លោកប្រធានហូជីមិញ - ប្រភពបំផុសគំនិតមិនចេះចប់របស់សិល្បករនិងអ្នកនិពន្ធនៅតំបន់ដីសណ្ដទន្លេ Cuu Long

Chia sẻ
(VOVWORLD) -  ដើម្បីជួយជ្រោមជ្រែងចលនា “សិក្សារៀនសូត្រនិងធ្វើតាមមនោគមវិជ្ជា សីលធម៌និងរចនាប័ទរបស់លោកប្រធានហូជីមិញ” ចាប់តាំងពីឆ្នាំ ២០១៣មក សម្ព័ន្ធសមាគមអក្សរសាស្ត្រនិងសិល្បៈទីក្រុង Can Tho បានបំផុសការប្រឡងពានរង្វាន់និពន្ធនិងផ្សព្វផ្សាយស្នាដៃអក្សរសាស្ត្រនិងសិល្បៈលើប្រធានបទ “សិក្សារៀនសូត្រនិងធ្វើតាមមនោគមវិជ្ជា សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ”។ ការប្រឡងនេះ ដោយមានការចូលរួមពីអ្នកនិពន្ធ សិល្បករនិងសិល្បការិនីក្នុងតំបន់ ដែលនាំមកនូវប្រសិទ្ធភាពផ្សព្វផ្សាយយ៉ាងជ្រាលជ្រៅដល់ប្រជាជនគ្រប់ស្រទាប់។
លោកប្រធានហូជីមិញ - ប្រភពបំផុសគំនិតមិនចេះចប់របស់សិល្បករនិងអ្នកនិពន្ធនៅតំបន់ដីសណ្ដទន្លេ Cuu Long - ảnh 1 ការប្រគល់រង្វាន់និពន្ធបទចម្រៀង លើប្រធានបទ “សិក្សារៀនសូត្រនិងធ្វើតាមមនោគមវិជ្ជា សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ”

សម្ព័ន្ធនៃបណ្តាសមាគមអក្សរសាស្ត្រនិងសិល្បៈ Can Tho បច្ចុប្បន្នមានសមាគមជំនាញចំនួន ៩ ដោយមានសមាជិកជិត ៦០០ នាក់ ធ្វើជីវភាពក្នុងវិស័យ៖ អ្នកនិពន្ធ ល្ខោន តន្រ្តី សិល្បៈ វិចិត្រសិល្បៈ ថតរូបសិល្បៈ សិល្បៈប្រជាប្រិយ នាដការិនី ខ្សែភាពយន្ត - ទូរទស្សន៍ និងស្ថាបត្យករ។ ចាប់តាំងពីឆ្នាំ ២០១៣មក សមាគមនានា បានចូលរួមយ៉ាងសកម្មក្នុងការនិពន្ធនិងផ្សព្វផ្សាយស្នាដៃអក្សរសាស្ត្រនិងសិល្បៈលើប្រធានបទ “សិក្សារៀនសូត្រនិងធ្វើតាមមនោគមវិជ្ជា សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ”។ សមាជិកនៃសមាគមមានស្នាដៃល្អៗ ជាច្រើន ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជនក្នុងតំបន់។

សិល្បករ Nguyen Hoang Du អនុប្រធានសម្ព័ន្ធសមាគមអក្សរសាស្ត្រនិងសិល្បៈទីក្រុង Can Tho និងជាប្រធានសមាគមល្ខោន Can Tho បានឲ្យដឹងថា៖ ការប្រឡងនិពន្ធអត្ថបទក្រោមប្រធានបទ “សិក្សារៀនសូត្រនិងធ្វើតាមមនោគមវិជ្ជា សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ” គឺជាសកម្មភាពប្រចាំឆ្នាំរបស់មជ្ឈដ្ឋានសិល្បៈនិងអ្នកនិពន្ធ Can Tho។ ឆ្នាំនេះ សមាគមបានរៀបចំការសរសេរអត្ថបទ ដោយឆ្លុះបញ្ចាំងពីការអនុវត្ត ការសិក្សារៀនសូត្រនិងធ្វើតាមគំរូមនោគមវិជ្ជានិងរចនាបទរបស់លោកប្រធានហូជីមិញ៖ “រឿងល្ខោនខ្លីគឺមានតួអង្គសម្តែង មានតួអង្គត្រូវសារសង មានព័ត៌មានលំអិត ហើយដល់ឆ្នាំ ២០២០ នេះ ការប្រឡងត្រូវបានលើកកម្ពស់ ដើម្បីជូនអ្នកទស្សនានូវបរិយាកាសកាន់តែច្រើន។ តាមរយៈការសម្តែងរបស់តួរអង្គ ភារកិច្ចនយោបាយនៃស្នាដៃហាក់ដូចជាបានជ្រៀតចូលទៅក្នុងអារម្មណ៍របស់ប្រជាជននិងអ្នកទស្សនា”។

ជាសមាជិកសកម្មម្នាក់ចូលរួមក្នុងការនិពន្ធអត្ថបទប្រឡង “សិក្សារៀនសូត្រនិងធ្វើតាមមនោគមវិជ្ជា សីលធម៌ និងរចនាប័ទហូជីមិញ” សិល្បករ Truong Huy Hoang បានចែករំលែក ថា៖ ការប្រឡងនេះគឺជាឱកាសសម្រាប់អ្នកនិពន្ធទាំងអាជីពនិងមិនអាជីព បង្ហាញការច្នៃប្រឌិតតាមរយៈសិល្បៈដែលពួកគេចូលចិត្ត។ ការរីកសាយភាយនៃចលនានេះ ធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានការគាំទ្រពីសំណាក់សាធារណជនទាំងជិតនិងទាំងឆ្ងាយផង។ រូបលោកផ្ទាល់ ក៏តែងតែបានចូលរួមការប្រឡងនូវស្នាដៃចំនួន ២ ឬ ៣ លើកហើយ ស្តីពីចលនា “សិក្សារៀនសូត្រនិងធ្វើតាមមនោគមវិជ្ជា សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញផងដែរ៖ “ការសរសេរអំពីលោកប្រធានហូជីមិញ តែងតែថ្មីជានិច្ច ពោរពេញទៅដោយមនោសញ្ចេតនា ពីព្រោះជីវិតរបស់លោកគឺជាបទចម្រៀងវីរភាពនិងអមតៈជានិច្ច។ តាមរយៈអត្ថបទ ខ្ញុំបានលើកទឹកចិត្តខ្លួនឲ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ តាមរយៈអត្ថបទនិពន្ធក៏បានជួយបង្កើនកម្លាំងប្រយុទ្ធ លើកទឹកចិត្តស្មារតីមនុស្សគ្រប់ស្រទាប់វណ្ណៈ ក្នុងការសិក្សានិងធ្វើតាមមនោគមវិជ្ជា សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ តាមរយៈសកម្មភាពនិងការងារជាក់ស្តែង”។

លោកប្រធានហូជីមិញ - ប្រភពបំផុសគំនិតមិនចេះចប់របស់សិល្បករនិងអ្នកនិពន្ធនៅតំបន់ដីសណ្ដទន្លេ Cuu Long - ảnh 2 ស្នាដៃនិពន្ធអំពីលោកប្រធានហូជីមិញរបស់សមាគមអក្សរសាស្ត្រសិល្បៈទីក្រុង Can Tho

យោងតាមសិល្បការិនី Hua Thi Anh Dao អនុប្រធានសម្ព័ន្ធសមាគមអក្សរសាស្ត្រនិងសិល្បៈទីក្រុង Can Tho គឺសម្ព័ន្ធសមាគម តែងតែរក្សាការបោះពុម្ភផ្សាយទស្សនាវដ្តីជាប្រចាំដែលចេញផ្សាយនៅថ្ងៃទី ៣០ ខែមេសានិងថ្ងៃទី ១៩ ឧសភា ដោយផ្តោតលើប្រធានបទអំពីគំរូរបស់លោកប្រធានហូជីមិញ និងមានការចូលរួមពីសិល្បករនិងសិល្បការិនីមកពីសមាគមក្នុងស្រុកចំនួន ៩ នៃតំបន់ដីសណ្ដទន្លេ Cuu Long។  តាមរយៈសកម្មភាពនេះបានរួមចំណែកធ្វើឲ្យប្រធានបទសម្បូរបែប លើកកំពស់គុណភាពនិងប្រសិទ្ធភាពនៃការឃោសនា ដើម្បីនាំយកចលនា សិក្សារៀនសូត្រនិងធ្វើតាមមនោគមវិជ្ជា សីលធម៌និងរចនាបថរបស់លោកប្រធាន ហូជីមិញ ឲ្យក្លាយជាសកម្មភាពជាក់ស្តែង។ សិល្បៈការិនី  Hua Thi Anh Dao បាននិយាយថា៖ “អ្នកនិពន្ធបានផ្តោតសំខាន់លើប្រធានបទជាច្រើន រួមមានអក្សរសិល្ប៍ កំណាព្យតន្ត្រី និងល្ខោន។ នាពេលអនាគត  ក៏ដូចជាឆ្នាំកន្លងមកដែរ ពិតណាស់ថា ជារៀងរាល់ឆ្នាំ នឹងមានប្រធានបទស៊ីជម្រៅកាន់តែច្រើន ដើម្បីឱ្យសិល្បករនិងអ្នកនិពន្ធយល់កាន់តែច្បាស់ ពីខ្លឹមសារនៃការរៀនសូត្រគំរូរបស់លោកប្រធានហូជីមិញ។ ពេលបានរៀនច្បាស់ហើយ យើងនឹងនិពន្ធយ៉ាងងាយស្រួលជាង”។

ការចូលរួមយ៉ាងសកម្មរបស់មជ្ឈដ្ឋានអ្នកនិពន្ធនិងសិល្បករ សិល្បៈការិនីនៅទីក្រុង Can Tho និងតំបន់ដីសណ្ដទន្លេ Cuu Long បានបង្កើតនូវស្នាដៃអក្សរសាស្ត្រនិងសិល្បៈជាច្រើន ហើយក៏បានរីកសាយភាយយ៉ាងទូលំទូលាយក្នុងសង្គម។ ជាមួយគ្នានេះ រួមចំណែកធ្វើឱ្យប្រជាជនយល់ច្បាស់អំពីមនោគមវិជ្ជា ជីវិតនិងអាជីពបដិវត្តរបស់លោកប្រធានហូជីមិញ។ ពេលបានយល់កាន់តែជ្រាលជ្រៅ ប្រជាជនកាន់តែមានជំនឿជាក់ទៅលើភាពស្រស់បំព្រងនៃជីវិតនិងអនាគតសម្បូរធូរធានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ