សិល្បៈករ សិល្បៈការិនីនិងអ្នកស្រាវជ្រាវសំណេះសំណាលអំពីការស្មូតរឿងនាង Kieu (រូបថត៖ qdnd.vn) |
យ៉ាងណាមិញ ការស្មូតកំណាព្យរឿងនាង Kieu នៅតែស្ថិតក្នុងទម្រង់សិល្បៈប្រពៃណី ដូចជាចម្រៀង Cheo, ចម្រៀង Tru ឬចម្រៀង Xam ប៉ុន្តែការស្មូតពេញមួយឈុតសឹងតែមិនទាន់មានសោះ។ ដោយសារតែហេតុនេះ “ការស្មូតកំណាព្យរឿងនាង Kieu” ទំនងជាត្រូវរងការសាបសូន្យ ដោយមិនត្រូវបានរំលឹក នៅក្នុងជីវភាពខាងវិញ្ញាណទៀតទេ ទោះបីជាបានកើតមកជាទម្រង់ដោយឡែកសម្រាប់រឿងនាង Kieu ក៏ដោយ។ សិល្បករ អ្នកស្រាវជ្រាវតន្ត្រី Nguyen Quang Long អ្នកដែលបានផ្តួចផ្តើមគម្រោង ស្មូតកំណាព្យរឿងនាង Kieu ពេញមួយឈុត” បាននិយាយថា៖ “ពីស្នាដៃរឿងនាង Kieu បានបង្កើតឡើងទម្រង់ស្មូតបែបដោយ ឡែក រួមចំណែកដល់ការផ្សព្វផ្សាយរឿងនាង Kieu ក្នុងអតីតកាល ដែលនៅតែមាននៅក្នុងទម្រង់សិល្បៈផ្សេងៗនាពេលថ្មីៗនេះ។ គម្រោងនេះ ក្រៅពីការដែលស្មូតកំណាព្យពេញមួយឈុតមក វាក៏ជាការទាក់ទាញបែបច្រៀងនាង Kieu ផ្សាភ្ជាប់ជាមួយរឿងនាង Kieu”។
“ស្មូតកំណាព្យរឿងនាង Kieu មួយឈុត” ត្រូវបានកំណត់ថា ជាគម្រោងដ៏ធំមួយ ហេតុដូច្នេះ ដើម្បីអនុវត្តន៍ គម្រោងនេះ ទាមទារឱ្យមានការចូលរួមពីសិល្បករជាច្រើន ដែលមានទេពកោសល្យ។ ជាសំណាងល្អ គម្រោងនេះទទួលបានការគាំទ្រនិងការចូលរួមយ៉ាងក្លៀវក្លាពីសិល្បករល្បី ៗ ដូចជាសិល្បករ សិល្បៈការិនីសូត្រកំណាព្យរឿងនាង Kieu មានសិល្បការិនីប្រជាជន Thanh Hoai, សិល្បៈករឆ្នើម Quoc Khanh, Van Phuong និង Thuy Nga។ វង់តន្រ្តីត្រូវបានផ្សំឡើងដោយសិល្បករ៖ Tran Que Huong, Pham Duc Binh, Le Tien Trung និងសិល្បៈករឆ្នើម Xuan Hai។ ដោយទទួលការសូត្រកំណាព្យរឿងនាង Kieu ជំពូកទី ៤ ឆ្លុះបញ្ចាំង ពីឈុត នាង Kieu ធ្លាក់ក្នុងដៃមេអណ្តើក Tu Ba, Ma Giam Sinh សិល្បការិនីប្រជាជន Thuy Ngan បានចែករំលែកថា៖“រឿងនាង Kieu របស់មហាកវី Nguyen Du ជាស្នាដៃដ៏អស្ចារ្យមួយ ខ្ញុំគិតថា នេះជា ស្មារតីជាតិ បង្កើតតម្លៃអមតៈនៃវប្បធម៌វៀតណាម។ នោះហើយជាមូលហេតុដែលខ្ញុំទទួលយកការអញ្ជើញចូលរួមគម្រោង ជាមួយប្អូនៗសិល្បៈករសិល្បៈការិនីដែលស្រឡាញ់សីល្បៈជាតិ”។
សិល្បៈករ អ្នកស្រាវជ្រាវតន្ត្រី Nguyen Quang Long (រូបថត៖ vov.vn) |
កំណាព្យទាំង ៣.២៥៤ ឃ្លា ក្នុងស្នាដៃរឿងនាង Kieu ត្រូវបានបែងចែកជា ១២ ជំពូក យោងទៅតាមខ្លឹម សារនៃសាច់រឿង ហើយជំពូកនីមួយៗ មានរយៈពេលប្រហែលជា ៣០ នាទីទៅ ១០០ នាទី។ សរុបមក គម្រោងទាំងមូល “ស្មូតកំណាព្យរឿងនាង Kieu ពេញមួយឈុត” មានរយៈពេល ៥៦១ នាទី ដែលស្មើនឹងសំឡេងប្រហែល ១០ ម៉ោង។ ជាមួយនឹងទម្រង់ផ្សព្វផ្សាយតាមអ៊ិនធឺរណែតនៅលើឆានែល youtube នៃចម្រៀងនិងតន្ត្រីប្រជាប្រិយ ហើយសាធារណជនអាចចូលមើលយ៉ាងងាយស្រួលរឿងនាង Kieu ពេញមួយឈុត។
រហូតមកដល់ពេលនេះ “ស្មូតកំណាព្យរឿងនាង Kieu ពេញមួយឈុត” គឺជាគម្រោងដំបូងនិងតែមួយគត់ ដើម្បីណែនាំរឿងនាង Kieu យ៉ាងពេញលេញ ស្របតាមទម្រង់ស្មូតកំណាព្យរឿងនាង Kieu ភ្ជាប់ទៅនឹងស្នាដៃអក្សរសាស្ត្រវៀតណាម។ ការបង្កើតឡើងវិញនូវទម្រង់សូត្រកំណាព្យរឿងនាង Kieu មិនត្រឹមតែរក្សានូវតម្លៃវប្បធម៌ប្រពៃណីនៃអក្សរសិល្ប៍វៀតណាមប៉ុណ្ណោះទេ ថែមទាំងជួយឱ្យសាធារណជនយល់ពីតម្លៃស្នូលនៃស្នាដៃអស្ចារ្យ រឿងនាង Kieu៕