ទីក្រុងហូជីមិញឆ្ពោះទៅការអភិវឌ្ឍផ្លូវដែកតភ្ជាប់តំបន់

Chia sẻ
(VOVWORLD) - ទីក្រុងហូជីមិញកំពុងស្ថិតក្នុងដំណើរការនគរូបនីយកម្មយ៉ាងឆាប់រហ័ស ដែលមិនត្រឹមតែបង្ហាញពីកំណើនចំនួនប្រជាជនប៉ុណ្ណោះទេ ថែមទាំងនៅក្នុងដំណើរការយន្តូបនីយកម្មកំណើនសេដ្ឋកិច្ចនិងការផ្លាស់ប្ដូរក្នុងផ្នត់រស់នៅរបស់ប្រជាជនទៀតផង។ 
ទីក្រុងហូជីមិញឆ្ពោះទៅការអភិវឌ្ឍផ្លូវដែកតភ្ជាប់តំបន់ - ảnh 1ការដឹកជញ្ជូនទីក្រុងហូជីមិញមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយតំបន់ជុំវិញនិងប្រទេសទាំងមូល

ដូច្នេះហើយ  ទាក់ទងនឹងការសិក្សាស្រាវជ្រាវ និងវាយតម្លៃ រៀបចំផែនការ និងពិនិត្យស្ថានភាពប្រព័ន្ធផ្លូវគមនាគមន៍ទីក្រុង (ផ្លូវគោក ផ្លូវដែក ផ្លូវទឹក) ទីក្រុងហូជីមិញ កំពុងសិក្សាស្រាវជ្រាវ ត្រិះរិះ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវប្រព័ន្ធផ្លូវដែកតភ្ជាប់តំបន់ ដោយតភ្ជាប់ជាមួយគំរូ TOD ( តម្រង់ទិសដៅផ្លូវគមនាគមន៍សាធារណៈយ៉ាងឆាប់រហ័ស ហើយមានសមត្ថភាពដឹកជញ្ជូនធំ)។

ផ្លូវគមនាគមន៍ដឹកជញ្ជូនទីក្រុងហូជីមិញមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយតំបន់ជិតខាងនិងប្រទេសជាតិទាំងមូល។ ជាក់ស្ដែង ទីក្រុងបានតភ្ជាប់ជាមួយ តំបន់នានាដោយផ្លូវជាតិចំនួន ៤ ខ្សែ ផ្លូវដែកជាតិចំនួន ៦ ខ្សែ ផ្លូវល្បឿនលឿនចំនួន ៦ ខ្សែ។ យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា ទីក្រុងហូជីមិចាំបាច់ត្រូវត្រិះរិះដល់ប្រភេទផ្លូវផ្សេងៗ ជំនួសឲ្យការអភិវឌ្ឍន៍ និងពង្រីកចរាចរណ៍ផ្លូវគោក។ លោក Khuong Van Muoi ស្ថាបត្យករ និងជាអតីតប្រធានសមាគមស្ថាបត្យករទីក្រុងហូជីមិញ បានចាត់ទុកថា ផ្លូវគមនាគមន៍គឺជាសរសៃឈាមរបស់នគរ ដូច្នេះហើយត្រូវតែអភិវឌ្ឍជាមុន បង្កើតរចនាសម្ព័ន្ធនគរ។ ក្នុងការតំរង់ដៅ ចាំបាច់ត្រូវមានការ សម្របសម្រួលជាមួយថ្នាក់ដឹកនាំខេត្ត ក្រុងក្នុងតំបន់ ដើម្បីសម្រេចលើប្រព័ន្ធដឹកជញ្ជូនរួម រួមមានការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។ ជាពិសេស ត្រូវទទួលស្គាល់ថា ការវិនិយោគលើប្រព័ន្ធផ្លូវគមនាគមន៍ទីក្រុងហូជីមិញមិនត្រឹមតែបម្រើដល់ទីក្រុងឯកឯងប៉ុណ្ណោះទេ ថែមទាំងតំបន់ និងការតភ្ជាប់អន្តរជាតិទៀតផង៖ “ខ្ញុំគិតថា ផ្លូវគមនាគមន៍ និងមធ្យោបាយធ្វើដំណើរពីទីក្រុងហូជីមិញទៅកាន់តំបន់នានាមានសារៈសំខាន់ណាស់។ យើងចាំបាច់ត្រូវសម្របសម្រួល និងតភ្ជាប់ជាមួយតំបន់ជិតខាង ដើម្បីអភិវឌ្ឍន៍ផ្លូវគមនាគមផងដែរ”។

សាស្ត្រាចារ្យរង - បណ្ឌិត Pham Xuan Mai សមាជិកក្រុមប្រឹក្សាផ្លូវគមនាគមន៍ទីក្រុងហូជីមិញបានចាត់ទុកថា ផ្លូវគមនាគមន៍ទីក្រុងហូជីមិញមានលក្ខណៈជាផ្លូវគមនាគមន៍តំបន់ រួមមានទីក្រុងហូជីមិញ និងខេត្តជិតខាងទាំង ៧ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីអនុម័តកាលពី ១០ ឆ្នាំមុន។ នៅក្នុងបរិបទបច្ចុប្បន្ន ចាំបាច់ត្រូវផ្ដោតលើផ្លូវដែកជាស្នូលសម្រាប់ផ្លូវគមនាគមនន៍ក្នុងតំបន់ ព្រោះថានៅពេលអភិវឌ្ឍន៍កាន់តែខ្លាំង គឺផ្លូវគោករងការកក់ស្ទះកាន់តែច្រើន ដោយសារផ្លូវគោកបានក្លាយទៅជាផ្លូវសំខាន់ក្នុងការដឹកជញ្ជូនទំនិញដែលមានទម្ងាន់ ១០០លានតោនក្នុងមួយឆ្នាំ៖ “បើដឹកជញ្ជូនក្នុងចម្ងាយទី ១២០ ទៅ ២០០ គីឡូម៉ែត្រ គឺយើងមិនគិតដល់ផ្លូវអាកាស និងផ្លូវទឹកឡើយ។ ដូច្នេះហើយ យើងខ្ញុំចាត់ទុកថា ប្រព័ន្ធផ្លូវគមនាគមន៍តំបន់ភាគច្រើនជាផ្លូវគោក និងផ្លូវដែក ហើយផ្លូវដែកជាចម្បង។ ផ្លូវដែកនឹងប្រើប្រាស់ប្រព័ន្ធរថភ្លើងដំណាលគ្នាចំនួន ២ គឺរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញ។ ប្រសិនបើធ្វើបានដូច្នេះ នឹងជួយដោះស្រាយបញ្ហាជាច្រើន អំពីផ្លូវគមនាគមន៍តំបន់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច កាត់បន្ថយការចំណាយ និងបង្កើនការចល័តអំពីសេដ្ឋកិច្ច-សង្គមក្នុងតំបន់ទាំងមូលផងដេរ”។

ទីក្រុងហូជីមិញឆ្ពោះទៅការអភិវឌ្ឍផ្លូវដែកតភ្ជាប់តំបន់ - ảnh 2ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានអះអាងថា ទីក្រុងហូជីមិញនឹងធ្វើការពិនិត្យឡើងវិញលើវិស័យនានា ជាពិសេសគឺវិស័យគមនាគមន៍។ ផ្លូវគមនាគមន៍ទីក្រុងត្រូវតភ្ជាប់ជាមួយខេត្ត ក្រុងជិតខាងនានា តភ្ជាប់ទាំងជាតិ និងអន្តរជាតិសម្រាប់ការរៀបចំផែនការនាពេលខាងមុខ។ ដូច្នេះហើយ ចាំបាច់ត្រូវសិក្សាស្រាវជ្រាវលើកសំណើអំពីយន្តការ គោលដៅ និងសំណង់ធំៗជាង។ ទីក្រុងហូជីមិញតែងតែត្រិះរិះអំពីការតភ្ជាប់តំបន់ ដើម្បីបើកលំហអភិវឌ្ឍន៍សម្រាប់ទីក្រុង ដើម្បីទីក្រុងបន្តអភិវឌ្ឍន៍ ហើយក្លាយទៅជាក្បាលម៉ាស៊ីនអភិវឌ្ឍន៍របស់ប្រទេសជាតិទាំងមូល៖ “យើងខ្ញុំបានផ្ដោតសំខាន់លើផលប្រយោជន៍របស់ទីក្រុងហូជីមិញ ហើយយើងខ្ញុំត្រូវតភ្ជាប់ ពង្រីកជាមួយខេត្តក្រុងជិតខាងនានា។ ដូច្នេះហើយ ដើម្បីតភ្ជាប់ផ្លូវគមនាគមន៍ឲ្យបានរលូន គឺយើងត្រូវតភ្ជាប់គ្នាផងដែរ”។

បច្ចុប្បន្ននេះ ទីក្រុងហូជីមិញកំពុងសុក្រិតគម្រោងកែសម្រួលផែនការសាងសង់ទីក្រុងហូជីមិញដល់ឆ្នាំ ២០៤០ និងចក្ខុវិស័យដល់ឆ្នាំ ២០៦០។ ដូច្នេះ ការរៀបចំផែនការផ្លូវគមនាគមន៍ ដឹកជញ្ជូនទីក្រុងចាំបាច់ត្រូវសិក្សាស្រាជ្រាវយ៉ាងសកម្ម លើកសំណើកែសម្រួល បំពេញបន្ថែមឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែង ទំហំ និងចក្ខុវិស័យអភិវឌ្ឍន៍របស់ទីក្រុងនាពេលខាងមុខ ស្របតាមគម្រោងរៀបចំផែនការវិស័យជាតិដែលទើបតែបានអនុម័តដោយលោកនាយករដ្ឋមន្ត្រី។ ហើយ ចាំបាច់ត្រូវមានផែនការថ្មី ដើម្បីដោះស្រាយការកក់ស្ទះ សំដៅពង្រីកការតភ្ជាប់តំបន់ ពង្រីកថែនទៀតតួនាទីរបស់ក្បាលម៉ាស៊ីល ជួយតំបន់ និងប្រទេសជាតិទាំងមូលអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ