នាំចេញផ្លែគូលេនទៅកាន់ហូឡង់ - ជោគជ័យ​នៃពាណិជ្ជសញ្ញា​ប្រចាំតំបន់​វៀតណាម

Chia sẻ
(VOVWORLD) - ការនាំចេញប្រកបដោយជោគជ័យ
 
ផ្លែគូលេនទៅកាន់ទីផ្សារហូឡង់ និងផ្លែ Dracontomelon (វៀតណាមហៅថា ផ្លែ Sau) ក្លាសេទៅកាន់ទីផ្សារអូស្រ្តាលីបានសរឲ្យឃើញថា ប្រសិន បើក្រសួង ស្ថាប័ន ខេត្ត ក្រុង និងសហគ្រាសទាំងអស់មានការសម្របសម្រួលគ្នានោះ គឺផលិតផលកសិកម្មជាច្រើនរបស់វៀតណាមនឹងត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេស កាន់តែច្រើនទៀតដោយមានតម្លៃខ្ពស់ ក៏ដូចជានាំមកនូវផលប្រយោជន៍ជូនប្រជាជននិង សហគ្រាសផងដែរ។
នាំចេញផ្លែគូលេនទៅកាន់ហូឡង់ - ជោគជ័យ​នៃពាណិជ្ជសញ្ញា​ប្រចាំតំបន់​វៀតណាម - ảnh 1សកម្មភាពផ្សព្វផ្សាយផ្លែគូលេន

ក្រោយពីជើងទំនិញផ្លែ Dracontomelon ក្លាសេចំនួន ២២ តោនរបស់វៀតណាមត្រូវបាននាំចេញទៅកាន់ទីផ្សារអូស្ត្រាលី ដោយបាននាំមកនូវទំហំពាណិជ្ជកម្មជាង ៣៩០ ០០០ ដុល្លារអូស្រ្តាលី ស្មើនឹង ៦,៥ ពាន់លានដុងជូនប្រទេសជាតិនោះ សហគ្រាសមួយនៅហូឡង់ក៏ទទួលបានជោគជ័យ ខណៈពេលដែលបានចំណាយទឹកប្រាក់ប្រមាណ ១ ពាន់លានដុង ដើម្បីនាំចេញផ្លែគូលេនស្រស់ចំនួន ៦ តោនទៅកាន់ទីផ្សារអឺរ៉ុបតាមរយៈកុងតឺន័រ ក្នុងរយៈពេល ៥ សប្តាហ៍តាមសមុទ្រ ហើយទំនិញទាំងនេះបានទៅដល់ហូឡង់កាលពីថ្ងៃទី ២ ខែសីហា។ នេះគឺជាដំណឹងគួរឲ្យសប្បាយរីករាយ និងជាក្ដី សង្ឃឹមពិតប្រាកដចំពោះប្រជាកសិករ ក៏ដូចជាអតិថិជនរបស់វៀតណាមនៅលើពិភព លោកផងដែរ។ លោកស្រី Vo Thi Ngoc Diep ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅហូឡង់បានឲ្យដឹងថា៖ “យើងខ្ញុំពិតជាមានអារម្មណ៍មោទនភាពនិងសប្បាយរីករាយណាស់ ព្រោះថានេះគឺជាលើកដំបូងហើយ ដែលវៀតណាមបាននាំចេញផ្លែគូលេនតាមរយៈកុងតឺន័រទៅកាន់ទីផ្សារអឺរ៉ុប។ នេះគឺជារបត់ដ៏សំខាន់ សម្រាប់សហគ្រាសវៀតណាមវិនិយោគដោយមានរបៀបរៀបរយ ព្រមទាំងបើកចេញឱកាសនាំចេញផ្លែស្រស់ៗទៅកាន់ទីផ្សារអឺរ៉ុប ប្រកបដោយចីរភាពនៅពេលអនាគតផងដែរ”។

ពិតណាស់ថា ការនាំចេញផ្លែគូលេនទៅកាន់ទីផ្សារហូឡង់គឺជួបប្រទះការលំបាកជាច្រើន ដោយតម្រូវឲ្យសហគ្រាសនាំចេញ និងសហគ្រាសនាំចូលត្រូវខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លា។ សហគ្រាសនាំចូលត្រូវតែឆ្លៀតយកឱកាសដើម្បីផ្សព្វផ្សាយផ្លែគូលេនស្រស់ៗរបស់វៀតណាមដល់អតិថិជនឲ្យបានឆាប់រហ័ស ខណៈពេលដែលផ្លែគូលេនរបស់ប្រទេសមួយចំនួនទៀតនៅតែបាននាំចេញទៅកាន់ទីផ្សារនេះជារៀងរាល់ឆ្នាំដែរ។ ទោះយ៉ាងណាក៏ដោយ ដោយសារជើងទំនិញផ្លែគូលេននាំចូលពីវៀតណាមបានបិតភ្ជាប់នូវតែមបញ្ជាក់ពីប្រភពដើមរបស់នាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានជួយបង្កើនពាណិជ្ជសញ្ញានៃផ្លែគូលេនវៀត ណាម។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖ “យើងត្រូវធ្វើការផ្សព្វផ្សាយអំពីពាណិជ្ជសញ្ញា ក៏ដូចជាគុណភាពផលិតផល ដល់ទីផ្សារនាំចូលឲ្យកាន់តែល្អប្រសើរជាងទៀត។ ដូច្នេះហើយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក៏ត្រូវសម្របសម្រួលជាមួយក្រសួង និងស្ថាប័ននានា ដើម្បីណែនាំ និងជួយឧបត្ថម្ភសហគ្រាសអនុវត្តន៍ការតាមដានប្រភពទំនិញកសិផលរបស់ខ្លួន ពោលគឺមិនត្រឹមតែនៅទីផ្សារវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងពិភពលោកទៀតផង”។

នាំចេញផ្លែគូលេនទៅកាន់ហូឡង់ - ជោគជ័យ​នៃពាណិជ្ជសញ្ញា​ប្រចាំតំបន់​វៀតណាម - ảnh 2ផ្លែគូលេន (រូបថត៖ vnexpress.net)

ចំពោះទីផ្សារ ដែលមានប្រទេសចំនួន ៥៥ និងចំនួនប្រជាជនជាង ១,៣ ពាន់លាននាក់ហើយភាគច្រើនពឹងផ្អែកលើការធ្វើអាជីវកម្មរ៉ែ ប្រេង ឧស្ម័ននោះ ទ្វីបអាហ្វ្រិកគឺជាទីផ្សារសក្តានុពលសម្រាប់បណ្ដាប្រទេសនានា ក្នុងនោះមានវៀតណាម ដើម្បីនាំចេញផលិតផលកសិកម្មដូចជា អង្ករ ម្រេច គ្រាប់ស្វាយចន្ទី វាយនភ័ណ្ឌ ទូរស័ព្ទដៃ ឧបករណ៍និងគ្រឿងបន្លាស់ជាដើម។ ការជ្រៀតចូលទីផ្សារអាហ្រ្វិកមានលក្ខណៈងាយស្រួលជាច្រើន ព្រោះថា តំបន់នេះបានលើកទឹកចិត្តដល់សហគ្រាសបរទេសបើកការិយាល័យតំណាង និងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសនានាធ្វើការដោះដូរទំនិញផ្ទាល់តាមរយៈការបើកសកម្មភាពជួញដូរពាណិជ្ជកម្មជាប្រចាំ។ លោកស្រី Nguyen Minh Phuong តំណាងនាយកដ្ឋានទីផ្សារអាស៊ី - អាហ្វ្រិក នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានអោយដឹងថា៖ “ទាក់ទងនឹងវិធីទូទាត់គឺមានភាពស្មុគស្មាញណាស់ ព្រោះថា ក្រៅពីអាហ្វ្រិកខាងត្បូង និងប្រទេសអាហ្វ្រិកខាងជើងមួយចំនួន ដែលមានប្រព័ន្ធធនាគារអភិវឌ្ឍន៍នោះ បណ្ដាប្រទេសដទៃទៀតនៅតំបន់អាហ្វ្រិកកណ្តាល និងអាហ្វ្រិកខាងលិចគឺមានប្រព័ន្ធធនាគារមិនទាន់អភិវឌ្ឍន៍ឡើយ។ ដូច្នេះហើយ ការទូទាត់ ការវេរប្រាក់ ឬកក់ប្រាក់ចំពោះប្រតិបត្តិការទំនិញគឺជួបការលំបាកណាស់។ លើសពីនេះទៀត កើតមានស្ថានភាព ក្លែងបន្លំនៅក្នុងតំបន់អាហ្រ្វិក ការលួចបន្លំក្នុងការទូទាត់រវាងវៀតណាម និងបណ្តាប្រទេសអាហ្វ្រិក។ ដូច្នេះ ស្ថាប័នពាណិជ្ជកម្ម នឹងណែនាំដល់សហគ្រាសនានាឲ្យមានការយល់ដឹងច្បាស់លាស់ថែមទៀត ក្នុងប្រតិបត្តិការជាមួយបណ្ដាប្រទេសអាហ្វ្រីកផងដែរ”។

ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ តាមរយៈ ស្ថាប័នជំរុញពាណិជ្ជកម្ម ក្នុងប្រទេស និងប្រព័ន្ធស្ថាប័នពាណិជ្ជកម្មនៅលើពិភពលោកនោះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបាន រៀបចំសកម្មភាពដោះដូរពាណិជ្ជកម្មតាមអនឡាញ ជាមួយដៃគូជំរុញពាណិជ្ជកម្មនានា ដើម្បីតភ្ជាប់រវាងសហគ្រាសវៀតណាម និងអ្នកនាំចូលបរទេស នៅតាមទីផ្សារនាំចេញសំខាន់ៗ ដែលមានសក្តានុពលផងដែរ៕


ប្រតិកម្មទៅវិញ