(VOV)_ក្នុងអារម្មរបស់ប្រជាជនវៀតណាមលោកប្រធានហូជីមិញជាជនមួយ
រូបដែលបានបូជាអស់មួយជីវិតដើម្បីបុព្វហេតុតស៊ូដណ្តើមឯករាជ្យសេរីភាពជូន
មាតុប្រទេស។ទោះបីជាលោកបានចែកឋានទៅហើយក្តីតែមនោសញ្ចេតនានិងគំរូភ្លឺ
ស្វាងរបស់លោកជានិជ្ជកាលត្រូវបានប្រជាជនវៀតណាមគ្រប់ជំនាន់រៀនសូតនិង
យករតម្រាប់តាម។មានអ្នកអក្សរសាស្រ្តអ្នកកាសែតនិងសិល្បករជាច្រើននាក់បាន
បង្កើតវណ្ណកម្មកោតសសើរអំពីគុណធម៏ដ៍ថ្លៃថ្លារបស់លោកប្រធានហូជីមិញ។
|
លោកប្រធានហូជីមិញជាប្រភពចំណាប់អារម្មសំរាប់ការឆ្នៃប្រឌិត សិលប្បះ |
ចំពោះបណ្តាអ្នកអក្សរសាស្រ្តអ្នកកាសែតនិងសិល្បករសិល្បការនីវៀតណាម
ជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញគឺជាប្រភពចំណាប់អារម្មដ៍ធំធេង។
វណ្ណកម្មនានារបស់គេសុទ្ឋតែរួមចំណែកបញ្ជាក់អះអាងនូវតំលៃយ៉ាងខ្ពង់ខ្ពស់អំពី
សតិអារម្មណ៍និងសីលធម៍ហូជីមិញ។តាំងពីនោះលើកទឹកចិត្តគ្រប់សមូហភាព
បុគ្គលរៀនសូតនិងធ្វើតាមគំរូសីលធម៍របស់លោក។ចាប់ពីឆ្នាំ២០១១មកគណកម្មា
ធិការឃោសនាអប់រំមជ្ឈឹមសហការជាមួយក្រសួងស្ថាប័នទាក់ទិននានាបានបំផុស
ការប្រលងច្នៃប្រឌិតវណ្ណកម្មក្រោមប្រធានបទរៀនសូតនិងធ្វើតាមគំរូសីលធម៍ប្រ
ធានហូជីមិញ។នៅក្នុងចំណោមអ្នកនិពន្ឋដែលបានជូនរង្វាន់លើកនេះមានឥស្សរ
ជនព្រឹទ្ធាចារ្យមួយចំនួនដូចជាសាស្រ្តាចារ្យ Vu Khieuសាស្រ្តាចារ្យ Ha Minh Duc
សាស្រ្តាចា Tran Van Binhនិងកវី Hoang Choong។ ជាពិសេសមានអ្នកនិពន្ឋខ្លះជា
ជនបរទេសដូចជាវិចិត្រករ Luis Andre’ Motess Rajas(ជនជាតិស៊ីលី)រាប់ទាំងប្រជាពលរដ្ឋអនិកជនវៀតណាមនៅឯបរទេសពីអង់គ្លេសអូស្ត្រាលីឬស្រីលង្ការដែល
ចូលរួមការប្រលងនិងទទួលបានរង្វាន់ខ្ពស់ៗទៀតផង។លោកVuong Duy Bien
អនុរដ្ឋមន្រី្តក្រសួងវប្បធម៏កីឡានិងទេសចរណ៍ឲ្យដឹងថា
វណ្ណកម្មភាពយន្តល្ខោនវិចិត្រសិល្បះអក្សរសាស្រ្តនិងកំណាព្យនានាដូចពោ
លខាងលើបានបង្ហាញអំពីរូបភាពលោកប្រធានហូជីមិញផងព្រមទាំងបង្ហាញនូ
វគ្រប់ការងារល្អសំរាប់យករៀនសូត្រតាមលោកទៀតផង។
វណ្ណកម្មនិងសំណង់ភាគច្រើនផ្ដោតទៅលើបរធានបទរៀនសូត្រនិងធ្វើតាម
គំរូលោកប្រធានហូជីមិញដោយរួមចំណែកលើកទឹកចិត្តប្រជាជនធ្វើឲ្យបានល្អនូវ
ការងារលើគ្រប់វិស័យក្នុងសង្គម។លោកវរសេនីយ៏ឯក Doan Hoai Trung ប្រធាន
ក្លិបថតរូបយុទ្ធជនបានចែករំលែកនូវកិត្តិយស់និងមោទនភាពខណះពេលលោក
បានទទួលរង្វាន់ថ្នាក់ B នៅក្នុងពិធីជូនពានរង្វាន់ការប្រលងច្នៃប្រឌិតវណ្ណកម្មអក្ស
រសាស្រ្តសិល្បះនិងសារតព័ត៏មានក្រោមប្រធានបទរៀនសូត្រនិងធ្វើតាមគំរូសីល
ធម៍លោកប្រធានហូជីមិញ។លោកវរសេនីយ៏ឯកបានថែ្លងថាលោកប្រធានហូជី
មិញជារូបភាពដ៍ល្អស្អាតក្នុងបណ្តាវណ្ណកម្មរបស់យើងខ្ញុំ។លោកជាជំនឿជាក់សំ
រាប់យើងខ្ញុំរៀនសូត្រតាម។កំរងរូបថតរបស់យើងខ្ញុំស្តីពីសកម្មភាពហ្វឹកហ្វឺនការ
ប្រយុទ្ធនិងជីវភាពរស់នៅរបស់កងទ័ពជារៀងរាល់ថ្ងៃ។រូបភាពទាំងនេះចង់បង្ហាញ
ថាកងទ័ពនាសព្វថៃ្ងនេះបន្តវេនពីជំនាន់ដូនតាដោយមានចំណេះវិជ្ជាគ្រប់គ្រាន់
ដើម្បីត្រៀមខ្លួនការពារមាតុភូមិនៅគ្រប់កាលះទេសះ។
ក្នុងចំណោមអ្នកនិពន្ឋដែលបានជូនរង្វាន់លើកនេះមានជនមួយចំនួនជាជន
ជាតិដើមភាគតិចដូចជាជនជាតិTay Nùng Thai E De Chau Ro ជាដើម។លោក
Tran Huu Son ក្នុងនាមសាខាសមាគមសល្បប្រជាប្រិយខេត្ត៣គឺខេត្ត Yen Bai
Lao Cai និងHa Giangបានឡើងវេទិកាទទួលពានរង្វាន់ថ្នាក់ A សំរាប់ប្រជុំបទ
កំណាព្យក្រោមចំណងជើងថាអ្នកតំបន់ខ្ពង់រាបដឹងគុណលោកប្រធានហូជីមិញ។
លោកបានសំណេះសំណាលថាះ
លោកប្រធានហូជីមិញបានដកជាប់ក្នុងបេះដូងជនជាតិភាគតិចគ្រប់រូប។ដូច្នេះ
ទោះបីជាជនជាតិដែលមានចំនួនមនុស្សច្រើនដូចជាជនជាតិ Tay Mong Dao ឬមាន
មនុស្សយ៉ាងតិចដូចជាជនជាតិ Mang ឬ Cho Lao ក្តីសុទ្ធតែចងចាំជានិជ្ជនូវគុណូប
ការះលោកអ៊ុំហូ។យើងខ្ញុំស្រាវជ្រាវបាននូវកំណាព្យប្រជាប្រិយចំនួនជាង៤០បទ
ជា២ភាសាស្តីអំពីលោកប្រធានហូជីមិញ។នាបច្ចុប្បន្ននេះការរីករាលដាលនៃវណ្ណ
កម្មទាំងឡាយគឺខ្លាំងណាស់ដោយនៅតំបន់ណាក៍មានបទចំរៀងស្ងើចសសើរលោកប្រធានហូជីមិញដែរ។
ការប្រលងឆ្នៃប្រឌិតវណ្ណកម្មក្រោមប្រធានបទរៀនសូត្រនិងធ្វើតាមគំរូសីល
ធម៍លោកប្រធានហូជីមិញនេះបានរួមចំណែកជាពិប្រាកដក្នុងការធ្វើឲ្យសំបូរបែប
នូវជីវភាពស្មារតីរបស់ប្រជាជន។តាមរយនោះជួយលើកទឹកចិត្តជនវៀតណាមគ្រប់
រូបរៀនសូត្រនិងធ្វើតាមគំរូសីលធម៍ដ៍ភ្លឺស្វាងរបស់លោកប្រធានហូជីមិញ៕