លក្ខណៈវប្បធម៌របស់ជនជាតិ Hoa នៅទីក្រុង Chau Doc ខេត្ត An Giang

Chia sẻ

(VOVWORLD) - នៅខេត្ត An Giang ប្រជាជនជនជាតិ Hoa ប្រមូលផ្តុំភាគច្រើននៅទីក្រុង Chau Doc ទីក្រុង Long Xuyen និងទីរួមខេត្ត Tan Chau។ ជាក្រុមជនជាតិមួយស្ថិតនៅក្នុងអំបូរភាសា Han-Tang ហើយជនជាតិ Hoa នៅទីនេះនៅតែរក្សាបាននូវលក្ខណៈវប្បធម៌វិសេសវិសាលជាច្រើន ដែលរួមចំណែកធ្វើឲ្យឃ្លាំងវប្បធម៌របស់សហគមន៍បណ្តាជនជាតិភាគនិរតីនេះកាន់តែសម្បូរបែប។

លក្ខណៈវប្បធម៌របស់ជនជាតិ Hoa នៅទីក្រុង Chau Doc ខេត្ត An Giang - ảnh 1ឱសថស្ថាននៅមានសញ្ញាសម្គាល់របស់ជនជាតិ Hoa នៅស្រុក Chau Doc ខេត្ត An Giang  (រូបភាព៖ VOV)

ជនជាតិ Hoa មានពិធីបុណ្យសំខាន់ៗជាច្រើន។ តាំងពីកំណើតមក ទារកម្នាក់ៗមានពិធីដាក់ឈ្មោះជាធម្មតាធ្វើឡើងពីរបីថ្ងៃបន្ទាប់ពីកំណើតមក។ ឈ្មោះផ្លូវការរបស់ទារកមាននាមត្រកូលរបស់ឪពុក ឈ្មោះកណ្តាលត្រូវបានកំណត់យ៉ាងច្បាស់ដើម្បីកំណត់តួនាទី និងឋានៈក្នុងត្រកូល ហើយមិនត្រូវជាន់គ្នាជាមួយនរណាម្នាក់ក្នុងវង់ត្រកូលឡើយ។ ឈ្មោះនោះក៏សម្គាល់ភេទរបស់ទារកយ៉ាងច្បាស់ដែរ។ លោក Tran Binh Hoa ជនជាតិ Hoa ម្នាក់នៅស្រុក Chau Doc ខេត្ត An Giang បានឲ្យដឹងថា៖ “ជនជាតិ Hoa មានពង្សាវតា ពោលគឺមិនថាជំនាន់ណាទេ ឈ្មោះត្រូវដាក់តាមជំនាន់នោះ ។ ឧទាហរណ៍ ប្រសិនបើឈ្មោះកណ្តាលរបស់ខ្ញុំគឺ  Bỉnh នោះ បងប្អូនរបស់ខ្ញុំក្នុងជួរតែមួយជាមួយខ្ញុំក៏មានពាក្យកណ្តាល Vinh/Binh ដែរ។ ជំនាន់ផ្សេងគ្នាមានអក្សរកណ្តាលផ្សេងគ្នា។ រកមើលឈ្មោះកណ្តាលដើម្បីដឹងថា អ្នកនៅជំនាន់ប៉ុន្មាន។ ក្មេងប្រុសមានឈ្មោះផ្សេង  ក្មេងស្រីមានឈ្មោះផ្សេង  ប៉ុន្តែភាគច្រើនពួកគេមិនអាចមានឈ្មោះដូចជីដូនជីតា ពូ ឬមនុស្សចាស់ជាងពួកគេTe។ ឈ្មោះរបស់មនុស្សស្រីច្រើនតែជា My, Nga, Xuan, Le... ដែលជាឈ្មោះដ៏ស្រស់ស្អាតតាមទស្សនៈរបស់ជនជាតិ Hoa”។

តាមទំនៀមទំលាប់ គ្រួសារជនជាតិ Hoa នៅខេត្ត An Giang នឹងជ្រើសរើសមនុស្សជាទីគោរពស្រឡាញ់ក្នុងចំណោមញាតិមិត្ត ជាអ្នកមានគុណធម៌ មានទេពកោសល្យ និងមានកម្លាំងល្អ ដើម្បីសុំដាក់ឈ្មោះឲ្យទារក។ ពួកគេចាត់ទុកថា នោះជាសំណើសុំហេងៗ។ លោក Tran Binh Hoa បានឲ្យដឹងថែមទៀតថា៖ “នៅពេលដាក់ឈ្មោះ គ្រួសារមួយតែងតែស្វែងរកមនុស្សដែលរកស៊ីមានបាន និងមានសុខភាពល្អ ដើម្បីឱ្យបុគ្គលនោះដាក់ឈ្មោះ។  ការធ្វើដូច្នេះក្នុងគោលបំណង នាំសំណាងសុំលាភសំណាងពីបុគ្គលម្នាក់នោះ ។ ជនជាតិ Hoa តែងតែដាក់ឈ្មោះពីរ។ ១ ឈ្មោះក្នុងឯកសារ ក្រៅពីនោះមានឈ្មោះអាក្រក់ ដែលជាឈ្មោះប្រើប្រចាំថ្ងៃប្រសិនបើកុមារនោះពិបាកចិញ្ចឹមពេក”។

នៅពេលដែលកូនអាយុបាន ១ ខែ ក្រុមគ្រួសារនឹងធ្វើពិធីគម្រប់ខែ ដោយថ្វាយបង្គំព្រះ និងដូនតា ជាការប្រកាសជាផ្លូវការនូវសមាជិកថ្មីក្នុងគ្រួសារ។ លោក Hoa បានពន្យល់ថា៖ “ពេញមួយខែគឺក្នុងរយៈពេល ៣០ ថ្ងៃ។ ពេលធ្វើពិធីគម្រប់ខែ ត្រូវកោរសក់ពីកំណើត ដើម្បីឲ្យសក់ថ្មីដុះ។ ក្នុងពិធីពេញមួយខែនេះ យើងធ្វើតែបាយ និងសម្លថ្វាយបង្គំជីដូនជីតាប៉ុណ្ណោះ។ អាស្រ័យលើគ្រួសារក្នុងការរៀបចំ។ មានគ្រួសារខ្លះ ចង់ដាក់កម្រិតខ្លួនឯងត្រឹមតែគ្រួសារ គោរពបូជាដូនតា។ គ្រួសារខ្លះក៏រៀបចំឱ្យសាច់ញាតិមកអបអរសាទរ និងជូនអំណោយផងដែរ។ ក្នុងថាសថ្វាយគម្រាប់ខែ ជនជាតិ Hoa ទុកវត្ថុ ៥ មុខឱ្យកុមារជ្រើសរើស។ កុមារនោះជ្រើសរើសមួយណា ដឹងថាគាត់នឹងស័ក្តិសមសម្រាប់អាជីពនោះនាពេលអនាគត”។

ទន្ទឹមនឹងការប្រារព្ធពិធីបុណ្យគម្រប់ខែ ពិធីបុណ្យចម្រើនជន្មាយុក៏ត្រូវបានប្រជាជនជនជាតិ Hoa នៅ An Giang គោរពយ៉ាងខ្ពង់ខ្ពស់ផងដែរ។ នេះអាចចាត់ទុកថាជាពិធីដ៏សំខាន់មួយក្នុងគ្រួសារ និងត្រកូល រួមចំណែកលើកកម្ពស់ជីវភាពខាងវិញ្ញាណរបស់ប្រជាជនជនជាតិ Hoa នៅខេត្ត An Giang។ នៅក្នុងគ្រួសារជនជាតិ Hoa មនុស្សចាស់ត្រូវបានគេគោរពបំផុត។ អ្នកទាំងនេះគឺជាមនុស្សដែលមានបទពិសោធន៍ច្រើនក្នុងជីវភាព និងការងារ ព្រមទាំងការយល់ដឹងអំពីប្រពៃណីវប្បធម៌ជាតិ។ អាស្រ័យហេតុនេះ ពិធីបុណ្យចម្រើនជន្មាយុ គឺជាសេចក្តីស្រឡាញ់របស់កូនៗ និងចៅៗ ក្នុងគ្រួសារ ចំពោះជីដូនជីតា ដើម្បីបង្ហាញពីភាពកតញ្ញូតាធម៌ចំពោះជីដូនជីតា និងឪពុកម្តាយ។ លោក Tran Binh Hoa និងលោក Thai Vi Minh ជនជាតិ Hoa នៅខេត្ត An Giang បានឲ្យដឹងថា៖ “ប្រជាជនជនជាតិ Hoa ដែលមានអាយុ ៦០ ឆ្នាំឬចាស់ជាងនេះតែងតែរៀបចំពិធីចម្រើនជន្មាយុ។ កូនចៅរៀបចំពិធីនេះជូនយាយតា ជូនពរឲ្យយាយតាមានអាយុយ៉ឺនយូរ។ អាស្រ័យលើស្ថានភាពគ្រួសារ គ្រួសារខ្លះអញ្ជើញមិត្តភក្តិច្រើន ប៉ុន្តែជារឿយៗពួកគេអញ្ជើញតែកូនៗ និងចៅៗក្នុងគ្រួសារប៉ុណ្ណោះ”។

“ជាធម្មតា សម្រាប់បុរសតែងតែធ្វើពិធីចម្រើនជន្មាយុនៅអាយុ ៦០ឆ្នាំ ហើយសម្រាប់ស្ត្រីគឺ ៦១ ឆ្នាំ។ ប្រសិនបើពួគគេមានស្ថានភាពធូរធារ គឺពេលពួកគេមានអាយុ ៨០ ឬ ៨១ ឆ្នាំពួកគេប្រារព្ធពិធីដ៏ធំនិងធ្វើកិច្ចការធំៗ។ មហាចម្រើនជន្មាយុនឹងរៀបចំការអញ្ជើញសម្រាប់មនុស្សជាច្រើន មិនត្រឹមតែសមាជិកគ្រួសារប៉ុណ្ណោះទេ”។

ជាថ្ងៃរីករាយសម្រាប់គ្រួសារ និងត្រកូល ដូច្នេះក្នុងថ្ងៃនេះ គ្រួសារជនជាតិ Hoa បានប្រារព្ធពិធីយ៉ាងឱឡារិក។ តង្វាយទាំងអស់គឺធ្វើឡើងដោយកូនៗចៅៗក្នុងគ្រួសារ មិនថាតូចឬធំ អាស្រ័យទៅតាមស្ថានភាពសេដ្ឋកិច្ចនៃគ្រួសារនីមួយៗ ប៉ុន្តែដែលមិនអាចខ្វះបានគឺគុយទាវ និងនំប៉ាវអាយុវែងឡើយ។ លោក Thai Vi Minh បានពន្យល់ថា៖ “នៅពេលអ្នកមានអាយុ ៦១ ឆ្នាំអ្នកត្រូវធ្វើនំប៉ាវចំនួន ៦១ ដំដែរ។ ក្នុងសេចក្តីជូនពរ  ប្រជាជនជនជាតិ Hoa តែងបន្ថែមអាយុ១០ឆ្នាំទៀត។ មានន័យថាអាយុ៦១ឆ្នាំ តែគេថាអាយុ៧១ឆ្នាំ ប្រាថ្នាត្រូវអាយុ៧១ឆ្នាំ តែបើអ្នកអាយុ៨១ឆ្នាំ ត្រូវជូនពរ ៨១ឆ្នាំ មិនមែន៩១ឆ្នាំទេ។ ក្នុងអំឡុងពេលពិធី  អាហារ ឬរបស់ផ្សេងទៀតគ្រាន់តែជានិមិត្តរូប។ ជាឧទាហរណ៍ ចំពោះគុយទាវ សរសៃគុយទាវត្រូវវែង   ព្រោះគុយទាវមានសភាពរឹង និងវែង ជានិមិត្តរូបនៃអាយុយ៉ឺនយូរ។ ម្ហូបមួយមុខទៀតដែលមិនអាចខ្វះបានគឺនំប៉ាវដែលមានអាយុវែង ធ្វើឱ្យមើលទៅដូចផ្លែប៉េស អញ្ជឹង”។

សកម្មភាពវប្បធម៍ប្រពៃណីដែលជនជាតិ Hoa រក្សាបាននោះ បង្ហាញថា គុណតម្លៃវប្បធម៌ពិសេសដែលប្រជាជនរក្សា និងអភិរក្សបានរួមចំណែកក្នុងការពង្រឹងសម្បត្តិវប្បធម៌ជាតិនៅតំបន់ភាគនិរតី៕

ប្រតិកម្មទៅវិញ