ពាណិជ្ជសញ្ញាកាហ្វេវៀតណាមក្នុងការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតដើម្បីធ្វើសមាហរណកម្ម

Chia sẻ
(VOVWORLD) - នៅចំពោះមុខបញ្ហាប្រឈមរួមនៃវិស័យកសិកម្មទាំងមូល ជាពិសេស នៅពេលដែលវៀតណាមចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ; កិច្ចព្រម ព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ; កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នោះ ខ្សែសង្វាក់តម្លៃកាហ្វេរបស់វៀតណាម កំពុងប្រឈមមុខនឹង តម្រូវការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត ដើម្បីធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍។ ដោយយល់ដឹងច្បាស់អំពីតម្រូវការទាំងនោះ អ្នកដាំកាហ្វេនៅតំបន់ Tay Nguyen កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយផ្តោតលើការផ្លាស់ប្តូរថ្មី និងច្នៃប្រឌិតក្នុង ការផលិតនិងធ្វើអាជីវកម្មកាហ្វេផងដែរ។
ពាណិជ្ជសញ្ញាកាហ្វេវៀតណាមក្នុងការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតដើម្បីធ្វើសមាហរណកម្ម - ảnh 1 រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong (ឈរនៅទីពីរខាងឆ្វេង) អញ្ជើញទស្សនាគំរូដំណាំកាហ្វេតាមបែបបច្ចេកវិទ្យាខ្ពស់នៅស្រុក Cu Mgar ខេត្ត Dak Lak 

លោក Nguyen The Long វិទ្យាស្ថានគោលនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍន៍កសិកម្មនិងជនបទវៀតណាម បានមានប្រសាសន៍ថាការផ្លាស់ប្តូរថ្មី និងការច្នៃប្រឌិតក្នុងខ្សែសង្វាក់តម្លៃនៃវិស័យកាហ្វេ គឺជាយុទ្ធសាស្ត្ររយៈពេល វែង ដែលទាមទាឲ្យមានដំណើរការជាក់ស្តែង និងការរួមដំណើរជាមួយគ្នា ព្រមទាំងតភ្ជាប់ប្រព័ន្ធពាក់ព័ន្ធទាំងមូលផងដែរ។ សម្រាប់អង្គភាពអាជីវកម្ម ចាំបាច់ត្រូវធ្វើពិពិធកម្មនិងលើកកម្ពស់គុណភាពនៃផលិតផលកាហ្វេកែច្នៃ ដើម្បីកែលម្អការប្រកួតប្រជែង ក៏ដូចជាបង្កើតតម្លៃបន្ថែមផងដែរ។ ចំណែក ឯអ្នកដាំកាហ្វេវិញ ត្រូវតែអនុវត្តផលិតកម្មកាហ្វេប្រកបដោយចីរភាព និង អនុវត្តបច្ចេកវិទ្យាខ្ពស់ដល់ការធ្វើផលិតកម្ម ដើម្បីពង្រីកទំហំផ្ទៃដីដាំកាហ្វេ ដែលមានការបញ្ជាក់ពីប្រភពដើមផងដែរ។ តាមនោះត្រូវ បំពេញតំរូវការទីផ្សារ ដ៏តឹងរឹង ខណៈពេលកាហ្វេត្រូវបានគេចាត់ទុកថាជាទំនិញសំខាន់ ដែលចូល រួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី។ លោក Nguyen The Long បានសង្កត់ធ្ងន់ថា៖

«យើងគួរតែចូលរួមនៅក្នុងប្រព័ន្ធស្តង់ដារនៃការអភិវឌ្ឍកាហ្វេប្រកប  ដោយចីរភាព។ ឧទាហរណ៍គឺយើងកំពុងមានបទដ្ឋាន 4C (ក្រមគោលការណ៍ រួមសម្រាប់សហគមន៍កាហ្វេ) ស្តង់ដារ UTZ ជាដើម នៅពេលចូលរួមក្នុង បទដ្ឋានទាំងនេះ ។ ទន្ទឹមនឹងនេះយើងក៏បំពេញតាមបទដ្ឋាន SPS ផងដែរ (ដែលជាកិច្ចព្រមព្រៀង ស្តីពីការអនុវត្តរាល់ដំណោះស្រាយធ្វើចត្តាឡីស័ក លើសត្វនិងរុក្ខជាតិ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)) ឬក៏រាល់ កិច្ចសន្យាស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។ ការចូលរួមក្នុងបទដ្ឋាន ទាំងនេះ នឹងរួមចំណែកដល់ការសំរេច បាននូវស្តង់ដារបស់សហភាពអឺរ៉ុប ជាបណ្តើរៗផងដែរ»។

ពាណិជ្ជសញ្ញាកាហ្វេវៀតណាមក្នុងការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតដើម្បីធ្វើសមាហរណកម្ម - ảnh 2 កម្មករអនុវត្តដំណើរការស្ងួតតាមស្តង់ដារកាហ្វេប្រចាំតំបន់

ដំណឹងល្អ គឺអ្នកដាំកាហ្វេនិងអ្នកផលិតកាហ្វេកំពុងយល់ដឹងកាន់តែច្បាស់   លាស់ និងត្រឹមត្រូវអំពីបញ្ហានានា ហើយជាក់ស្តែងគឺគេក៏មានទិសដៅ សមស្រប ផងដែរ។ នៅក្នុងសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍ នៃគម្រោង ផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតកាហ្វេ ដែលត្រូវបានរៀបចំឡើងដោយ សហប្រតិបត្តិ ការអន្តរជាតិអាល្លឺម៉ង់ (GIZ) សហការជាមួយសមាគមកាហ្វេ Buon Ma Thuot កាលពីចុងខែតុលាកន្លងមក លោក Nguyen Tri Sau ប្រធានក្រុមប្រឹក្សា ភិបាលនិងជានាយកសហករណ៍កសិកម្ម ផលិតកម្ម និងពាណិជ្ជកម្ម Sau Nhung នៅស្រុក Dak Ha ខេត្ត Kon Tum បានចែក រំលែកថាដើម្បីធានាគោលដៅផលិតផល ទទួលបានការស្វាគមន៍ពី សំណាក់ អតិថិជន សហករណ៍បាន ផ្តោតការយកចិត្តទុកដាក់លើការអនុវត្តផ្លាស់ប្តូរថ្មី និងច្នៃប្រឌិតតាមរបៀប ផលិតកម្មក៏ដូចជាការលើកកំពស់ការយល់ដឹងរបស់ អ្នកផលិតផងដែរ។ លោក Nguyen Tri Sau បានមានប្រសាន៍ថា៖ «ខេត្តទាំង៥នៅតំបន់ Tay Nguyen សុទ្ធតែផ្តោតសំខាន់ទៅលើដើមកាហ្វេ ដូច្នេះការផ្លាស់ប្តូរថ្មី និងច្នៃប្រឌិតកាហ្វេ ដែលមានគុណភាពគឺជាការងារ ចាំបាច់។ ជាក់ស្តែង នាបច្ចុប្បន្ននេះ អ្នកផលិតកាហ្វេត្រូវតែយល់ដឹងអំពីប្រការ នេះ។ ដោយសារតែមានការផ្លាស់ប្តូរ ក្នុងការយល់ដឹងលើការកែច្នៃ ការទទួលទាននិងការណែនាំ ហើយបើពេញចិត្ត គេទើបតែនាំចេញផលិតផល ទៅកាន់ទីផ្សារ រួមទាំងប្រកួតប្រជែងជាមួយ ក្រុមហ៊ុនកាហ្វេអន្តរ ជាតិធំៗ ផងដែរ »។

អាស្រ័យទៅលើការយល់ដឹងត្រឹមត្រូវស្តីពីភាពចាំបាច់នៃបញ្ហានេះលោក Le Duc Huy អគ្គនាយករងក្រុមហ៊ុនឯកបុគ្គលនាំចេញនាំចូល 2/9 Dak Lak (Simexco DakLak) ដែលជាអង្គភាពនាំចេញកាហ្វេធំជាងគេនៅទូទាំង ប្រទេស បានអះអាងថា៖

«ការចលនាជាញឹកញាប់នៅក្នុងវិស័យកាហ្វេដើម្បីធានាយ៉ាងដូចម្តេចក្នុង ការបង្កើនគុណភាព ព្រមទាំងធ្វើឲ្យពិភពលោកអាចយល់ដឹងច្បាស់លាស់អំពី គុណភាពកាហ្វេវៀតណាម ក៏ដូចជាធ្វើឲ្យអតិថិជនអាចស្គាល់អំពី ពាណិជ្ជ សញ្ញារបស់ខ្លួន យើងចាំបាច់ត្រូវលើកកំពស់សមត្ថភាពរបស់ ប្រជាកសិករ និងបង្ហាញឲ្យកសិករឃើញថាមានកាហ្វេឆ្ងាញ់ៗជាច្រើនប្រភេទថែម ទៀតនៅលើពិភពលោកផងដែរ។ តាមនោះចាត់វិធានការ ដើម្បីបង្កើន គុណភាពកាហ្វេ

ជាមួយនឹងការយល់ដឹងនិងការប្តេជ្ញាចិត្តត្រឹមត្រូវក្នុងការធ្វើសកម្មភាព អ្នកដាំកាហ្វេនិងអ្នកផលិតកាហ្វេវៀតណាមនឹងបន្តច្នៃប្រឌិតនិងសម្របខ្លួនយ៉ាងសកម្មថែមទៀតដើម្បីជំនះពុះពាររាល់ការលំបាកនិងឧបសគ្គនានាក្នុងការរក្សាកំណើននិងបង្កើនប្រសិទ្ធភាពខ្ពស់ ផលិតភាព គុណភាព និងបញ្ជាក់ ពាណិជ្ជសញ្ញាកាហ្វេវៀតណាមនៅលើទីផ្សារពិភពលោក៕

ប្រតិកម្មទៅវិញ