(VOVworld)-គ្រួសារជាកោសិការរបស់សង្គម និងជាគ្រឹះស្ថានសម្រាប់ការអភិវឌ្ឍន៍ របស់សង្គមដ៏រឹងមាំ។ គោរពមនោសញ្ចេតនាក្នុងគ្រួសាររក្សារបៀបរស់នៅក្នុងគ្រួសារ
គឺជា លក្ខណៈវប្បធម៌ថ្លៃថ្លារបស់ជនវៀតណាមគ្រប់រូប។ ជនហាណូយពីមុននេះ បានឆ្លងកាត់របៀបរស់នៅជាច្រើនជំនាន់ តាំងពីរការត្រិះរិៈពិចារណាការប្រាស្រ័យ ទាក់ទងនាំមកនូវលក្ខណៈវប្បធម៌មួយវិសេសវិសាលរបស់ជនហាណូយ។ ក្នុង
សម័យទំនើបច្ចុប្បន្ននេះ ការពង្រឹងនិងពង្រីកលក្ខណៈវប្បធម៌ប្រពៃណីរបស់គ្រួ
សារជាប្រការគួរឲ្យគោរពរាប់អាន។
រស់នៅលើទឹកដីដែលប្រមូលផ្តុំទៅដោយវប្បធម៌ជាច្រើនជនហាណូយបានជ្រួត
ជ្រាបនិងចែងចាំងសោភ័ណ្ឌភាពរបស់ព្រលឹងនិងចរិយាសម្បត្តិរបស់ខ្លួនតាមរយៈ
សំលៀកបំពាក់សាមញ្ញរបៀបទំនាក់ទំនងរាក់ទាក់រាប់អាន និងរបៀបហូបចុក។
តាមប្រពៃណីតាំងពីបុរាណកាលមក ផ្ទះនីមួយៗសុទ្ធតែមានម្ចាស់ ដោយហេតុនេះ របៀបរស់នៅក្នុងគ្រួសារក៏ ត្រូវ សម្របនឹងស្ថានភាពគ្រួសារនីមួយៗផងដែរ។ ពីគ្រួ
សារកសិកម្ម គ្រួសារបញ្ញវ័ន្ធដល់គ្រួសារ អាជីវករ សុទ្ធតែបានលើកកំពស់ការអប់រំ
និងដោយដាក់កិត្តិយសគ្រួសារជាសំខាន់បំផុត។ សាស្រ្តា ចារ្យររង បណ្ឌិត Nguyen
Thua Hy អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តបានចែករំលែកថា៖
“ជនហាណូយយកចិត្តទុកដាក់ជាពិសេសទៅលើកិត្តិយសនិងកិត្យានុភាព
របស់ខ្លួន របស់គ្រួសារនិងរបស់ត្រកូល ហើយចាត់ទុកនេះជាពាណិជ្ជសញ្ញាដែល
ជាជនហាណូយ។ ជនហាណូយគឺថ្នៃថ្នូ និងលើកកំពស់កិត្តិនាម។ មិនមែនអ្នក
មានទើបជាអ្នកហាណូយនោះទេ នោះគឺចរិយាសម្បត្តិជាវិសេស វិសាលរបស់
ជនហាណូយឯណោះ។”
|
ពេលបាយជួនជុំគ្រួសាររបស់ជនវៀតណាម (រូបថតៈ អ៊ីនធឺណែត) |
ទោះបីជាក្នុងគ្រួសារជាអ្នកមានឬក្រក្តី ក៏រក្សាបានទម្លាប់គោរពជនចាស់ជរា
ដែរ។ នេះ ជាក្របខ័ណ្ឌច្បាប់ទម្លាប់សាមញ្ញធម្មតា ឧទាហរណ៍ ការរៀបអង្គុយពិ
សារបាយ ទៅតាមលំដាប់លំដោយ អញ្ជើញមុននឹងពិសារបាយ ឬការគួរសមក្នុង
ពេលពិសារបាយ។ទាំងអស់នេះ បង្កើតឡើងគោលការណ៍ “ខាងលើគោរព ខាង
ក្រោមផ្តល់ជូន”។ លោកស្រី Nguyen Thi Tuyet ជន ១រូបនៅវិថីបុរាណ Dinh Liet ទីក្រុងហាណូយបានពិនិត្យថា៖
“ជីវភាពរស់នៅវប្បធម៌គឺស្ថិតក្នុងពេលបាយក្នុងគ្រួសារ នេះជាប្រពៃណីរបស់ ជនវៀតណាមនិយាយរួមនិងជនហាណូយនិយាយដោយឡែក។ ជនវៀតណាម
មាន របៀបរស់នៅគ្រប់ជំនាន់ជុំគ្នានិងមានការទទួលខុសត្រូវចំពោះគ្នា”។
របៀបរស់នៅមានការផ្លាស់ប្តូរតាមសម័យកាល។ រួមជាមួយល្បឿនអភិវឌ្ឍន៍ ទីក្រុងហាណូយមានការផ្លាស់ប្តូរលើគ្រប់ជ្រុងជ្រោយ។ ជនហាណូយនាសម័យ
បច្ចុប្បន្ន មានរចនាបទទំនើប ការប្រតិបត្តិមានចរិតលក្ខណៈជឿជាក់ទៅលើខ្លួន
ឯង។ មជ្ឈ ដ្ឋាយុវជនហាណូយពូកែក្នុងការងនុវត្តន៍សមិទ្ធិផលវិទ្យាសាស្រ្ត បច្ចេក
ទេសចូលក្នុង ការរៀនសូត្រ ស្រាវជ្រាវ ធ្វើអាជីវកម្ម។ល។ របៀបរស់នៅចាស់នៅ
រក្សាដ៏ដែល ប៉ុន្តែ ទំនៀមទំលាប់ ការប្រតិបត្តិក្នុងគ្រួសារ ក៏មានលក្ខណៈបើក
ទូលាយនិងសាមញ្ញជាង។ ពីមុននេះ គ្រួសារនីមួយមានទាំងបីឬ៤តំណរស់នៅ
ជាមួយគ្នា ប៉ុន្តែឥឡូវនេះ យុវជន យុវនារីពេលមានគ្រូសារគឺភាគច្រើនចង់រស់នៅ
ដោយឡែកដោយសេរីជាង។ ទោះបី រស់នៅដូច្នេះក្តី ប៉ុន្តែយុវជនយុវនារីទាំងអស់
នេះនៅតែវិលត្រឡប់មកថែរក្សាឪពុក ម្តាយ ជីដូនជីតាជារឿយៗដែរ។ លោក
យាយ Nguyen Thi Hoi នៅវិថី Hang Dao ហាណូយ ឲ្យដឹងថា៖
“ខ្ញុំមិនរស់នៅជាមួយកូនៗទេ មានតែពីរនាក់យាយតារស់នៅជាមួយគ្នា។
ប៉ុន្តែ យើងខ្ញុំនៅទទួលបានការយកចិត្តទុកដាក់ សាកសួរសុខ ពីកូនពីចៅជា
រឿយៗ។ ពេលល្ងាចខ្លះ គ្រួសារក៏មានការជួបជុំបាយជាមួយគ្នា ដោយមានទាំង
កូននិងចៅទៀត ផង។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។”
ទោះបីជាសម័យកាលមានការផ្លាស់ប្តូរក្តី ប៉ុន្តែរបៀបរស់នៅក្នុងគ្រួសារនិង
វប្បធម៌របស់ជន ហាណូយបុរាណនៅគងវង្សជានិរន្ត។ របៀបរស់នៅក្នុងគ្រួសារ ជាសារៈមន្ទីតូច១សំដៅអះអាងពីវប្បធម៌គ្រួសារដ៏វិសេសវិសាលរបស់ជន
ហាណូយ៕