|
ម្ហូបអាហារចរិតលក្ខណៈវប្បធម៍ដ៏វិសេសវិសាលរបស់ជនជាតិ Kinh។ (vov.vn) |
VOV-ម្ហូបអាហាររបស់ជនជាតិ Kinh រឺហៅថាជនជាតិវៀតនៅបណ្ដាដំបន់
ផ្សេងៗមានការ បែកចែកដ៏ច្បាស់លាស់ប៉ុន្តែនៅមានកត្តាសំខាន់ចំនួន២គឺអង្ករ ដើរតួនាទីស្នូលនិងទឹកជ្រលក់។ ប្រការនេះបានធ្វើឲ្យបណ្ដាមុខម្ហូបនៃភាគទាំង
បី គឺភាគខាងជើងភាគកណ្ដាលនិងភាគខាងត្បូងវៀតណាមមានចំណុចពិសេស
ដោយឡែកផងនិងរួមផ្សំជាមួយគ្នាលើតុជប់លៀងម្ហូបអាហារវៀតណាមផង។
ប៉ុន្តែភាពដោយឡែកក្នុងរបៀបកែច្នៃនិងរបៀបប្រើប្រាស់គ្រឿងទេសបាននាំមក
នូវសម្លេងដោយឡែករបស់មុខម្ហូបនៅដំបន់នីមួយៗ។ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ
វប្បធម៍ Dao Hung ទស្សនាវដ្តីអតីតកាលនិងបច្ចុប្បន្នកាលបានឲ្យដឹងថា៖
“ដើម្បីនិយាយអំពីចំណុចពិសេសរបស់ម្ហូបអាហារ យើងត្រូវស្វែងយល់ភាព
វិសេសរបស់ដំបន់នីមួយៗ ពីព្រោះដំបន់នីមួយៗមានអត្តចរិតដោយឡែក។ ប៉ុន្តែ
វានៅមានផ្នែករួមមួយដើម្បីបង្កើតឡើងនូវអត្តសញ្ញាណអំពីម្ហូបអាហាររបស់ជន
វៀត។ វប្បធម៍ម្ហូបអាហាររបស់ជនវៀតបង្កើតឡើងនូវភាពវិសេសមួយខុសប្លែក
ពីប្រទេសជុំវិញនិងពិភពលោកដើម្បីដល់ឥឡូវនេះក្លាយទៅជាចំណុចពិសេស
មួយត្រូវបានប្រទេសជាច្រើនលើពិភពលោកនិយមចូលចិត្ត។”
នៅភាគខាងជើងជនវៀតបានរស់នៅប្រមូលផ្ដុំនៅដំបន់វាលទំនាបទន្លេ
Hong ពិសេសគឺដំបន់ទីក្រុងហាណូយនិងដំបន់ជំវិញ។ ម្ហូបអាហារភាគខាងជើង
មិនសូវមានរស់ជាតិហិលខ្លាញផ្អែមដូចជាដំបន់ផ្សេងៗតែប្រើបន្លែនិងជលផល
គ្រប់ប្រភេទដូចជាបង្កងក្ដាមត្រី។ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រវប្បធម៍ Dao Hung បានឲ្យដឹងថែមទៀតថា៖
“មនុស្សហាណូយពិសារបាយជាមួយសាច់ជ្រូក។ មនុស្សហាណូយចូលចិត្ត
ពិសារត្រីទន្លេត្រីស្រែ មិនសូវពិសារត្រីសមុទ្រឡើយ។ ស្ត្រីមេផ្ទះហាណូយមិនសូវដឹងអំពីត្រីសមុទ្រ។ ក្នុងពេលនោះស្ត្រីមេផ្ទះ Hue រឺទីក្រុងហូជីមិញបានស្គាល់ឈ្មោះប្រភេទត្រីជាច្រើននិងគេបានជ្រើសរើសត្រីជាច្រើន។ រីឯជនវៀតនៅទីក្រុងហាណូយភាគច្រើនគឺពិសារសាច់។”
ម្ហូបអាហារភាគកណ្ដាលមានរស់ជាតិដោយឡែក មុខម្ហូបជាច្រើនហិលនិង
ប្រៃជាងម្ហូបភាគខាងជើងនិងភាគខាងត្បូងសម្បូរបែបវិសេសវិសាល។ បណ្ដា
ខេត្តក្រុងភាគកណ្ដាលដោយសារជាប់សមុទ្រ ល្បីឈ្មោះជាមួយបណ្ដាប្រភេទទឹក
ជ្រលក់ដែលត្រូវបានកែច្នៃពីជលផល។ បងស្រី Tran Thi Nga ម្ចាស់ភោជណីដ្ឋាន
Net Hue នៅលេខ៣៦C វិថី Mai Hac De ទីក្រុងហាណូយបានឲ្យដឹងថា៖
“មនុស្សនៅភាគកណ្ដាលនិយមពិសារបណ្ដាប្រភេទទឹកជ្រលក់ដូចជាទឹក
ត្រីសុទ្ធគឺជាប្រភេទទឹកត្រីចម្រាញលើកដំបូងមិនលាយរឺដាក់បន្ថែមគ្រឿងទេសអ្វី
ទៀតទេ។ ក្រៅពីនោះមានប្រភេទទឹកជ្រលក់មួយដ៏វិសេសគឺទឹកជ្រលក់ ruoc។
វាត្រូវបានពិសារក្នុងមុខម្ហូបជាច្រើនរបស់មនុស្ស Hue ដូចជានុំបញ្ចុកសាច់គោ សាច់ខរឺត្រីខក្នុងពេលពិសារបាយប្រចាំថ្ងៃរបស់មនុស្ស Hue។”
ម្ហូបអាហារ Hue ត្រូវរងឥទ្ធិពលពីរបៀបធ្វើម្ហូបអាហាររាជវាំង ដូច្នេះវាត្រូវកែច្នៃ
យ៉ាងម៉ត់ចត់។ ម្ហូប Hue នាបច្ចុប្បន្នត្រូវបានភ្ញៀវក្នុងនិងក្រៅប្រទេសនិយមចូលចិត្ត
ណាស់។បងស្រី Tran Thi Nga បានឲ្យដឹងថែមទៀតថា៖
“ម្ហូប Hue មានការរួមផ្សំរវាងភាគខាងជើងនិងភាគខាងត្បូង។មនុស្ស Hue ចូលចិត្តរសជាតិហិល ក្រៅពីនោះត្រូវមានរសជាតិយ៉ាងជ្រាលជ្រៅដូចជាមនុស្ស
ភាគខាងជើង។ ទន្ទឹមនឹងនោះមនុស្ស Hue ពិសារម្ហូបមានរស់ជាតិលំអៀងទៅ
ភាគខាងត្បូងបន្តិចនោះគឺផ្អែម។”
ផ្សេងពីភាគខាងជើងនិងភាគកណ្ដាល ម្ហូបអាហារភាគខាងត្បូងវិសេសពី
ព្រោះវាមានចរិតលក្ខណៈដោយឡែក រស់ជាតិផ្អែមល្ហែមដោយឡែកដោយសារទន្លេស្រែចម្ការដ៏ទូលាយ។ ជាមួយប្រភពស្បៀងអាហារដ៏សម្បូរ បណ្ដាមុខម្ហូបពីដំបន់ផ្សេងៗក្នុងពេលមកទីនេះត្រូវបានកែច្នៃតាមរបៀបវិសេស។ ជាហាងមួយជំនាញអំពីមុខម្ហូបណាមបូនៅទីក្រុងហាណូយ ភោជណីយដ្ឋានចម្ការណាមបូ
លេខ៤២វិថី Tang Bat Ho ទីក្រុងហាណូយជាអស័យដ្ឋានមួយត្រូវបានអ្នកនិយមចូលចិត្តម្ហូបអាហារណាមបូរកមក។លោក Phan Cao Quoc Duy ជាជនណាមបូ
មួយនាក់ មេចុងភៅនៃភោជណីយដ្ឋានបានឲ្យដឹងថា៖
“បណ្ដាមុខម្ហូបវិសេសរបស់ភាកខាងត្បូងដ៏សម្បូរបែប។ មុខម្ហូបភាគខាង
ត្បូងខុសពីភាគខាងជើងនិងភាគកណ្ដាល។ នៅភាគខាងជើងពិសារមិនសូវហិល
រីឯភាគកណ្ដាលពិសារហិលប្រៃ។ នៅភាគខាងត្បូងពិសារផ្អែមបន្តិចនិងមិនសូវ
ហិល។ រសជាតិម្ហូបរបស់មនុស្សណាមបូលំអៀងអំពីស្កដូច្នេះផ្អែមជាងដំបន់
ផ្សេងៗ។ នៅភាគខាងត្បូងគ្រឿងទេសសមរាប់មុខម្ហូបនានាច្រើនណាស់”
ម្ហូបអាហាររបស់ជនជាតិ Kinh ទោះបីខុសគ្នាអំពីមុខម្ហូបនៅបណ្ដាដំបន់ក្តី ប៉ុន្តែនៅមានចំណុចប្រហាក់ប្រហែលគ្នាសមស្របបង្កើតឡើងនូវអត្តចរិតម្ហូបអាហារឯកភាពវិសេសវិសាល។ រាល់ភាពស្អាតក្នុងវប្បធម៍ម្ហូបអាហារនោះត្រូវ
បានរក្សានិងពង្រីកជាអមតៈដើម្បីរួមចំណែកបន្ថែមឲ្យគំនូរចំរុះព័ររបស់បណ្ដា
ជនជាតិវៀតណាម៕