រោងល្ខោនតុក្តា Thang Long ទទួលឯកទគ្គកម្មទ្វីបអាស៊ី

TO TUAN Theo VOVWORLD -
Chia sẻ
Vovworld-អង្គការឯកទគ្គកម្មពិភពលោកមានទីស្ដីការ
នៅឥណ្ឌាទើបនឹងបាន​ទទួលស្គាល់រោងល្ខោន Thang
Long របស់វៀតណាមទទួលឯកទគ្គកម្មជារោង​ល្ខោន​ តែមួយគត់នៅទ្វីបអាស៊ីសម្ដែងតុក្តាទឹក៣៦៥ថ្ងៃក្នុងមួយ
ឆ្នាំ។ ប្រការនេះ​បានសឲ្យឃើញការខំប្រឹងប្រែងរបស់រោងល្ខោនក្នុងការរក្សា
អភិរក្សសិល្បៈតុក្តា​ប្រពៃណីវៀតណាម ទន្ទឹមនឹងនោះអះអាងពាណិជ្ជសញ្ញា
កិត្យានុភាពរបស់រោង​ល្ខោន​តុក្តា Thang Long ក្នុងដួងចិត្តទស្សនិកជនវៀត
ណាមនិងមិត្តភ័ក្តអន្តរជាតិ។
រោងល្ខោនតុក្តា Thang Long ទទួលឯកទគ្គកម្មទ្វីបអាស៊ី - ảnh 1
រោងល្ខោនតុក្តា Thang Long ទទួលឯកទគ្គកម្មទ្វីបអាស៊ី (VOV)

        Vovworld-តុក្តាទឹកជាប្រភេទសិល្បៈល្ខោនប្រជាប្រិយប្រពៃណីពិសេស ផ្សា​ភ្ជាប់នឹងខឿនអរិយ្យធម៍ស្រូវទឹកនិងមានប្រវត្តិសាស្ត្រជិត១ពាន់ឆ្នាំនៅវៀតណាម។
មុននេះ ជនវៀតណាមបានសម្ដែងតុក្តាទឹកក្នុងឱកាសបុណ្យតេតប្រពៃណីរឺបុណ្យ​ទានប្រពៃណីនានា។ ប៉ុន្តែ​នាបច្ចុប្បន្ន ថ្ងៃណាក៏ដូជថ្ងៃណាក្នុងឆ្នាំ ទស្សនិកជនសុទ្ធ
តែ​បានកំសាន្តកម្មវិធីសម្ដែងតុក្តាទឹកដ៏វិសេសវិសាលនៅរោងល្ខោនតុក្តា Thang
Long អាស័យដ្ឋានលេខ៥៧B វិថី Dinh Tien Hoang ទីក្រុងហាណូយ។

        ក្នុងអំឡុង២០ឆ្នាំកន្លងមក រោងល្ខោនតុក្តា Thang Long ជាកន្លែងបង្អង់​ដំណើរ​​​របស់ទស្សនិកជនរាប់មឺននាក់ ពិសេសគឺភ្ញៀវទេសចរណ៍បរទេសចង់​ស្វែង​យល់
វប្បធម៍វៀតណាម។ សិល្បករឆ្នើម Chu Luong នាយករងរោងល្ខោន​បានឲ្យ​ដឹង​ថា៖

        “រោងល្ខោនយើងខ្ញុំបានសម្ដែង៣៦៥ថ្ងៃក្នុងមួយឆ្នាំដើម្បីបំរើ ឧទ្ទេសនាមនិង​ផ្សព្វផ្សាយផ្នែកវិសេសវិសាលបំផុតរបស់វប្បធម៍វៀតណាម នោះគឺជាសិល្បៈតុក្តា​
ទឹក។ នេះជាប្រភេទសិល្បៈមិនត្រឹមតែមនុស្សវៀតណាមប៉ុណ្ណោះទេ ថែមទាំងអ្នក​
ស្រាវជ្រាវវប្បធម៍ ភ្ញៀវទេសចរណ៍របស់ប្រទេសជាច្រើនលើពិភពលោកយកចិត្ត​
ទុកដាក់ទៀតផង។ នេះជាចំណុចភ្លឺថ្លាអំពីវប្បធម៍របស់រដ្ឋធានីហាណូយ។”

        មកដល់រោងល្ខោន ប្រការគួរឲ្យចាប់អារម្មណ៍បំផុតចំពោះទស្សនិកជននោះគឺ​បរិយាកាសតាំងបង្ហាញសិល្បៈរៀបចំបណ្ដាតុក្តាធ្វើដោយឈើគ្រប់ប្រភេទ គ្រប់​ព័រ។ ​នេះជាផ្នែកវិសេសវិសាលដែលរោងល្ខោនប្រពៃណីផ្សេងៗគ្មានឡើយ។ បណ្ដាកម្មវិធី
តុក្តាទឹករបស់រោងល្ខោនត្រូវបានរៀបចំលើមូលដ្ឋានឈុតសម្ដែង​ប្រពៃណីចំនួន៤០០ ក្នុងនោះមានឈុតសម្ដែងជាច្រើនត្រូវបានកសាងជាថ្មី ប៉ុន្តែ​នៅផ្អែកទៅលើអត្ត
សញ្ញាណតុក្តាទឹកប្រពៃណីវៀតណាម។ លោក Bach Quoc Khanh សិល្បករវ័យក្មេង
របស់រោងល្ខោនតុក្តា Thang Long បានមោទនភាពឲ្យ​ដឹងថា៖

        “ខ្ញុំគិតថា ក្នុងដំណាក់កាលសកម្មភាពល្ខោនវៀតណាមនិយាយរួមនិងជា​ពិសេសល្ខោនប្រពៃណីកំពុងជួបការលំបាកជាច្រើននោះ ការដែលរោងល្ខោន
តុក្តា Thang Long ហាណូយទទួលបានឯកទគ្គកម្មជាក្តីសប្បាយរីករាយនិងជាការ
គាំទ្រ​ខាងស្មារតីចំពោះបណ្ដាសិល្បករសិល្បការិនីរោងល្ខោនតុក្តា Thang Long
ហាណូយ។ នេះក៏ជាសញ្ញាសប្បាយរីករាយចំពោះបណ្ដាសិល្បករសិល្បការិនីធ្វើ​សកម្មាភាពក្នុងផ្នែកល្ខោនប្រពៃណីវៀតណាមទៀតផង។”

        ប្រធានបទនៃបណ្ដាកម្មវិធីនៅរោងល្ខោនតុក្តា Thang Long ជានិច្ចកាលឆ្លុះ​
បញ្ជាំងជីវភាពរស់នៅ ខាងវប្បធម៍របស់មនុស្សវៀតណាមពីតូរតន្ត្រី សម្លៀក​
បំពាក់​ដល់ទំនៀមទំលាប់ ពលកម្មផលិតកម្ម តាមរយៈនោះបង្ហាញនូវភាព
ស្រស់​ស្អាតខាងព្រលឹងនិងវប្បធម៍របស់ជនវៀតណាម។ បណ្ដាភ្ញៀវទេសចរណ៍​
អន្តរជាតិ​មក​វៀតណាមជាលើកដំបូងត្រូវបានទស្សនាកំសាន្តតុក្តាទឹកវៀតណាម​អាចយល់អំពីប្រវត្តិសាស្ត្រវប្បធម៍វៀតណាម។ សិល្បករ Chu Luong នាយករង​រោងល្ខោនបានឲ្យដឹងថា៖

        “ជាប្រចាំថ្ងៃ​រោងល្ខោនមានកម្មវិធីសម្ដែងពី៦ដល់៧ ក្នុងពេលមិនសូវមាន​
ភ្ញៀវ​ការ​មាន​ពី៤ដល់៥កម្មវិធីក្នុង១ថ្ងៃ។ ទស្សនិកជនភាគច្រើនជាភ្ញៀវ
ទេសចរណ៍ កុមារ ជនរួមជាតិក្នុងប្រទេស។ ក្រៅពីនោះយើងខ្ញុំក៏បានទៅសម្ដែង
នៅដំបន់ជា​ច្រើន ដំបន់ឆ្ងាយដាច់ស្រយាល កន្លែងដែលប្រជាជនមិនទាន់ស្គាល់
អំពីសិល្បៈ​តុក្តានេះ។”

        ជារៀងរាល់ឆ្នាំរោងល្ខោនបានសម្ដែងកម្មវិធីប្រមាណ៤ពាន់ ក្នុងនោះបាន​
ទទួល​ភ្ញៀវអន្តរជាតិរាប់ម៉ឺននាក់។ មិនត្រឹមតែសម្ដែងក្នុងប្រទេសប៉ុណ្ណោះទេ​តាំង
ពី​ឆ្នាំ១៩៩២មក រោងល្ខោនបានបញ្ជូនគណៈប្រតិភូជាច្រើនទៅសម្ដែងនៅប្រទេស​ជិត៥០លើពិភពលោកទៀតផង។ ទៅដល់កន្លែងណាក៏ដោយ បណ្ដាឈុតសម្ដែង
តុក្តាទឹករបស់​រោងល្ខោនសុទ្ធតែត្រូវបានទស្សនិកជនអន្តរជាតិទទួលវាយតំលៃខ្ពស់
អំពី​បច្ចេកទេសសម្ដែងក៏ដូចជាអត្តសញ្ញាណវប្បធម៍វៀតណាម៕

ប្រតិកម្មទៅវិញ