មហោស្រពអន្តរជាតិ ឆាកល្ខោនពិសោធន៍លើកទី ៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៣ ខែតុលា នៅទីក្រុងហាណូយ |
“ឆាកល្ខោនពិសោធន៍” គឺជាឃ្លាប្រយោគ សំដៅទៅលើលក្ខណៈត្រួសត្រាយផ្លូវនៃចលនាសិល្បៈ ដែលមានគោលបំណងច្នៃប្រឌិតថ្មីឆាកល្ខោន។ ឆាកល្ខោនពិសោធន៍ បានបង្កើតឡើងក្នុងគោលបំណង បន្តផ្លាស់ប្តូរទំរង់បែបបទ និងស្វែងយល់ពីលក្ខណៈថ្មីនៃវប្បធម៌ជាទូទៅនិងសិល្បៈល្ខោនជាពិសេស។ ឆាកល្ខោនពិសោធន៍ចង់បង្ហាញពីភាពខុសគ្នានៃភាសា រូបរាងនិងរចនាសម្ព័ន្ធ ដើម្បីបង្កើតនិយមន័យថ្មីនៃការយល់ដឹងដើម្បីបង្កើនភាពសម្បូរបែបនៃភាសា សិល្បៈល្ខោន រួមចំណែកឆ្លើយតបតម្រូវការរបស់ទស្សនិកជន នៅក្នុងនិន្នាការនៃការធ្វើសមាហរណកម្មនិងការអភិវឌ្ឍនៅក្នុងយុគសម័យបច្ចេកវិទ្យា ៤.០។
មហោស្រពអន្តរជាតិ ឆាកល្ខោនពិសោធន៍ លើកទី ៤ មានការចូលរួមពីក្រុមសិល្បៈអន្តរជាតិចំនួន ៧ ក្រុម មកពីប្រទេសចំនួន ៧ រួមមាន៖ គណៈប្រតិភូហុងគ្រី (ជាមួយរឿងសម្តែងមានចំណងជើងថា ខែសីហា), គណៈប្រតិភូអ៊ីស្រាអែល (ជាមួយរឿង Bpolar), គណៈប្រតិភូឥណ្ឌា (រឿង Macbeth Mirror), គណៈប្រតិភូកូរ៉េខាងត្បូង (រឿង ចំងាយពីរម៉ឺនម៉ាយល៍ក្រោមបាតសមុទ្រ), ប្រតិភូចិន (ជាមួយ រឿងអំពីគំនូរបុរាណ), គណៈប្រតិភូសិង្ហបុរី (ជាមួយរឿង ប្រាសាទអាក្រក់) និងគណៈប្រតិភូក្រិក (រឿង វាលស្រែជោគជាំដោយឈាម)។ អញ្ជើញវាយតម្លៃអំពីរឿងល្ខោនបរទេសដែលចូលរួមក្នុងមហោស្រពលើកនេះ សិល្បករប្រជាជនលោក Le Tien Tho ប្រធានសមា គមសិល្បករល្ខោនវៀតណាម បានមានប្រសាសន៍ថា៖ “សម្រាប់ក្រុមសិល្បៈនៃប្រទេសមិត្ត យើងឃើញលក្ខណៈអាជីពរបស់ពួកគេ។ ពួកគេមានការច្នៃប្រឌិតដោយយកចិត្តទុកដាក់បំផុត។ ម្យ៉ាងវិញទៀតលក្ខណៈសំភារៈនិងបច្ចេកទេសរបស់ពួកគេគឺខ្ពស់ណាស់។ ពួកគេក៏មានស្ទីលជាច្រើនផងដែរ។ ក្រៅពីនេះ មានភាពសាមញ្ញនៅលើឆាកសម្តែង ខុសពីឆាកល្ខោនរបស់យើង។ ឧទាហរណ៍ រឿង "ចំងាយពីរម៉ឺនម៉ាយល៍ក្រោម បាតសមុទ្រ" គឺជាភាគប្រលោមលោកក្រាស់ណាស់ ដែលមានតួអង្គជាច្រើន ប៉ុន្តែមានតែតួអង្គពីរដែលសម្តែងប៉ុណ្ណោះ។ ឬដូចជារឿង "Macberth Mirror" មានតែតារាសម្តែង ៣ នាក់ ដែលសម្តែងប៉ុណ្ណោះ។ ដោយហេតុនេះខ្ញុំឃើញថា ឆាកល្ខោនសាមញ្ញ កំពុងត្រូវបានរីកចម្រើន”។
ប្រទេសម្ចាស់ផ្ទះវៀតណាម មានរឿងសម្តែងចូលរួមចំនួន ១៤ ទាំងអង្គភាពសិល្បៈរដ្ឋនិងក្រៅរដ្ឋផងដែរ។ លោក Doi Anh Quan នាយករងនៃរោងល្ខោននិយាយរបស់កងទ័ពប្រជាជនវៀតណាម បានអោយដឹងថា៖ “រោងល្ខោននិយាយរបស់កងទ័ព បាននាំយកមកជូនមហោស្រពអន្តរជាតិ ល្ខោនពិសោធន៍លើកទី៤ នូវរឿងសម្តែងមានចំណងជើងថា “សេចក្តីទុក្ខព្រួយ” របស់អ្នកនិពន្ធសាស្រ្តាចារ្យរង-បណ្ឌិត Tat Thang, ដឹកនាំរឿងដោយសិល្បករប្រជាជន Le Hung។ នេះជារឿងល្ខោនដំណាលអំពីកាលពីបុរមបុរាណ ដោយបង្កប់នូវដង្ហើមសម័យកាល ហើយនេះជារឿងសម្តែង ដែលត្រូវបានរោងល្ខោនគ្រោងរៀបចំយ៉ាងយកចិត្តទុកដាក់បំផុត។ តាមរយៈការសម្តែងរឿងល្ខោននេះ សង្ឃឹមថាអ្នកសំដែងវ័យក្មេងនឹងមានឱកាសធ្វើការលើឆាកល្ខោន ដកពិសោធន៍ជាមួយធាតុជាច្រើននៅក្នុងរឿងសម្តែងនេះជាក់ជាពុំខាន”។
ឈុតសម្តែងក្នុងរឿង "ពពករាប់ពាន់ឆ្នាំ" |
នៅក្នុងមហោស្រពអន្តរជាតិ ឆាកល្ខោនពិសោធន៍ លើកទី ៤ មានប្រភេទឆាកល្ខោនជាច្រើនដែលត្រូវបានគេគិតថា ពិបាកដើម្បី “សាកពិសោធន៍” ដូចជាការសម្តែងអាយ៉ង សៀក ... ផងដែរ។ ការសម្តែងរឿងល្ខោនសាកពិសោធន៍ ដែលចូលរួមមហោ ស្រពលើកនេះ មានប្រធានបទនិងស្ទីលសិល្បៈផ្សេងៗគ្នា។ លោកហា Ha Quanh Hao នៅរោងមហោស្រព Cheo យោធា បានមានប្រសាសន៍ថា៖ “យើងនាំយករឿងសម្តែង “កំណាព្យនាង Kieu មួយឃ្លា បំពេយើងមួយជីវិត” មកមហោស្រពអន្តរជាតិ ល្ខោនពិសោធន៍ ដំណាក់កាលទី ៤។ យើងចង់នាំសិល្បៈប្រពៃណីរបស់ជាតិ មកចូលរួមមហោ ស្រពនេះ ដើម្បីប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិអន្តរជាតិនិងទទួលបាននូវទម្រង់ថ្មីនៃសិល្បៈផងដែរ”។
នៅក្នុងមហោស្រពលើកនេះ អ្នករៀបចំបានផ្តល់នូវលក្ខណៈវិនិច្ឆ័យ ចំនួន ៣ សម្រាប់រឿងសម្តែងៈ ពោលគឺ រឿងនីមួយៗសម្តែងក្នុងរយៈពេលអប្បបរមា ៧០ នាទី និងអតិបរមា មិនលើសពី ១២០ នាទី (រាប់បញ្ចូលទាំងការសំរាក); ដោយឡែក សម្រាប់សិល្បៈសម្តែង អាយ៉ង, សៀក គឺពេលវេលាត្រូវបានគណនាដោយឈុតនីមួយៗ ។ រឿងល្ខោនដែលបានចូលរួមក្នុងមហោស្រព ត្រូវតែមានលក្ខណៈច្នៃប្រឌិតថ្មីៗ ការពិសោធន៍នៅក្នុងដំណើរការនៃការបង្កើតសិល្បៈផងដែរ។ សិល្បករប្រជាជន Le Quang Tho បានមានប្រសាសន៍បន្ថែមថា៖ “គោលបំណងនៃមហោស្រពនីមួយៗ គឺដើម្បីផ្លាស់ប្តូរនិងការសិក្សារៀនសូត្រពីគ្នាដើម្បីការអភិវឌ្ឍន៍បន្ថែមទៀត។ យើងសង្ឃឹមថា ការជួបប្រាស្រ័យអន្តរជាតិបែបនេះនឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើការអភិវឌ្ឍន៍របស់ឆាកល្ខោនវៀតណាមនាពេលអនាគត”។
អាចនិយាយបានថា មហោស្រពអន្តរជាតិ ឆាកល្ខោនពិសោធន៍លើកទី ៤ គឺជាឱកាសដើម្បីជួបប្រាស្រ័យនិងផ្លាស់ប្តូរបទពិសោធន៍រវាងអង្គភាពសិល្បៈ និងសិល្បករ សិល្បៈការិនីទាំងនៅក្នុងប្រទេសនិងអន្តរជាតិ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈ។ ដោយហេតុនេះ រួមចំណែកលើកកម្ពស់ការអភិវឌ្ឍសិល្បៈនិងវប្បធម៌ដើម្បី ឆាកល្ខោនច្នៃប្រឌិតថ្មី ដើម្បីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ៕