ទំហំទីផ្សារនាំចេញផលិតផលព្រៃឈើរបស់ វៀតណាមនៅតែធំធេងនៅឡើយ

Chia sẻ
(VOVWORLD) - ក្នុងបរិបទដែលវិស័យសេដ្ឋកិច្ចជាច្រើននៅតែជួបការលំបាកដោយសារជំងឺរាតត្បាត Covid-19 កំពុងវិវត្តន៍យ៉ាងស្មុគស្មាញនៅលើសកលលោក ក៏ដោយ ប៉ុន្តែវិស័យឈើរបស់វៀតណាម មានការផ្លាស់ប្តូរយ៉ាងខ្លាំង ដើម្បីសម្របខ្លួន និងជំនះពុះពារលើរាល់ឧបសគ្គ ព្រមទាំងបន្តរក្សាសន្ទុះ កំណើនកាន់តែខ្លាំងក្លាផងដែរ។ យោងតាមអ្នកជំនាញនានា បានឱ្យដឹងថា ការនាំចេញផលិតផលឈើរបស់វៀតណាមនៅលើទីផ្សារពិភពលោក នៅតែមានកំហិតហើយសក្កានុពលនិងឱកាសសម្រាប់ការនាំចេញ ផលិត ផលឈើនៅតែធំធេងនៅឡើយ។
ទំហំទីផ្សារនាំចេញផលិតផលព្រៃឈើរបស់ វៀតណាមនៅតែធំធេងនៅឡើយ - ảnh 1 វៀតណាមមានផលិតផលនាំចេញដែលមានឧត្តមភាពជាច្រើន ដូចជា៖ ឧបករណ៍ឈើសម្រាប់សំណង់  គ្រឿងសង្ហារឹម គ្រឿងតុបតែង ខាងក្រៅផ្ទះ តុកៅអីជាដើម (រូបថត៖ nhandan.com.vn)

 

ក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០២០ ការនាំចេញឈើ និងផលិតផលឈើ ត្រូវបានគេប៉ាន់ស្មានជា សម្រេចបាន ៧,៣២ ពាន់លានដុល្លារអាមេរិក ដែល កើនឡើង ៩,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩  ហើយ អនុផលព្រៃឈើ (Non-timber forest product) សម្រេចបានជាង ៥០០ លានដុល្លារអាមេរិក ដែលកើនឡើងជិត ២២%។ សហរដ្ឋអាមេរិក ចិន និង ជប៉ុន បាន បន្តរក្សាឋានៈរបស់ខ្លួនជាទីផ្សារនាំចូលធំបំផុតទាំង៣ សម្រាប់ ឈើនិងផលិតផលឈើរបស់វៀតណាម ពោលគឺស្រូបយក ៧៧% នៃតម្លៃ នាំចេញឈើនិងផលិតផលឈើសរុបក្នុងដំណាក់កាលនេះ។ ដោយបាន ជាប់ចំណាត់ថ្នាក់លេខ ១ នៅតំបន់អាស៊ាន និងជាប់ចំណាត់ថ្នាក់លេខ ២ នៅតំបន់អាស៊ី និងលេខ ៥ នៅលើពិភពលោក សម្រាប់ការនាំចេញឈើផ លិតផលឈើនិងរុក្ខផលនោះ វិស័យកែច្នៃឈើ សម្រាប់ការនាំចេញ របស់ វៀតណាម បានក្លាយជាវិស័យមួយក្នុងចំណោម វិស័យដែលមាន ការអភិវឌ្ឍយ៉ាងស្វាហាប់បំផុតនាពេលបច្ចុប្បន្ននេះ។ លោក Vu Hai Bang ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកក្រុមហ៊ុនភាគហ៊ុន Woodland ដែលជាសហគ្រាសមួយមានបទពិសោធន៍អស់រយៈ ពេល១០ឆ្នាំ ក្នុងការនាំចេញឈើ គ្រឿងសង្ហារឹម និងឈើឧស្សាហកម្មទៅកាន់សហភាព អឺរ៉ុប (EU) បានចែករំលែកថា៖

«កាលពី ៥ ឆ្នាំមុន សហគ្រាសយើងខ្ញុំ បានសង្កេតឃើញពីតម្រូវការ នៅទីផ្សារនេះរួចមកហើយ ហេតុដូច្នេះនាឆ្នាំ ២០១៧ សហគ្រាសបាន ផ្លាស់ប្តូរទៅជាការប្រើប្រាស់ ឈើដែលទទួលបានវិញ្ញាបនបត្រស្របច្បាប់ ឈានមុនគេ នៅពេលដែលកិច្ចព្រមព្រៀង EVFTA ត្រូវបានចុះហត្ថលេខា រវាងភាគីទាំងពីរ។ យើងត្រូវធ្វើដោយក្តាប់ជាប់ពីតម្រូវការរបស់អតិថិជន ពីប្រទេសអាមេរិក ឬសហភាពអឺរ៉ុបតែម្តង។ ពួកគេចង់ឱ្យអ្នកលក់ត្រូវធានា នូវប្រភពឈើ ដោយហេតុនេះទើបបាននាំមកនូវរូបភាពសម្រាប់ ផលិតផលឈើ ដែលយើងបានផលិតផងដែរ

ទំហំទីផ្សារនាំចេញផលិតផលព្រៃឈើរបស់ វៀតណាមនៅតែធំធេងនៅឡើយ - ảnh 2 ការនាំចេញផលិតផលឈើរបស់វៀតណាមនៅលើទីផ្សារពិភពលោក នៅតែមានកំហិតហើយសក្កានុពលនិងឱកាសសម្រាប់ការនាំចេញ ផលិត ផលឈើនៅតែធំធេងនៅឡើយ (រូបថត៖ dangcongsan.vn)

លោក Pham Van Dien អនុប្រធាននៃអគ្គនាយកដ្ឋានព្រៃឈើបានវាយ តម្លៃថា វៀតណាមមានផលិតផលនាំចេញដែលមានឧត្តមភាពជាច្រើន ដូចជា៖ ឧបករណ៍ឈើសម្រាប់សំណង់  គ្រឿងសង្ហារឹម គ្រឿងតុបតែង ខាងក្រៅផ្ទះ តុកៅអីជាដើម ក្នុងនោះផ្នែកគ្រឿងសង្ហារឹមមានតម្លៃនាំចេញ ធំបំផុតតែម្តង។ អាស្រ័យទៅលើលទ្ធផលផលិតកម្មអស់រយៈពេល ៨ ខែកន្លងមក គេបានព្យាករណ៍ថាការនាំចេញឈើនិងរុក្ខផលនឹងសម្រេចបាន ១២,៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ។ ទទួលបានសមិទ្ធិផលទាំងនេះ គឺដោយសារតែវិស័យឈើវៀតណាម បានធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីសម្របខ្លួននិងជំនះពុះពារលើបញ្ហាប្រឈមនៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ១៩ ក្នុងនោះមានបញ្ហាផ្លាស់ប្តូរឌីជីថល។ លោក Pham Van Dien បានអះអាងថា៖

«ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយសំខាន់ៗនៃនិន្នាការពិភពលោក គឺមិនមែនដោយសារជំងឺរាតត្បាត កូវីដ១៩នោះឡើយ ប៉ុន្តែវាក៏ មានការប៉ះពាល់ដល់ការពន្លឿនដំណើរការនេះ ពោលកឺការផ្លាស់ប្តូរឌីជីថល និងការធ្វើប្រតិបត្តិការតាមប្រព័ន្ធអនឡាញ ដើម្បីសម្របខ្លួនជាមួយនឹង ការរីករាលដាលនៃជំងឺកូវីដ១៩  ព្រមទាំងធានានូវលក្ខណៈសត្យានុម័ត និងអំណោយផលទូទៅ សម្រាប់សមាសភាពទាំងអស់ នៅក្នុងខ្សែសង្វាក់ ផ្គត់ផ្គង់និងផលិតកម្មក្នុងគ្រប់កាលៈទេសៈផងដែរ

យោងតាមប្រធានសមាគមឈើនិងរុក្ខផលវៀតណាម លោក Do Xuan Lap បានឲ្យដឹងថា ដោយមានភាពស្វាហាប់ វិស័យព្រៃឈើរបស់វៀតណាម កំពុងទទួលបានឱកាសដ៏ធំធេង ដើម្បីអភិវឌ្ឍន៍និងបង្កើនចំណែកទីផ្សារ ស្នូល ឈើនៅលើសកលលោក ជាពិសេសនៅក្នុងបរិបទ ដែលការប្រកួត ប្រជែង ខាងពាណិជ្ជកម្មរវាងអាមេរិកនិង ចិននៅតែបន្តវិវត្តន៍យ៉ាងតានតឹង ដូចនា ពេលដូចបច្ចុប្បន្នផងដែរ។ លោកបានមានប្រសាសន៍ថា៖

«វិស័យឈើកំពុងជួបបញ្ហាប្រឈមក៏ដូចជាឱកាសដ៏ធំធេងនៅក្នុង   បរិបទដែលសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋ អាមេរិកនិងចិន ហើយបញ្ហា មុខទំនិញជាច្រើនបានបំលាស់ទីប្រភពផ្គត់ផ្គង់មកកាន់ប្រទេសវៀតណាម។ ដើម្បីជម្រុញកំណើននៃវិស័យនេះ យើងត្រូវទាញយកបានផល ប្រយោជន៍ ពីការបំលាស់ទីនេះ ជាពិសេសសម្រាប់ផលិតផលស្នូល ទីផ្សារ ត្រូវធ្វើយ៉ាង ដូចម្តេចដើម្បី ទាក់ទាញការចូលរួមពីអង្គភាពអាជីវកម្ម កាន់តែ ច្រើនថែម ទៀតដើម្បីទាញយកបាននូវអត្ថប្រយោជន៍ពីឱកាសទាំងនេះ។ សមាគមបាននិងកំពុងរៀបចំបង្កើតសាខានៃវិស័យមុខទំនិញដ៏សំខាន់ស្តីពី ផលិតផលសម្រាប់ការតុបតែងគ្រឿងសង្ហារឹម និងទូផ្ទះបាយ សំដៅនាំចេញ ទៅកាន់សហរដ្ឋអាមេរិកផងដែរ

ការនាំចេញផលិតផលឈើរបស់វៀតណាមមានឱកាសជាច្រើន ដើម្បីឆ្ពោះទៅពង្រីកទីផ្សារពិភពលោក នៅពេលដែល ទីផ្សារមានសក្តានុពលនិងមាន អំណោយផលស្តីពីអត្រាពន្ធអនុគ្រោះនៃការនាំចូលពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលវៀតណាមបានចុះហត្ថលេខា។ នេះមិន ត្រឹមតែជាឱកាស សម្រាប់ វិស័យរុក្ខកម្ម ដើម្បីឈានដល់សម្រេចបាននូវគោលដៅនាំចេញ នៅឆ្នាំនេះ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់បាននូវតម្រូវការធ្វើអាជីវកម្មឲ្យបានល្អ ថែមទៀត នៅទីផ្សារប្រពៃណី ដែលមានគុណតម្លៃខាងនាំចេញយ៉ាងខ្ពស់ ដូចជា សហរដ្ឋអាមេរិក ជប៉ុន ចិន សហភាពអឺរ៉ុប និង កូរ៉េខាងត្បូង ក៏ដូចជាសម្រាប់ ទីផ្សារមានសក្តានុភាពមួយចំនួនទៀតដែល មានឱកាសពង្រីកនាពេលខាងមុខ ដូចជា ប្រទេសកាណាដា រុស្ស៊ី និងឥណ្ឌា ផងដែរ៕

ប្រតិកម្មទៅវិញ