ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតដើម្បីចាប់ផ្ដើមអាជីវកម្មប្រកដោយជោគជ័យ (រូបថត៖ vov.vn) |
សិក្ខាសាលាទាំងនេះត្រូវបានរៀបចំឡើងនៅមហាវិទ្យាល័យសេដ្ឋកិច្ចជាតិ និងមហាវិទ្យាល័យ ពហុបច្ចេកទេសហាណូយ នៃប្រទេសវៀតណាម សំដៅចែករំលែករូបមន្តពិសេសចាប់ផ្ដើមអាជីវកម្មប្រកបដោយជោគជ័យ ដើម្បីយុវវ័យអាចចាប់ផ្ដើមអាជីវកម្ម ក៏ដូចជាស្វែងរកឱកាសទាក់ទាញទុនវិនិយោគផងដែរ។
មហាសេដ្ឋី Alex Schulzte ប្រធានវេទិកាផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតពិភពលោក (WIF) បានឲ្យដឹងថា ក្រោយពីពេលរៀបចំកិច្ចសន្ទនាស្ដីពី វេទិកាផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតពិភពលោក និងឱកាសសហប្រតិបត្តិការជាមួយវៀតណាម កាលពីឆ្នាំទៅមិញនោះ លោកបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពច្នៃប្រឌិតរបស់បណ្ដា startup ក៏ដូចជារាល់គោលនយោបាយឧបត្ថម្ភការចាប់ផ្ដើមអាជីវកម្មនៅវៀតណាមផងដែរ។ តាមលោក Alex Schulzte ថា អត្រាចាប់ផ្ដើមអាជីវកម្មទទួលបរាជ័យនៅបណ្ដាប្រទេសលើពិភពលោកគឺមានកម្រិត ៨០% ទៅ ៩០% ។ ហេតុដូច្នេះហើយ មិនថា startup ណាមួយឡើយ គឺគប្បីសឹក្សារៀនសូត្របទពិសោធន៍អំពីការជោគជ័យ និងការបរាជ័យរបស់អ្នកចាប់ផ្ដើមអាជីវកម្ម។ លោក Alex Schulzte បានអះអាងថា៖
“ប្រការសំខាន់បំផុតនៅពេលចាប់ផ្ដើមអាជីវកម្មគឺ មិត្តត្រូវខិតខំប្រឹងប្រែងដើម្បីក្លាយទៅជាសហគ្រាសខ្នាតធំ ទើបទទួលបានជោគជ័យ។ ហេតុដូច្នេះហើយ នៅពេលចាប់ផ្ដើមអាជីវកម្ម មិត្តគប្បីផ្ដោតការយកចិត្តទុកដាក់ដល់និន្នាការអភិវឌ្ឍន៍ក្នុងរយៈពេល ពី ១០ ដល់ ២០ ឆ្នាំខាងមុខ។ ប្រការនេះទាមទារឲ្យមិត្តត្រូវមានទស្សនវិស័យ ក៏ដូចជាត្រូវស្វែងរករិធីទាក់ទាញវិនិយោគិនផងដែរ។ លើសពីនេះទៅទៀត មិត្តតត្រូវនាំសហគ្រាសរបស់ខ្លួន ឆ្ពោះទៅរកសកលកលោក។ ហេតុដូច្នេះហើយ មិត្តត្រូវចេះភាសារអង់គ្លេសយ៉ាងពូកែ ដើម្បីកសាងវែបសាយរបស់សហគ្រាសជាភាសាវៀតណាមផង និងអង់គ្លេសផងដែរ។
តើធ្វើយ៉ាងម៉េចដើម្បីសុក្រឹតគោលដៅដល់ឆ្នាំ២០៣០ វៀតណាមនឹងជាប់ក្នុងបញ្ជីប្រទេស ដែលមានចំណូលមធ្យមខ្ពស់។ បំណងប្រាថ្នាដើម្បីវៀតណាមក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នាឆ្នាំ ២០៤៥ កំពុងទាមទារឲ្យសង្គមទាំងមូល ដែលក្នុងនោះមានយុវវ័យ ចាំចាច់ត្រូវខិតខំប្រឹងប្រែងដោយឥតឈប់ឈរ តាំងពីពេលជាសិស្សសាលា។ ហេតុដូច្នេះហើយ មហាវិទ្យាល័យសេដ្ឋកិច្ចជាតិបានកសាងកម្មវិធីបណ្ដុះបណ្ដាលថ្មីៗជាភាសាអង់គ្លេស ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើសមាហរណកម្មអន្តរជាតិ។ សាស្ត្រាចារ្យ បណ្ឌិត Tran Tho Dat នាយកមហាវិទ្យាល័យសេដ្ឋកិច្ចជាតិបានឲ្យដឹងថា៖
“ក្នុងឆ្នាំ២០១៨ នេះ មហាវិទ្យាល័យសេដ្ឋកិច្ចជាតិបានបើកកម្មវិធី បណ្ដុះបណ្ដាលថ្មីជាភាសាអង់គ្លេសចំនួន ៧ ដែលក្នុងនោះមានមុខជំនាញដូចជា៖ ធុរកិច្ចឌីជីថល សេដ្ឋកិច្ចឌីជីថលជាដើម។ នាបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងប្រគល់ភារកិច្ចឲ្យស្ថាប័នតាក់តែងគោលនយោបាយ វិទ្យាស្ថានសិក្សាស្រាវជ្រាវ មហាវិទ្យាល័យសេដ្ឋកិច្ច ដើម្បីកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ និងផែនការរយៈពេល ៥ ឆ្នាំខាងមុខ សំដៅសុក្រឹតគោលដៅទាំងនេះផងដែរ”។
ក្នុងឆ្នាំ២០១៨ វៀតណាមបានបង្កើតសហគ្រាសជាង ១៣១ ពាន់អង្គភាព។ ទោះជាយ៉ាងណាក៏ដោយ មានសហគ្រាស ១៣% ក្នុងចំណោមសហគ្រាសទាំងនេះត្រូវផ្អាកសកម្មភាព។ អត្រានេះក៏ស្រដៀងនឹងប្រទេសនានាលើពិភពលោក។ តាមការសិក្សាស្រាវជ្រាវនៃវេទិកាផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត
ពិភពលោក WIF រួមជាមួយសម្ព័ន្ធក្រុមហ៊ុន Mentally Fit បានឲ្យដឹងថា បន្ទាប់ពីផលិតចេញផលិតផលនោះ បណ្ដាសហគ្រាស ក៏ដូចជាបុគ្គលចាប់ផ្ដើមអាជីវកម្មគប្បីបន្តសិក្សាស្រាវជ្រាវដើម្បីផ្លាស់ប្ដូរថ្មី ឲ្យសមស្របនឹងតម្រូវការរបស់អតិថិជន។ លោក Alain Goudsmet ប្រធាន និងជាស្ថាបនិកសម្ព័ន្ធក្រុមហ៊ុន Mentally Fit បានចាត់ទុកថា៖
“សហគ្រាស ឬផលិតផលចាប់ផ្ដើមអាជីវកម្មរបស់មិត្តនឹងទទួលបានជោគជ័យ នៅពេលមិត្តមានបេសកកម្មយ៉ាងច្បាស់លាស់ និងផ្ដោតសំខាន់លើផលិតផលរបស់ខ្លួន។ មិត្តត្រូវយល់ថា ដើម្បីទទួលបានជោគជ័យក្នុងការចាប់ផ្ដើមអាជីវកម្មនោះ គឺការសិក្សារៀនសូត្រ តាមវិធីបណ្ដុះបណ្ដាលប្រពៃណីស្រូបយក ១០% ការសិក្សារៀនសូត្រពីអ្នកបណ្ដុះបណ្ដាលស្រូបយក ២០ % ហើយ ៧០ % នៅសេសសល់គឺអាស្រ័យទៅលើការសិក្សារៀនសូត្រដោយខ្លួនឯង”។
ឆ្នាំ២០១៨ បានកត់សម្គាល់នូវការជោគជ័យរបស់បណ្ដា startup វៀតណាម។ ជាពិសេស ក្នុងឆ្នាំទៅមិញ សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗបានបង្កើនការបោះទុនវិនិយោគសម្រាប់គំនិតផ្ដួចផ្ដើមលោតផ្លោះអំពីវិទ្យាសាស្ត្រ ហើយបង្កើតឡើង ប្រព័ន្ធអេកូចាប់ផ្ដើមអាជីវកម្មផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត។ ម៉្យាងវិញទៀត មាន startup ចាប់ផ្ដើមអាជីវកម្មជាច្រើនក៏ទទួលបានជោគជ័យ ដោយសារមានការជួយឧបត្ថម្ភពរបស់មូលនិធិចាប់ផ្ដើមផ្ដើមអាជីវកម្មផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ក៏ដូចជាសហគ្រាសជួយឧបត្ថម្ភការចាប់ផ្ដើមអាជីវកម្មផងដែរ៕