ខេត្ត Long An ខំប្រឹងប្រែងទាក់ទាញការវិនិយោគដើម្បីកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

Chia sẻ

(VOVworld) – ស្ថិតក្នុងមណ្ឌលសេដ្ឋកិច្ចស្នូលភាគខាង
ត្បូងវៀតណាម ខេត្ត Long An គឺជាស្ពានតភ្ជាប់រវាងទី
ក្រុងហូជីមិញជាមួយបណ្ដាខេត្តនៅតំបន់វាលសណ្តទន្លេ
 Cuu Long។ ខេត្តមានខ្សែព្រំដែនជាតិជាមួយប្រទេស
កម្ពុជាដែលមានមជ្ឈមណ្ឌលសេដ្ឋកិច្ចធំនៅចក្រទ្វារ
ព្រំដែន។ ដោយមានឧត្តមភាពនេះ ខេត្ត Long An
មានយុទ្ធសាស្ត្រទាក់ទាញវិនិយោគិននៅក្នុងនិងក្រៅ
ប្រទេស អនុវត្តរាល់វិធានការណ៍ប្រកបដោយប្រសិទ្ធ
ភាពក្នុងការពន្លឿនវិនិយោគ កែលំអរ បរិយកាស
វិនិយោគដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនិរន្តរ
ភាព។ 

ខេត្ត Long An ខំប្រឹងប្រែងទាក់ទាញការវិនិយោគដើម្បីកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 1
ខេត្ត Long An ខំប្រឹងប្រែងទាក់ទាញការវិនិយោគដើម្បីកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម (VNA)


(VOVworld) – ស្ថិតក្នុងមណ្ឌលសេដ្ឋកិច្ចស្នូលភាគខាងត្បូងវៀតណាម ខេត្ត
 Long An គឺជាស្ពានតភ្ជាប់រវាងទីក្រុងហូជីមិញជាមួយបណ្ដាខេត្តនៅតំបន់
វាលសណ្តទន្លេ Cuu Long។ ខេត្តមានខ្សែព្រំដែនជាតិជាមួយប្រទេសកម្ពុជា
ដែលមានមជ្ឈមណ្ឌលសេដ្ឋកិច្ចធំនៅចក្រទ្វារព្រំដែន។ ដោយមានឧត្តម
ភាពនេះ ខេត្ត Long An មានយុទ្ធសាស្ត្រទាក់ទាញវិនិយោគិននៅក្នុងនិង
ក្រៅប្រទេស អនុវត្តរាល់វិធានការណ៍ប្រកបដោយប្រសិទ្ធភាពក្នុងការពន្លឿន
វិនិយោគ កែលំអរ បរិយកាសវិនិយោគដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម
និរន្តរភាព។

នាបច្ចុប្បន្ន ខេត្ត Long An មានមជ្ឈមណ្ឌលឧស្សាហកម្មចំនួន ២៨ ដោយ
មានផ្ទៃដីចំនួន ១០ ម៉ឺនហិកតា។ ប្រទេសចំនួន​ ៣៧ លើពិភពលោកកំពុង
វិនិយោគជាផ្ទាល់នៅខេត្ត Long An ដោយមានគំរោងការណ៍ចំនួន ១៣០០
ដែលមានប្រភពទុនសរុបចំនួន ១៤០ លានលានដុល្លាអាមេរិក។ ដោយហេតុ
នេះ ខេត្ត Long An​ ជានិច្ចកាលនាំមុខបណ្ដាខេត្តនៅតំបន់ដីសណ្តទន្លេ
Cuu Long ក្នុងការទាក់ទាញទុនវិនិយោគបរទេស ហើយឈរលំដាប់ថ្នាក់ទី
 ១២ ក្នុង ចំណោមខេត្តក្រុងទាំង ៦៣ ក្នុងទូទាំងប្រទេស។ ដើម្បីទទួលបាន
លទ្ធផលវិជ្ជមានដូច្នេះក្នុងរយៈពេលកន្លងទៅនេះខេត្តបានមានគោលនយោ
បាយកែទម្រង់បែបបទរដ្ឋបាលបង្កលក្ខណៈងាយស្រួលបំផុតដើម្បីវិនិយោគិន
នឹងនរចិត្តធ្វើអាជីវកម្ម ។

ក្រៅពីនោះ ខេត្ត Long An គឺជាខេត្តដែលពោរពេញទៅដោយលក្ខណៈ
អភិវឌ្ឍន៍ឧស្សាហកម្មសេវ៉ាកម្មដោយមានមូលនិធិដីធ្លីឡើងដល់ ១៣ ពាន់
៥០០ ហិកតា ដល់ឆ្នាំ ២០២០។ដើម្បីបង្កើតបរិយាកាសអភិវឌ្ឍន៍និងទាក់ទាញ
វិនិយោគិនឲ្យបានខ្លាំងក្លាថែមទៀត មណ្ឌិត  Do Thien Anh Tuan នៅមហា
វិទ្យាល័យ Fullbright Viet Nam បានចាត់ទុកថា៖

        «ខេត្ត Long An នៅខ្វះខាតខាងហេដ្ឋរចនាសម្ព័ន្ធលើដីគោកដែល
ធ្វើឲ្យខេត្ត មិនអាចផ្សាភ្ជាប់នឹងទីក្រុងហូជីមិញមិនទាន់អាចជាតំបន់
តភ្ជាប់រវាងមណ្ឌលសេដ្ឋកិច្ចកសិកម្មនិងឧស្សាហកម្មធំៗបានចំនៅឡើយ។
គប្បីធ្វើយ៉ាងម៉េចដើម្បីសហគមអាជីវករនិងប្រជាពលរដ្ឋលុចចោលគំនិត
អំពីខ្សែព្រំដែនខាងភូមិសាស្ត្ររវាងខេត្ត Long An និងទីក្រុងហូជីមិញ​ពេល
នោះ រាល់គំរោងការណ៍សេដ្ឋកិច្ចនឹងត្រូវបាន អនុវត្តប្រកបដោយជោគជ័យ។»

        ខេត្ត  Long An បាននិងកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បី
ទាក់​ទាញការវិនិយោគតាមរយៈកិច្ចសន្យាកែលំអរយ៉ាងខ្លាំងបរិយាកាសផលិ
តកម្មអាជីវកម្ម ចាត់ទុកមជ្ឈដ្ឋានអាជីវករគឺជាផ្នែកសំខាន់មួយរបស់ខឿន
សេដ្ឋកិច្ចក៏ដូច ជាក្នុងការអនុវត្តរៀបចំហេដ្ឋារចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច
ឡើងវិញនៅខេត្ត Long An ផងដែរ។ ថ្លែងមតិនៅសន្និសីទពន្លឿនការវិនិ
យោគខេត្ត Long An ឆ្នាំ ២០១៦ នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃថា៖

        «ខេត្តគប្បីកែលំអរបរិយាកាសធ្វើអាជីវកម្មយ៉ាងសកម្ម ជំរុញយ៉ាងខ្លាំង
ការ សន្ទនាជាមួយអាជីវករ​សំដៅបំរើឲ្យការអភិវឌ្ឍន៍របស់ប្រជាពលរដ្ឋនិង
មជ្ឈដ្ឋាន​សហគ្រាស។ ទន្ទឹមនឹងនោះ ខេត្តគប្បីបង្កើនគោលនយោបាយ
ជួបសន្ទនាជាមួយ មជ្ឈដ្ឋានអាជីវករដើម្បីផ្ទៀងស្តាប់ហើយដោះស្រាយ
ការលំបាកសំរាប់មជ្ឈដ្ឋាន វិនិយោគិន។»

        ខេត្ត Long An ពោរពេញទៅដោយលក្ខណៈងាយស្រួលដើម្បីបង្កើត
ឡើង​ស្នាដៃលោតផ្លេះដើម្បីដល់ឆ្នាំ ២០២០ ខេត្តនឹងក្លាយទៅជាខេត្ត
ឧស្សាហកម្មជា សារវ័ន្តតាមទិសទំនើប ប៉ុន្តែ ខេត្តជានិច្ចកាលអះអាង
រក្សាទស្សនៈរបស់ខ្លួនថា៖ គំរោងការណ៍ឧស្សាហកម្មត្រូវធានាបទដ្ឋាន
ការពារបរិស្ថាន ស្អាត បច្ចេវិទ្យាដោះ ស្រាយការបញ្ចេញចោលត្រូវមាន
បទដ្ឋានត្រឹមត្រូវ។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់
ថា៖

        «ដំបូងបង្អស់ ការតភ្ជាប់អភិវឌ្ឍន៍ជាមួយទីក្រុងហូជីមិញកំពុងជា
គោល​ដៅសំខាន់មួយ។ ថ្នាក់ដឹកនាំខេត្ត Long An គប្បីពន្លឿនដំណើរ
ការនេះ។ រីឯ ទីក្រុងហូជីមិញគប្បីម្ចាស់ការសហប្រតិបត្តិការជាមួយខេត្ត
 Long An។ ដោយ សារនោះក៏ជាគោលការណ៍របស់ទីក្រុងហូជីមិញដែរ។
តម្រូវការដែលបានដាក់ចេញសំរាប់ខេត្ត Long An គឺប្រព័ន្ធដីគោក
ដែលតភ្ជាប់ជាមួយទីក្រុងហូជីមិញនិង បណ្ដាខេត្តនៅតំបន់ដីសណ្តទន្លេ
 Cuu Long និងកំពង់ផែរ Long An។»

        តាមរយៈកិច្ចសន្យាស្តីពីបរិយាកាសវិនិយោគអាជីវកម្មងាយស្រួលរួម
ជាមួយ ការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍នៃសហគ្រាស  ខេត្ត Long
An កំពុងក្លាយ​ទៅជាទីកន្លែងគួរឲ្យទាក់ទាញចំពោះវិនិយោគិននៅក្នុង
និងក្រៅប្រទេស។ មកដល់ Long An ខេត្តជានិច្ចកាលអះអាងនឹងរួម
ដំណើរ ចែករំលែកនិងបង្កលក្ខ ណៈងាយស្រួលបំផុតសំរាប់វិនិយោគិន
ហើយរួមជាមួយគ្នាកសាងទិសដៅ អភិវឌ្ឍន៍ដ៏រឹងមាំសំរាប់ជោគជ័យ
របស់មជ្ឈដ្ឋានសហគ្រាសក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត
 ផងដែរ៕

 

ប្រតិកម្មទៅវិញ