ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនៅវៀតណាម

Chia sẻ
(VOVWORLD) - ក្នុងកាលៈទេសៈដែលប្រភពវត្ថុធាតុដើមនិងប្រេងឥន្ធនៈហ្វូស៊ីល កាន់តែហិនហោចពីមួយថ្ងៃទៅមួយថ្ងៃគឺនិន្នាការប្រើប្រាស់ថាមពលអគ្គីសនីកកើតឡើងវិញជាដំណោះស្រាយដ៏សមស្របជាមួយទិសដៅអភិវឌ្ឍន៍និងធានាសន្តិសុខថាមពលរបស់វៀតណាម។ 

(VOVworld) - ក្នុងកាលៈទេសៈដែលប្រភពវត្ថុធាតុដើមនិងប្រេងឥន្ធនៈហ្វូស៊ីល កាន់តែហិនហោចពីមួយថ្ងៃទៅមួយថ្ងៃគឺនិន្នាការប្រើប្រាស់ថាមពលអគ្គីសនីកកើតឡើងវិញជាដំណោះស្រាយដ៏សមស្របជាមួយទិសដៅអភិវឌ្ឍន៍និងធានាសន្តិសុខថាមពលរបស់វៀតណាម។ វៀត ណាមត្រូវបានវាយតំលៃថាជាប្រទេសមាន សក្ដានុពលធំអំពីប្រភពថាមពលកកើងឡើងវិញ។         វៀតណាមត្រូវបានវាយតំលៃថា ជាប្រទេសមានសក្ដានុពលជាច្រើនអំពី ថាមពលខ្យល់ ថាមពលព្រះអាទិត្យនិងថាមពលជីវម៉ាស់។

ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនៅវៀតណាម - ảnh 1 គំរោងការណ៍ថាមពលខ្យល់ Phu Lac នៅខេត្ត Binh Thuan (រូបថត៖Văn Nam/Sài Gòn Times)

តាមការស្ថិតិថា វៀតណាមអាចផលិតថាមពលខ្យល់សរុបពី ៧០០០ដល់៨៧០០មេហ្គាវ៉ាត់ ក្នុងនោះ ប្រមូលផ្ដុំយ៉ាងច្រើនបំផុតនៅតំបន់ឆ្នេរសមុទ្រភាគកណ្ដាល តំបន់ភាគខាងត្បូង តំបន់ Tay Nguyen និងកោះ។ ដោយមានពន្លឺព្រះអាទិត្យចែងចាំងក្នុងរយៈ ពេលសរុប២៥០០ម៉ោងជារៀងរាល់ឆ្នាំនោះ វៀតណាមក៏មានសក្ដានុពលជា ច្រើនដើម្បីឆ្លៀតប្រើប្រាស់ប្រភពថាមពលព្រះអាទិត្យដែរ។ ក្នុងដំណាក់កាល នាបច្ចុប្បន្ន ខណៈដែលផ្នែកឧស្សាហកម្មនានាកំពុងត្រូវបានវិនិយោគអភិវឌ្ឍន៍ ហើយចំនួនប្រជាជនកាន់តែកើនឡើងនោះគឺការឆ្លើយតបនឹងតម្រូវការប្រើប្រាស់អគ្គីសនីកំពុងនាំមកនូវការសាកល្បងជាច្រើន។ យល់ច្បាស់អំពីសក្ដានុពល តួនាទីនិងនិន្នាការអភិវឌ្ឍន៍ប្រភពថាមពលកកើតឡើងវិញសំដៅបម្រើការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនាពេលខាងមុខ រដ្ឋាភិបាលវៀតណាមបានអនុម័ត លើយុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលកកើតឡើងវិញវៀតណាមដល់ឆ្នាំ២០៣០ ទស្សនៈវិស័យដល់ឆ្នាំ២០៥០។ លោក Tran Viet Ngai ប្រធានសមាគមន៍ ថាមពល វៀតណាម បានឲ្យដឹងថា៖

“លើពិភពលោកក៏ដូចជានៅវៀតណាមគឺថាមពលហ្វូស៊ីលកាន់តែហិនហោចពីមួយថ្ងៃទៅមួយថ្ងៃ ហើយទី២គឺរោងចក្រអគ្គីសនីដើរដោយធ្យូងថ្មបាន បំពុល បរិស្ថានយ៉ាងធ្ងន់ធ្ងរ។ នាបច្ចុប្បន្ន គោលជំហររបស់រដ្ឋាភិបាលគឺអភិវឌ្ឍន៍ ថាមពលកកើតឡើងវិញដល់ឆ្នាំ២០៣០ ទស្សនៈវិស័យដល់ឆ្នាំ២០៥០។ នេះជា គោលជំហរសំខាន់ណាស់។ ឥឡូវមានសហគ្រាសបរទេសមួយចំនួនបានចាប់ ផ្ដើមបណ្ដាក់ទុនទៅក្នុងគំរោងការណ៍ថាមពលខ្យល់និងថាមពលព្រះអាទិត្យ ហើយ។”

ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនៅវៀតណាម - ảnh 2 វៀតណាមមានសក្ដានុពលជាច្រើនដើម្បីអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ (រូបថត៖Cong Thuong)

        បើទោះបីជាមានសក្ដានុពលជាច្រើនក្ដី ប៉ុន្តែរហូតដល់ពេលនេះ ការធ្វើ អាជីវកម្មនូវថាមពលកកើតឡើងវិញនៅវៀតណាមបានត្រឹមតែអនុវត្តក្រោមរូប សណ្ឋានពិសោធន៍ដោយទ្រង់ទ្រាយតូចប៉ុណ្ណោះ។ កាលពីខែកញ្ញាឆ្នាំ២០១៣ ទួរប៊ីន ខ្យល់ចំនួន១០ដោយសមត្ថភាព១៦មេហ្គាវ៉ាត់ក្នុងដំណាក់កាលទី១នៃគំរោង ការណ៍ថាមពលខ្យល់ Bac Lieu បានចូលរួមជាផ្លូវការក្នុងបណ្ដាញផ្ដត់ផ្គង់ អគ្គីសនីជាតិ។ ដំណាក់កាលទី២នឹងមានបន្ថែមទួរប៊ីនចំនួន៥០ទៀតដោយសមត្ថ ភាព៨៣មេហ្គាវ៉ាត់។ រីឯគំរោងការណ៍ថាមពលព្រះអាទិត្យធំបំផុតនាបច្ចុប្បន្នគឺ គំរោងការណ៍ Di An ដោយសមត្ថភាព២១២គីឡូវ៉ាត់និងគំរោងការណ៍របស់ក្រុម ហ៊ុនបច្ចេកវិទ្យាខ្ពស់ Sai Gon ដោយសមត្ថភាព២០០គីឡូវ៉ាត់។ មានក្រុមហ៊ុន កាន់តែច្រើនដែលចូលរួមធ្វើផលិតកម្មបច្ចេកវិទ្យានិង ថ្មពិលព្រះអាទិត្យ។ លោក Vu Minh Phap នាយករងមជ្ឈមណ្ឌលថាមពលថ្មីនិងថាមពលកកើតឡើងវិញ បានឲ្យដឹងថា៖

        “នាបច្ចុប្បន្ន យើងមានក្រុមហ៊ុនដែលអាចផលិតថ្មពិលព្រះអាទិត្យនិង ឧបករណ៍នៅក្នុងប្រទេស ដែលជួយបន្ធូរបន្ថយតំលៃនៃការប្រើប្រាស់ថាមពល កកើតឡើងវិញបៀប្រៀបនឹងរយៈពេលមុននេះ”។

ប្រភេទថាមពលនិមួយៗត្រូវការបច្ចេកវិទ្យានិងគោលនយោបាយខុសគ្នាưដើម្បីអភិវឌ្ឍន៍ឲ្យសមស្របជាមួយនិន្នាការរួមរបស់ពិភពលោកក៏ដូចជាក្ខណៈនៃស្ថានភាពជាក់ស្ដែងនៅវៀត ណាម។ លោក Doan Van Binh ប្រធានវិទ្យាស្ថាន ថាមពលថ្មីនិងថាមពលកកើតឡើងវិញបានឲ្យដឹងថា៖

        “យើងខ្ញុំយកចិត្តទុកដាក់ពិសេសដល់ថាមពលជីវម៉ាស់។ ពីវត្ថុធាតុដើម ដំបូងគឺអនុផលនៃការធ្វើផលិតកម្មកសិកម្ម ការដាំដំណាំ និងការចិញ្ចឹមសត្វគឺ យើងស្រាវជ្រាវធ្វើឡើងប្រភេទថាមពលរឹងដូចជាជីវគ្រាប់ឬជីវធ្យូង”។

        នាពេលខាងមុខ ដើម្បីអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ វៀតណាមនឹង លើកទឹកចិត្តហើយចលនាប្រភពកម្លាំងទាំងអស់ពីសង្គមនិងប្រជាជនដើម្បីបង្កើនសមត្ថភាពទាក់ទងជាមួយប្រភពថាមពលទំនើប គួរឲ្យជឿទុកចិត្តនិងមានតំលៃ សមស្រប។ ពីនោះជំរុញខ្លាំងការអភិវឌ្ឍន៍និងប្រើប្រាស់ថាមពលកកើតឡើងវិញ កាត់បន្ថយការពឹងផ្អែកទៅលើថាមពលហ្វូស៊ីល រួមចំណែកធានាសន្តិសុខ ថាមពល ការពារបរិស្ថាននិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ