វត្ថុធាតុសម្រាប់ធ្វើអំបុកគឺគ្រាប់ស្រូវដំណើប |
វត្ថុធាតុដើមសម្រាប់ធ្វើអំបុកគឺគ្រាប់ស្រូវដំណើប។ ហើយត្រឹមតែស្រូវដំណើរក៏មានប្រភេទជាច្រើនផងដែរ ដែលអាចធ្វើអំបុកបានដូចគ្នា។ ស្រូវដំណើបយកមកលីងហើយដាល់ និងរែងច្រើនលើក។ លោក Tran Van Thanh ម្ចាស់មូលដ្ឋានផលិតអំបុក Thu Hue នៅឃុំ Me Tri Thuong បានឲ្យដឹងថា៖ “ដើម្បីធ្វើបានអំបុកឈ្ងុយឆ្ងាញ់ វត្ថុធាតុត្រូវជាគ្រាប់ស្រូវដំណើបក្រអូប។ លីងយ៉ាងម៉េច ដើម្បីគ្រាប់ស្រូវទន់ ស្វិតឆ្ងាញ់។ លីងលើចង្ក្រានអុស ត្រូវដាក់ភ្លើងល្មម កុំឲ្យភ្លើងខ្លាំងពេកទើបឆ្ងាញ់។ ពេលវេលាសម្រាប់លីងស្រូវដំណើបគឺក្នុងរយៈពេល១ម៉ោងនិង៤៥នាទី។ ម្តងអាចលីងបានស្រូវ ពី១៧ ដល់ ១៨គីឡូក្រាម។ ការដាល់អំបុកក៏ត្រូវមានភាពប៉ិនប្រសពកុំឲ្យអំបុកខ្ទិច។ អត្រាគឺ ស្រូវ ១០គីឡូក្រាម ទទួលបានអំបុកពី ១,៦ ដល់ ១,៧គីឡូក្រាម។
រហូតមកដល់បច្ចុប្បន្ននេះ ឆ្លងកាត់ពេលវេលា មុខរបរធ្វើអំបុកនៅភូមិ Me Tri ក៏មានការផ្លាស់ប្តូរជាច្រើនដែរ។ ពោលគឺមុននេះ អ្នកភូមិគ្រាន់តែធ្វើអំបុកនារដូវស្លឹកឈើជ្រុះប៉ុណ្ណោះ ប៉ុន្តែ ឥឡូវនេះ គេអាចធ្វើពេញមួយឆ្នាំ។ ផលិតផលធ្វើពីអំបុកក៏សម្បូរបែបតាមការពេញនិយមរបស់អតិថិជនដែរ។ ហើយបច្ចុប្បន្ន គេមានម៉ាស៊ីនធ្វើអំបុកដើម្បីជំនួសឲ្យដៃ។ ប្រការនេះជួយឲ្យអ្នកភូមិសន្សំសំចៃពេលវេលា កាត់បន្ថយចំណាយ ហើយនៅតែធានាបានគុណភាពផងដែរ។ លោក Nguyen Huu Can នៅភូមិ Me Tri Ha បានសំណេះសំណាលថា៖ “មុននេះធ្វើអំបុកគឺពិបាកណាស់ ត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល ហើយត្រូវការកម្លាំងមនុស្សច្រើនទៀត។ ប៉ុន្តែឥឡូវនេះ អ្នកភូមិគេចេះប្រើម៉ាស៊ីនទំនើប ដូចជា ប្រើម៉ាស៊ីនលីង ម៉ាស៊ីនសម្ងួត ម៉ាស៊ីន បុក និងម៉ាស៊ីរែងអំបុកទៀតផង។ ដូច្នេះក៏ការប្រើម៉ាស៊ីន គឺកាត់បន្ថយកម្លាំងមនុស្ស ផលិតចេញផលិតផលយ៉ាងឆាប់រហ័ស ហើយផលិតផលនៅតែរក្សាដដែលនូវរស់ជាតិឈ្ងុយឆ្ងាញ់ផងដែរ។ អំបុករបស់ភូមិ Me Tri លក់ដាច់ណាស់ មិនត្រឹមតែលក់ដាច់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបានគេនិយមយកទៅបរទេសទៀតផង”។
អំបុកនិងផលិតផលធ្វើពីអំបុក |
អំបុករបស់ភូមិ Me Tri គឺខុសដោយឡែកជាមួយកន្លែងផ្សេង ដោយសារអំបុកនេះមិនលាយពណ៌ទេ ពេលទទួលទានមានរស់ជាតិឆ្ងាញ់ក្រអូប។ គ្រាប់អំបុកពេលបានលក់ឲ្យអ្នកទិញនោះ ត្រូវបានខ្ជប់ក្នុងស្លឹកឈូក នឹងចង់ដោយចំបើងដំណើបផង ដែរ។ ស្លឹកឈូកតំណាងឲ្យភាពបរិសុទ្ធ និងខ្លិនរបស់ស្លឹកឈូករួមបញ្ចូលជាមួយខ្លិនរបស់អំបុក បង្កើតឡើងរស់ជាតិពិសេស គួរឲ្យទាក់ទាញណាស់។
ប្រជាជនភូមិ Me Tri មានមោទនភាព ដែលធ្លាប់បានទទួលស្វាគមន៍ប្រធានាធិបតីអាមេរិក លោក Barack Obama។ ពោលគឺ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាមកាលពីខែឧសភាឆ្នាំ ២០១៦ ប្រធានាធិបតីអាមេរិក លោក Barack Obama មុនពេល ចាកចេញពីទីក្រុងហាណូយ លោកបានអញ្ជើញទស្សនាភូមិ Me Tri ផង ដែរ។ លោក Do Huy Hung ម្ចាស់ក្លឹបភូមិរបរអំបុក Me Tri បានឲ្យដឹងថា៖ “នាពេលកន្លងទៅ ក្នុងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង យើងខ្ញុំបានផ្សព្វផ្សាយពីផលិត ផលអំបុករបស់ភូមិ តាមកន្លែងដូចជា មជ្ឈមណ្ឌលសន្និសីទអន្តរជាតិមជ្ឈមណ្ឌលសារព័ត៌មាន ដើម្បីភ្ញៀវបរទេសទទួលទានផងដែរ។ ក្នុងឆ្នាំ ២០១២ ភូមិបានរៀបចំទិវាបុណ្យវប្បធម៌អំបុក ដែលបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។ នាឆ្នាំ ២០១៨ យើងខ្ញុំបានចូលរួមមហោស្រពម្ហូបអាហារនៃទីក្រុងហាណូយ នៅសួនឧទ្យាន Thong Nhat។ ភូមិខ្ញុំមានគ្រួសារចំនួន ៨៥គ្រួ ដែលប្រកបមុខរបរផលិតអំបុកផងដែរ”។
អំបុកភូមិ Me Tri មិនត្រឹមតែម្ហូបអាហារពិសេសរបស់ភូមិ Me Tri ប៉ុណ្ណោះទេ ថែមទាំងជាផលិតផលពិសេសដោយឡែករបស់រដ្ឋធានីហាណូយទៀតផង។ ដោយប្រពៃណីមានតាំងពីយូរណាស់មកហើយនោះ មុខរបរធ្វើអំបុក Me Tri បច្ចុប្បន្ន នៅរក្សាដដែល រូបមន្តធ្វើអំបុកដែលគ្មានកន្លែងណាអាចផ្ទឹមបានឡើយ។ អំបុក Me Tri បច្ចុប្បន្ន ត្រូវបានគេទទួលស្គាល់និងមានវត្តមានក្នុងបញ្ជីឈ្មោះម្ហូបអាហារដែលមិនអាចខ្លះបានក្នុងវប្បធម៌ម្ហូបអាហារវៀតណាមផងដែរ៕