។ ក្នុង ប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត An Giang និងខេតក្រុងជាច្រើនក្នុងតំបន់ដីសណ្ដទន្លេ Cuu Long បាននិងកំពុងផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹមនិងធ្វើផលិតកម្មតាម ទិសតភ្ជាប់ខ្សែសង្វាក់ អនុវត្តដំណើរការផលិតកម្មដោយសុវត្ថិភាព ប្រើប្រាស់ បច្ចេកទេសជឿនលឿននិងបច្ចេកវិទ្យាខ្ពស់ សំដៅលើកំពស់តំលៃសេដ្ឋកិច្ចសំរាប់ ប្រជាកសិករ។ លោក Tran Anh Thu ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ខេត្ត An Giang បានឲ្យដឹងថា៖

“នាបច្ចុប្បន្ន យើងខ្ញុំបានបង្កើតឡើងមណ្ឌលកសិកម្មដែលអនុវត្តបច្ចេកវិទ្យា ខ្ពស់លើផ្ទៃដីពី១០០ដល់២០០ហិកតា ដើម្បីវិនិយោគហេដ្ឋារចនាសម្ព័ន្ធខាងធារា សាស្ត្រ ពីនោះបម្រើការផ្ទេរប្ដូរពីការដាំស្រូវទៅការដាំដើមឈើហូបផ្លែ ជលផលនិង បន្លែ។ ការផ្ទេរប្ដូរត្រូវឆ្លើយតបនឹងលក្ខណៈចំនួន៤ ទី១គឺត្រូវមានទីផ្សារ ទី២គឺត្រូវ នាំមកនូវប្រសិទ្ធភាពជាងការដាំស្រូវ ទី៣គឺត្រូវមានការស្រុះស្រួលចិត្តគំនិតរបស់ ប្រជាជន ហើយទី៤គឺត្រូវសមស្របជាមួយផែនការមេ។”

រៀបចំរចនាសម្ព័ន្ធនូវវិស័យកសិកម្មដើម្បីបន្សាំជាមួយនឹងបម្រែបម្រួល អាកាសធាតុ - ảnh 2 រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong

ផ្នែកកសិកម្មវៀតណាមកំពុងអនុវត្តគំរោងការណ៍ “រៀបចំរចនាសម្ព័ន្ធផ្នែក កសិកម្មតាមទិសលើកកំពស់តំលៃបង្កើនបន្ថែមនិងអភិវឌ្ឍន៍ដោយនិរន្តរភាព”។រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong មាន ប្រសាសន៍ថា៖

“ចំពោះមុខការសាកល្បងអំពីបម្រែបម្រួលអាកាសធាតុនិងការសាកល្បង អំពីការរៀបចំរចនាសម្ព័ន្ធខឿនកសិកម្មឡើងវិញ គឺគ្មានទិសដៅណាទេ ក្រៅពី ការផ្តោតសំខាន់ទៅលើដំណោះស្រាយខាងវិទ្យាសាស្ត្របច្ចេកវិទ្យានោះឡើយ។ ក្នុងនោះ តួនាទីរបស់អ្នកវិទ្យាសាស្ត្រគឺសែនសំខាន់ណាស់។ ក្រសួងកសិកម្មនឹងបង្កើត ឡើងយន្តការសហប្រតិបតិ្តការមួយដើម្បីធ្វើយ៉ាងម៉េចទទួលបានការផ្ដើមគំនិត ប្រធានបទ និងកម្មវិធីពិគ្រោះយោបល់ដ៏ជាក់ស្ដែងរបស់មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រ ដើម្បីជួយរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ឲ្យត្រឹមត្រូវតាមទិសដៅ អភិវឌ្ឍន៍របស់រដ្ឋ។”

វៀតណាមនាបច្ចុប្បន្នបានចេញផ្សាយគោលនយោបាយដែលផ្ដល់អាទិភាពសំរាប់សហគ្រាសនានាដែលចូលរួមក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ដើម្បី បង្កើតឡើងផលិតផលកសិកម្មមានគុណភាពនិងតំលៃបង្កើនបន្ថែម។ នេះជាការ បោះជំហានដ៏សំខាន់និងចាំបាច់ ដើម្បីកសិកម្មវៀតណាមអភិវឌ្ឍន៍និងបន្សាំ ជាមួយនឹងបម្រែបម្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ