ស្នាដៃរូបថត “ភ្នំតែ Long Coc” របស់អ្នកថតរូប Vu Trong Huan (រូបថត៖ (រូបថត៖ suckhoedoisong.vn) |
យ៉ាងណាមិញ សិល្បៈថតរូបរបស់វៀតណាមមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ខណៈពេលដែល មានអ្នកថតរូបវៀតណាមជាច្រើន ទទួលបានរង្វាន់តាមបណ្តាការប្រកួតប្រជែងអន្តរជាតិ។ រូបថត “ទូលតែ Long Coc” របស់អ្នកថតរូប Vu Trung Quan ទទួលបានពានរង្វាន់លេខ ៣ នៅក្នុងការប្រឡងរូបថត Weather Photographer of the Year 2020 នៅអង់គ្លេស។ រហូតដល់ដើមឆ្នាំ ២០២១ ស្នាដៃរបស់អ្នកថតរូប Vu Manh Cuong ទទួលបានមេដាយមាសក្រោមប្រធានបទស្តីពីទេសចរណ៍ នៅការប្រឡងរូបថតអន្តរជាតិ Shadow ២០២១ ឧបត្ថម្ភដោយសហព័ន្ធថតរូបឥណ្ឌា - FIP និងសហព័ន្ធថតរូបសិល្បៈអន្តរជាតិ -FIAP។ គួរកត់សម្គាល់ថា អ្នកថតរូប Khanh Phan បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលលោកបានឈ្នះរង្វាន់ទ្វេដង នៅក្នុងការប្រកួតថតរូបអន្តរជាតិ Tokyo International Foto Awards (TIFA) ឆ្នាំ ២០២០ នៅប្រទេសជប៉ុន។
យោងតាមលោក Tran Phong ប្រធានក្រុមប្រឹក្សាអ្នកថតរូបវៀតណាមថា សិល្បករថតរូប វៀតណាមកំពុងអះអាងគោលជំហររបស់ខ្លួនជាបណ្តើរៗ នៅលើឆាកអន្តរជាតិ៖ “ក្នុងប៉ុន្មានឆ្នាំមកនេះ វៀតណាមទទួលបានពានរង្វាន់ខ្ពស់ជាច្រើន គុណភាពសិល្បៈនិងបច្ចេកទេសរបស់អ្នកថតរូបវៀតណាមមិនចាញ់ស្នាដៃរបស់ប្រទេសដទៃទៀតឡើយ។ សូម្បីតែនៅក្នុងការប្រកួតប្រជែងជាច្រើន រូបថតរបស់វៀតណាមបានចូលរួមការតាំងពិព័រណ៍ជាច្រើន ហើយអ្នកថតរូបវៀតណាមជាច្រើនបានឈ្នះពានរង្វាន់អន្តរជាតិនិងទទួលបានស្នាដៃខ្ពស់ៗផងដែរ”។
ដោយមានលក្ខណៈរហោស្ថាន សម្រស់ស្រស់ស្អាតត្រកាលលាយឡំនឹងភាពទំនើបរបស់វៀតណាមរួមជាមួយភាពចម្រុះនៃអត្តសញ្ញាណវប្បធម៌ជាតិ គឺជាគុណសម្បត្តិសម្រាប់អ្នកថតរូបវៀតណាមបានបង្ហាញស្នាដៃសិល្បៈឆ្នើម ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការប្រកួតថតរូបអន្តរ ជាតិ។ ជាពិសេស ទន្ទឹមនឹងភាពស្វាហាប់ការច្នៃប្រឌិតនិងរហ័សក្នុងការទទួលបានបច្ចេកវិទ្យាទំនើបរបស់សិល្បករវ័យក្មេង ស្នាដៃរបស់អ្នកថតរូបវៀតណាមកាន់តែមានគុណភាពខ្ពស់។ លោក Thanh Mien សមាជិកសមាគមសិល្បកររូបថតវៀតណាមបានចែករំលែកថា៖ “សិល្បករថតរូបវ័យក្មេងពូកែខាងបច្ចេកវិទ្យា ពូកែខាងថតរូបណាស់ ហើយចំណង់ចំណូលចិត្តរបស់សិល្បករទាំងនោះកំពុងឌិតជាប់ក្នុងអារម្មណ៍។ ខ្ញុំក៏បានដឹងដែរថា ប្រជាជនជាច្រើននៅភាគខាងត្បូងបានធ្វើដំណើរទៅកាន់ខាងជើងឡើងដល់ Mu Cang Chai ស្នាក់នៅទន្ទឹងរងចាំ និងដេកក្រោកពីព្រលឹមនៅអាធ្រាតដើម្បីថតរូបសម្រាប់ផ្សព្វផ្សាយដល់ពិភពលោក ហើយស្នាដៃរបស់ពួកគេគឺអស្ចារ្យណាស់”។
ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលតម្រូវការទស្សនាសិល្បៈកាន់តែតឹងរឹង កាន់តែខ្លាំងឡើង តាមនោះវិចិត្រករវៀតណាមក៏ប្រឈមនឹងបញ្ហាជាច្រើនផងដែរ នៅ ពេលដែលពួកគេត្រូវមានការច្នៃប្រឌិតនិងវិនិយោគបន្ថែមលើបច្ចេកទេស កែច្នៃរូបភាពដើម្បីមានស្នាដៃដែលមានគុណភាពខ្ពស់។ អ្នកថតរូបបានរកឃើញវិធីសាស្រ្តថ្មីដែលជាប្រធានបទគួរឱ្យចាប់អារម្មណ៍។ លោក Hoang Dieu ប្រធានគណៈកម្មាធិការរៀបចំការប្រឡងប្រណាំងក្នុងសមាគមសិល្បករថតរូបវៀតណាមបានឲ្យដឹងថា៖ “សិល្បករភាគច្រើនត្រូវស្រាវជ្រាវដោយយកចិត្តទុកដាក់លើប្រធានបទស្តីពីទេសភាពហើយវិចិត្រករវៀតណាមត្រូវជ្រើសរើសដើម្បីនាំយករូបភាពរបស់ប្រទេសជាតិទៅកាន់ពិភពលោក ដែលមានចរិតលក្ខណៈប្រចាំតំបន់។ ហេតុដូច្នេះ សិល្បករត្រូវខិតខំធ្វើការស្រាវជ្រាវនិងស្វែងរកប្រធានបទគួរឲ្យចាប់អារម្មណ៍ ទើបទទួលបានជោគជ័យទាំងក្នុងប្រទេសនិងក្រៅប្រទេសបានដែរ”។
យោងតាមលោក Vu Anh Tuan អនុប្រធានក្រុមប្រឹក្សាសិល្បៈនៃសមាគមអ្នកថតរូបវៀតណាម អ្នកថតរូបអាចស្វែងយល់ដើម្បីរកឱ្យឃើញនូវប្រធានបទថ្មីនិងមានលក្ខណៈពីសេសដោយឡែក ដែលអាចបង្កើតចំណាប់អារម្មណ៍នៅលើឆាកប្រឡងប្រណាំងអន្តរជាតិ។
“ដើម្បីឈានដល់ពិភពលោក អ្នកថតរូបវៀតណាមចាំបាច់ត្រូវស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើវិស័យចាច្រើន និងប្រធានបទផ្សេងៗគ្នា ពីព្រោះតាមរយៈការប្រកួតប្រជែងរូបថតអន្តរជាតិ ពិភពលោកមានប្រធានបទច្បាស់និងសម្បូរបែបណាស់។ អ្នកថតរូបវៀតណាមត្រូវស្រាវជ្រាវនិងរៀនបន្ថែមទៀតដើម្បីមានស្នាដៃឆ្នើមផ្តាច់គេ”។ នេះបើយោងតាមលោក Vu Anh Tuan។
ដោយមានរង្វាន់ឆ្នើមជាច្រើននៅក្នុងកម្មវិធីប្រកួតថតរូបអន្តរជាតិ សិល្បករថតរូបវៀតណាមកំពុងបញ្ជាក់ពីពាណិជ្ជសញ្ញាថតរូបរបស់វៀតណាមទៅកាន់ពិភពលោក។ ក្នុងយុគសម័យបច្ចេកវិទ្យា ៤.០ ឌីជីថលកំពុងវិវឌ្ឍឥតឈប់ឈរដែលទាមទារឱ្យសិល្បករថតរូបវៀតណាមត្រូវក្រេបយកចំណេះដឹងនិងរៀនវិធីថ្មីៗ ដើម្បីទទួលបានរូបថតដែលមានគុណភាព ទទួលបានជំហររឹងមាំនៅក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិ រួមចំណែកផ្សព្វផ្សាយមុខមាត់ប្រទេសជាតិនិងប្រជាជនវៀតណាមទៅកាន់ពិភពលោក៕